ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ


ខេត្តសៀមរាប ÷ អង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងច្បាប់ស្តីពីកិច្ចការ ពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ) ជូនដល់មន្ត្រីកាំកុងត្រូល មកពីខេត្តចំនួន៥ មានខេត្តសៀមរាប ឧត្តរមានជ័យ ,បន្ទាយមានជ័យ ,ព្រះវិហារ និង ខេត្តកំពង់ធំ ព្រមទាំងមន្ទីរ ស្ថាប័នពាក់ព័ន្ធ សិស្ស និសិ្សត កម្លាំងសមត្ថកិច្ច តំណាងសភាពាណិជ្ជកម្មខេត្តប្រមាណជាង ២០០នាក់ នៅសណ្ឋាគាររីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង លោក Stefan Hanselmann តំណាងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដោយមានការចូលរួមតុលាការ ព្រះរាជអាជ្ញាខេត្តផងដែរ ។

នាពេលនោះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយនេះនិងអង្គការដៃគូដែលបានបង្កើតឲ្យមានវគ្គនេះឡើង ក្នុងគុណប្រយោជន៍ ដល់មន្ត្រីអនុវត្ត ក៏ដូចជាប្រតិបត្តិករ ពាណិជ្ជករ កាន់តែបានយល់កាន់តែច្បាស់ អំពីការគ្រប់គ្រងលើផលិត ផល ដែលបានចែងនៅក្នុងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និង ច្បាប់ស្តីពី ការប្រកួតប្រជែងនៅក្នុងទីផ្សារ ។

លោកអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ថា វគ្គផ្សព្វ ផ្សាយនេះ នឹងធ្វើការបង្ហាញជូនដល់បងប្អូនសិក្ខាកាម អំពីសារៈសំខាន់ទៅលើការការពារកម្មសិទ្ធបញ្ញា ក៏ដូចជាការការពារផលិតផលដែលមានផលប្រយោជន៍ ដែលជាធនធានមួយមានតម្លៃ ហើយក៏ជាមូលនិធិមួយដែលយើងគ្រប់គ្នាមើលមិនឃើញនោះ ។ លោកបន្តទៀតថា អង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ធ្វើយ៉ាងណាឲ្យខេត្តសៀមរាប មានការរួមចំណែកសំខាន់ ជា មួយដៃគូរអភិវឌ្ឍន៍ ក្នុងការស្តារសេដ្ឋកិច្ចរបស់ខេត្ត ក្រោយជម្ងឺកូវិដ១៩ មានការធូស្រាលនៅកម្ពុជា ។ ម៉្យាងទៀត ក្រោយពីទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី នូវផ្លូវ៣៨ខ្សែ ហើយនៅពេលខាងមុខនឹងមានបើកដំណើរ ការសាកល្បងនូវអាកាសយានដ្ឋានអន្តរជាតិថ្មី នៅឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលជាដង្ហើមសេដ្ឋកិច្ច លើវិស័យ ទេសចរណ៍ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត មានកំណើន៥%ឡើងវិញ ។ កត្តានេះហើយយើងទាមទារផងដែរ លើការគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ និង ការរក្សានូវសិទ្ធបញ្ញា សំដៅក្នុងការប្រកួតប្រជែងនៅក្នុងថ្នាក់តំបន់ ក៏ដូចលើពិភពលោកផងដែរ ។

មានប្រសាសន៍បើកអង្គសិក្ខាសាលានាពេលនោះដែរ ឯកឧត្តម ផាន អូន ក៏បានឯកភាពទៅរាល់ចំណុចដែលអាជ្ញាធររដ្ឋបាលខេត្តសៀមរាបលើកឡើងដែល ជាមូលដ្ឋានគ្រឹះសម្រាប់មន្ត្រីអនុវត្តច្បាប់ ។ ឯកឧត្តម ក៏បានលើកឡើងអំពីសាវតា និង អំពីគោលបំណងសិក្ខាសាលានាថ្ងៃនេះនឹង ដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយ ដើម្បីពង្រឹងឲ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹងរបស់ភាគីពាក់ព័ន្ធរួមមាន ធុរជន អ្នកប្រើប្រាស់ និងមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធឱ្យបានទូលំទូលាយអំពីការអនុវត្ត និងអត្ថប្រយោជន៍នៃ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងជាពិសេស អនុក្រឹត្យចំនួន២ ដែលទើបអនុម័ត ទី១ អនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងទី២ អនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ។     ឯកឧត្តមបានបន្តទៀតថា សិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះក៏បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង និងការ យកចិត្តទុកដាក់ខ្ពស់របស់ អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ទីភ្នាក់ងារ GIZ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែក លើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់នៅក្នុងផ្នែកផ្គត់ផ្គង់(Supply Side)ដើម្បីបង្កើននូវផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ជម្រុញនវានុវត្តន៍ ជាពិសេសសុខុមាលភាពអ្នកប្រើប្រាស់ (តម្លៃទាប គុណភាពខ្ពស់ ជម្រើសច្រើន) តាមរយៈការហាមឃាត់នូវសកម្មភាព ឬការព្រមព្រៀង រារាំង រឹតត្បិត ដល់ការប្រកួតប្រជែង ។ ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងផ្នែកតម្រូវការ(Demand Side) ដើម្បីធានាអ្នកប្រើប្រាស់អាចប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ខ្លួនប្រកបដោយភាពឆ្លាតវៃ និងប្រសិទ្ធភាពលើជម្រើសនៃការប្រកួតប្រជែងដែលបានផ្តល់ឲ្យ តាមរយៈការហាមឃាត់នូវអំពើ និងការអនុវត្តមិនសុចរិតក្នុងធុរកិច្ច រួមមាន ការអះអាងដោយបំភាន់ ការផ្សាយពាណិជ្ជកម្មជានុយ គម្រោងលក់បែបពីរ៉ាមីដ ។ ការពារសុខភាពនិងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់ តាមរយៈការកំណត់ក្របខណ្ឌនិងយន្តការសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងស្របច្បាប់នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ។ ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមត្រូវ ត្រងត្រាបស្តាប់និងក្តាប់ឲ្យបាន អំពីច្បាប់ដែលវាគ្មិនបានធ្វើកាបង្ហាត់បង្ហាញក្នុងថ្ងៃនេះ ព្រមទាំងលើកនូវជាសំណួរសំណូមពរ ក្នុងកិច្ចពិភាក្សា ដើមី្បប្រមូលនូវធាតុចូលយកទៅអនុវត្តបន្ត ក្នុងវិស័យកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារក៏ដោយ ក៏កម្ពុជាប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការពង្រឹង ការយកចិត្តទុកដាក់ ការធានាសិទ្ធិ ការការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ តាមរយៈលិខិត បទប្បញ្ញត្តិគតិយុត្ត នឹងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសុចរិតភាព ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.