ព័ត៌មាន​ទាន់ហេតុការណ៍
មន្ទីរការងារខេត្តសៀមរាបចែកកង់សម្លៀកបំពាក់និងសម្ភារៈសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនៅស្រុកសូទ្រនិគម - ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបន្តនិមន្តដឹកនាំព្រះសង្ឃចូលរួមលើកកម្ពស់ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សនៅតាមសាលារៀនដើម្បីចូលរួមកសាងធនធានមនុស្សនៅកម្ពុជា - ព្រះបាឡាត់គណខេត្តសៀមរាបណែនាំដល់សមណសិស្សត្រូវស្រឡាញ់ការសិក្សារៀនសូត្រកុំបោះបង់ចោលការសិក្សាត្រូវឧស្សាហ៍ព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះចង់ដឹង - ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិ ចំនួន៤៥០គ្រួសារនៅស្រុកអង្គរជុំនិងស្រុកវ៉ារិនខេត្តសៀមរាបទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា - ដោយការរង់ចាំយុត្តិធម៌ពីអាជ្ញាធរថ្នាក់ក្រោមជាតិ ទើបលោក អ៊ុង រិន សម្រេចចិត្តសូមស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌... - ក្មេងទំនើង២នាក់ត្រូវបានជំនាញចាប់ខ្លួន នឹងបានសារភាពពីសកម្មភាពរបស់ខ្លួន ដែលបានប្រព្រឹត្តនាពេលកន្លងមក.. - អាជ្ញាធរខេត្តសៀមរាបការបង្ហើរខ្លែងខ្មែរគឺរក្សាការពារ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបីនិងរួមចំណែក ទាក់ទាញកំណើនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប. - អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបើកចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួនជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋជិតមួយពាន់គ្រួសារ ក្នុងឃុំបាគងស្រុកប្រាសាទបាគងនៅខេត្ដសៀមរាប ទទួលចង្រ្កានថាមពល ពីក្រុមការងារចុះមូលដ្ឋាន - ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ក្នុងខេត្តសៀមរាប
0

ព្រះបាឡាត់គណខេត្តសៀមរាបណែនាំដល់សមណសិស្សត្រូវស្រឡាញ់ការសិក្សារៀនសូត្រកុំបោះបង់ចោលការសិក្សាត្រូវឧស្សាហ៍ព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះចង់ដឹង


ខេត្តសៀមរាប÷ កាលពីរសៀលថ្ងៃទី០១ ខែ មករា ឆ្នាំ២០២៥ ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បាននិមន្តដឹកនាំពុទ្ធបរិស័ទក្នុងក្រុងសៀមរាបចុះសួរសុខទុក្ខ ព្រមទាំងនាំយកទ័យ្យទានរួមនិងបច្ច័យទៅប្រគេនដល់សមណសិស្សដែលកំពុងគង់សិក្សានៅសាលាពុទ្ធិកបឋមសិក្សាវត្តចន្ទីភូមិថ្មី ក្នុងវត្តចន្ទីភូមិថ្មីដែលស្ថិតនៅក្នុងឃុំតាអាន ស្រុកក្រឡាញ់ និងសាលាពុទ្ធិកបឋមសិក្សាវត្តយាងក្នុងវត្តយាងដែលស្ថិតនៅឃុំយាង ស្រុកពួក ខេត្តសៀមរាប។

ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានថេរដីកាថា វិស័យព្រះពុទ្ធសាសនា ព្រះសង្ឃក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មក្នុងការជួយការងារផ្សេងៗជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិ មាតុភូមិ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សង្គមជាច្រើន ដូចជាបានជួយកសាង ផ្លូវ ថ្នល់ ស្ពាន់ សាលារៀន វត្តអារាម មន្ទីរពេទ្យ និងការងាសង្គមកិច្ច មានដូចជាការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទ ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស។ ជាមួយគ្នានោះផងដែរព្រះបាឡាត់គណខេត្តសៀមរាប បានមានថេរដីកាណែនាំដល់សមណសិស្សទាំងអស់ ត្រូវស្រឡាញ់ការសិក្សារៀនសូត្រ កុំបោះបង់ចោលការសិក្សា និងកុំខ្ជិលច្រអូស ត្រូវឧស្សាហ៍ព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះចង់ដឹង ដើម្បីទទួលបានជោគជ័យក្នុងការសិក្សារៀនសូត្រ ជាងនេះទៅទៀតត្រូវគោរពឱ្យបានម៉ត់ចត់ នូវម៉ោងរៀន និងម៉ោងសិក្សារបស់ខ្លួន ក្នុងទិសដៅសម្រេចឱ្យបានចប់តាមកម្មវិធីសិក្សាប្រកបដោយគុណភាព និងមានចំនេះដឹងពិតប្រាកដ ហើយ រៀនដើម្បីចំណេះដឹង រៀនដើម្បីចំណេះធ្វើ រៀនដើម្បីមានសីលធម៌ និងរៀនដើម្បីចេះរស់នៅជាមួយគ្នាក្នុងសង្គម។

ព្រះតេជគុណបន្តថាសូមព្រះករុណាគ្រប់អង្គសិក្សារៀនសូត្រធម៌របស់ព្រះសម្មាសម្ពុទ្ធ ហើយប្រតិបត្តធម៌វិន័យតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះ ទៅអប់រំដល់ពុទ្ធបរិស័ទឱ្យបានល្អដូចខ្លួនផងដែរ។ ព្រះតេជគុណ ក៏បានមានថេរដីកាក្រើនរំលឹកដល់ព្រះសង្ឃគ្រប់អង្គ ជាពិសេសព្រះគ្រូចៅអធិការវត្តដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ ឱ្យយកព្រះទ័យទុកដាក់.ត្រូវពង្រឹងពុទ្ធិកសិក្សាឱ្យបានល្អពីព្រោះវាជាថ្នាលបណ្ដុះបណ្ដាលព្រះសង្ឃគ្រប់អង្គនៅក្នុងខេត្តទាំងមូល ហើយមិនត្រូវទុកភិក្ខុ ឬសាមណេរអង្គណាមួយចោល ដោយមិនបានទទួលបាននូវការអប់រំឡើយ។

ព្រះបាឡាត់គណខេត្តក៏បានមានថេរដីកាបញ្ជាក់បន្ថែមថា ព្រះសង្ឃគ្រប់ព្រះអង្គ ដែលជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ គឺត្រូវបដិបត្តិខ្លួនទៅតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វើខ្លួន ឬធ្វើសកម្មភាពណាមួយ ដែលអាចបង្កផលលំបាកដល់រាជរដ្ឋាភិបាល ឬបង្កហេតុភេទណាមួយ ដែលធ្វើឱ្យប៉ះពាល់នូវសន្តិសុខសង្គម ឬបង្កអរិយភាពណាមួយ ដែលនាំឱ្យពុទ្ធបរិស័ទបែកបាក់សាមគ្គីឡើយ ហើយត្រូវរៀបចំទីវត្តអារាមឱ្យមានរបៀបរៀបរយ ប្រកបដោយសោភ័ណភាព ឱ្យសមជាទីអារាម ដែលជាទីរីករាយរបស់ពុទ្ធបរិស័ទ។

ឆ្លៀតក្នុងឱកាសនោះដែរ ព្រះបាឡាត់គណខេត្តក៏បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមជួយបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ ជាពិសេសញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ និងអ្នកមានលទ្ធភាពទាំងឡាយ សូមបន្តចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រ ដល់ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រ ទៅតាមសទ្ធាជ្រះថ្លា និងតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យព្រះសង្ឃមានលទ្ធភាពក្នុងការសិក្សារៀនសូត្រ ការជួយឧបត្ថម្ភដល់ព្រះសង្ឃនេះ គឺជាបុណ្យកុសលដ៏ធំធេង ហើយនេះក៏ជាការឧបត្ថម្ភ និងផ្ដល់ឱកាសទៅដល់កូនកសិករ ខ្វះខាតដែលលោកបានបួស និងមករៀនដើម្បីមានសមត្ថភាព មានចំណេះដឹង ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។

តាមថេរដីកាបញ្ជាក់ពីព្រះគ្រូចៅអធិការវត្តចន្ទីភូមិថ្មី និងវត្តយាងបានថេរដីកាឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០២៤- ២០២៥នេះ សាលាពុទ្ធិកបឋមសិក្សាវត្តចន្ទីភូមិថ្មី ក្នុងវត្តចន្ទីភូមិថ្មីដែលស្ថិតនៅក្នុងឃុំតាអានស្រុកក្រឡាញ់មានសមណសិស្សដែលកំពុងគង់សិក្សាចំនួន៣៣អង្គហើយមានគ្រូបង្រៀនចំនួន២អង្គ ដែលចែកចេញជា២ថ្នាក់ ហើយសាលាពុទ្ធិកបឋមសិក្សាវត្តយាងក្នុងវត្តយាងដែលស្ថិតនៅឃុំយាងស្រុកពួក ខេត្តសៀមរាប មានសមណសិស្ស និងសិស្សដែលកំពុងសិក្សាចំនួន៣៩អង្គ/នាក់ ដោយក្នុងនោះមានសមណសិស្សមានចំនួន៣២អង្គ និងសិស្សមានចំនួន៧នាក់ (ស្រីពីនាក់) និងលោកគ្រូមានចំនួន៧អង្គ/នាក់ផងដែរ។

ជាមួយគ្នានោះផងដែរព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់ គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន រួមនិងពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួម ក៏បានប្រគេនទ័យទាន និងបច្ច័យដល់សមណសិស្សហើយព្រមទាំងជូនលោកគ្រូ និងសិស្ស យាយជីតាដែលក្នុងនោះ មាន សមណសិស្សនិងសិស្សមានចំនួន៧២អង្គ/នាក់ ដោយ១អង្គ/នាក់ៗទទួលបាន ទ័យ្យទាន១កញ្ចប់ និងបច្ច័យចំនួន២ម៉ឺនរៀល លោកគ្រូចំនួន ៩អង្គ/នាក់ៗ ទទួលបានទ័យ្យទាន១កញ្ចប់ បច្ច័យ១០ម៉ឺនរៀលព្រមទាំងយាយជីតាជីនិងគណៈកម្មការវត្តទាំងពីរដែលបានចូលរួមចំនួនប្រមាណជាង៣០នាក់គឺម្នាក់ៗទទួលគ្រឿងបរិភោគ១កញ្ចប់ សារុង១និងថវិកាចំនួន២ម៉ឺនរៀលផងដែរ ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.