ព័ត៌មាន​ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងពន្ធនាគារខេត្ត ជាមួយស្នងការដ្ឋាននគរបាលខេត្ត និងគម្រោងការ ការពារ សន្តិសុខ សុវត្ថិភាព នៅពន្ធនាគារខេត្តព្រះវិហារ - ផ្លូវ១ខ្សែប្រវែង១៣,២០០ម៉ែត្រពីឃុំស្នួលទៅឃុំសែនសុខស្រុកក្រឡាញ់ខេត្តសៀមរាបដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបើកការដ្ឋានស្ថាបនាក្រាលកៅស៊ូពីរជាន់(DBST) - ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម សាយ សំអាល់ ដឹកនាំក្រុមការងារចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ 
0

បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា


ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ បានរៀបចំពិធីបិទ និងប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករ កីឡាការនី ទទួលបានជ័យលាភី នៃការប្រកួតកីឡាមហាជនខេត្តព្រះវិហារ ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក លោកគ្រូ អ្នកគ្រូ នឹងកីឡាករ កីឡាការនី ជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី បានថ្លែងថា ការរៀបចំការប្រកួតកីឡានាពេលនេះ ប្រកបដោយជោគជ័យ មានលក្ខណៈជាមិត្តភាព សាមគ្គីភាព យោគយល់គ្នានិងចេះអធ្យាស្រ័យគ្នាទៅវិញទៅមកបានល្អយ៉ាងប្រសើរក្នុងរយៈពេល ០៧ថ្ងៃកន្លងមកនេះ។ ឯកឧត្តមបានបន្តថា លទ្ធផលនេះ បានមកពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបច្ចេកទេសរបស់ក្រុមកីឡានីមួយៗ រួមជាមួយភាពយុត្តិធម៌ មិនលម្អៀង របស់អាជ្ញាកណ្តាល ចៅក្រមតាមប្រភេទកីឡានីមួយៗ អនុវត្ត បានល្អទៅតាមបទបញ្ជាបច្ចេកទេស របស់មន្ទីរអប់រំយុវជន និងកីឡាដែលបានដាក់ចេញ និងដោយមានការសហការល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំយ៉ាងសកម្មបង្កលក្ខណៈងាយស្រួលដល់ដំណើរការរៀបចំការប្រកួតនេះឱ្យបានជោគជ័យ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រកួតកីឡានេះ គឺមិនត្រឹមតែជាឱកាសដើម្បីបង្ហាញ សមត្ថភាព និងទេពកោសល្យផ្នែកកីឡាច្រើនប្រភេទតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបញ្ជាក់ពីការ រីកចម្រើននៃប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តមរកតនយោបាយដឹកនាំពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃការអនុវត្តគោល នយោបាយ ឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ទទួលបានសុខសន្តិភាព សុវត្ថិភាពនិងការអភិវឌ្ឍរីកច្រើន លើគ្រប់វិស័យនៅកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវទៅដល់បណ្ដាថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំង មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរ រៀបចំឱ្យមានទីកន្លែងសម្រាប់ហាត់ប្រាណ កន្លែងលេងកីឡា និងរៀបចំឱ្យមានព្រឹត្តិការណ៍ ប្រកួតកីឡាផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការនី និងយុវជនទាំងអស់ ត្រូវបន្ដយកចិត្ត ទុកដាក់រៀនសូត្រ ខិតខំស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជា សរសរទ្រូងនៃប្រទេសជាតិ, ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសចេញឆ្ងាយ ពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសងគ្រប់ប្រភេទ, រួមគ្នាលើកទឹកចិត្ត ជម្រុញ និងពង្រីកឱ្យ មានការលេង និងការប្រកួតកីឡាឱ្យបានច្រើនប្រភេទបន្ថែមទៀត ដើម្បីទាក់ទាញការគាំទ្រពីមហាជន និងត្រូវយកចិត្តទុកដាក់ថែរក្សាបរិស្ថាន សម្អាតអនាម័យជុំវិញទីលានកីឡារបស់យើង ដើម្បីឱ្យកាន់តែមានសោភ័ណភាព និងភាពទាក់ទាញបន្ថែមទៀត។

សូមបញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥នេះ មាន ៣វិញ្ញាសា មានក្រុមកីឡាចូលរួមចំនួន ៥៤ក្រុម ស្មើនឹង ៩៧៦នាក់ ដែលមកពីបណ្ដាស្រុក-ក្រុង និងអង្គភាព ស្ថាប័នជុំវិញខេត្ត។ ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ០៧ថ្ងៃ កន្លងមកនេះ និងដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ជាលទ្ធផល ចំណាត់ថ្នាក់លេខ១  វិញ្ញាសារបាល់ទាត់បុរស បានទៅលើក្រុម ព្រះវិហារស៊ីធី, បាល់ទាត់នារី បានទៅលើក្រុម បញ្ញាវ័ន្តក្មេងវត្ត ស្រុកឆែប, វិញ្ញាសារបាល់ទះបុរសបានទៅលើក្រុម សសយក ស្រុកគូលែន , និងបាល់ទះនារី បានទៅ លើក្រុម ស ស យ ក ស្រុកត្បែងមានជ័យ៕

ដោយ៖ ទ្រី សុផល


Filed in: កីឡា, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.