ព័ត៌មាន​ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងពន្ធនាគារខេត្ត ជាមួយស្នងការដ្ឋាននគរបាលខេត្ត និងគម្រោងការ ការពារ សន្តិសុខ សុវត្ថិភាព នៅពន្ធនាគារខេត្តព្រះវិហារ - ផ្លូវ១ខ្សែប្រវែង១៣,២០០ម៉ែត្រពីឃុំស្នួលទៅឃុំសែនសុខស្រុកក្រឡាញ់ខេត្តសៀមរាបដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបើកការដ្ឋានស្ថាបនាក្រាលកៅស៊ូពីរជាន់(DBST) - ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម សាយ សំអាល់ ដឹកនាំក្រុមការងារចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ 
0

ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល…


ខេត្តព្រះវិហារ ÷ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើការរឹតបន្តឹង ក្នុងការទប់ ស្កាត់ នឹងបង្ក្រាបរាល់សកម្មភាពបទល្មើសឈូសឆាយរំលោភ កាន់កាប់និងកាប់រានទន្រ្ទានដីព្រៃសារធារណៈរបស់រដ្ឋដោយខុសច្បាប់ដើម្បីធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនខិលខូចយ៉ាងណាក៏ដោយ ក៏អាជ្ញាធរស្រុកគូលែន ដែលមានលោក ប៉ែន ជឹងជាអភិបាលស្រុក ហាក់បីដូចមិនមានឆន្ទៈ ឬភាពម្ចាស់ការក្នុងការយកចិត្តទុកដាក់ ការពារធនធានធម្មជាតិនឹងដីព្រៃសាធារណៈរបស់រដ្ឋនោះឡើយ។ ពិតណាស់កន្លងទៅថ្មីៗនេះនៅពេលអ្នកសារព័ត៍មានដឹងរឿងពាក់ព័ន្ធករណីររំលោភដីព្រៃសាធារណៈរបស់រដ្ឋពីសំណាក់ក្រុមឈ្មួញ អ្នកព័ត៍មានយើងបានទំនាក់ទំនងទៅលោកអភិបាល ស្រុកគូលែនតែលោកព្យាយាមគេចវេសយកឡេះរវល់នេះនោះ នឹងមានការរើសអើងចំពោះអ្នកសារព័ត៍មានយើង ដោយបានលើកឡើងថាអ្នកកាសែតខលទៅរំខានលោករវ៉ល់ចង់ស្លាប់ លោកគ្មានពេលធ្វើការ ។

សេចក្តីរាយការណ៍ថាដីព្រៃមួយកន្លែងឋិតនៅចំណុចភូមិសាស្រ្ត  តំបន់ភ្នំ១០០ ក្នុងភូមិអូរចាក់ស្រា ឃុំស្រយ៉ង់ត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ទីតាំងដីខាងលើនេះ កាលពីអំឡុងឆ្នាំ២០២១ កន្លងទៅ មានឈ្មួញមានលុយមានអំណាចម្នាក់បានដាក់គ្រឿងចក្រឈូសឆាយដីព្រៃក្នុងភូមិសាស្រ្តខាងលើយកធ្វើជាកម្មសិទ្ធិ បច្ចុប្បន្នឈ្មួញដដែលនៅតែបន្តធ្វើសកម្មភាព ដោយមានមេការយាមកាមក្នុងទីតាំងនេះពីរបីនាក់និងបានព័ទ្ធរបងបាំងស័ង្កសីនឹងបានពង្រីកផ្ទៃដីបន្ថែមជាបន្តបន្ទាប់ ។

ពាក់ព័ន្ធករណីខាងលើគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ប៉ែន ជឹង អភិបាលស្រុកគូលែន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ម្ដងរួចមកហើយ នៅមិនទាន់បានសម្រេចថាដកហូតឫយ៉ាងណានោះទេ ដោយក្នុងគ្រានោះលោកអភិបាលស្រុក បានអះអាងតែមាត់មិនបានបង្ហាញឯកសាគតិយុត្តិណាមួយឲ្យអ្នកព័ត៍មានយើងបានអស់ចម្ងល់នោះឡើយ ។ លោកបន្តថាដីចំណុចទីតាំងខាងលើមិនមែនជាដីគម្របព្រៃដីភ្នំដូចដែលអ្នកកាសែតបានរាយការណ៍មកស្រុកនោះទេ លោកថាដីនេះមានទីតាំងម្ដុំទល់មុខក្រុមហ៊ុន រោងចក្រកិនថ្ម អ៊ីន សុងឆាង ស្ថិតនៅចំណុចអូរចាក់ស្រា ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ក្រោយពីកម្លាំងគណៈបញ្ជាឯកភាព ស្រុកចុះទៅដល់ទីតាំងជាក់ស្ដែង បានពិនិត្យផ្ទៀងផ្ទាត់ និងវាស់វែងដី និងបានសាកសួរលោកមេភូមិ លោកមេឃុំ អំពីបញ្ហាខាងលើ ពួកគាត់បានបញ្ជាក់ថា ទីតាំងនេះពុំមានឈ្មោះជាភ្នំអ្វីទេ ដោយគាត់ឆ្លើយថាគឺជាដីទួលខ្ពង់រាបតែប៉ុណ្ណោះ ព្រោះថាដីនៅឃុំស្រយង់ភាគច្រើនគឺអញ្ចឹង នៅខាងដីស្រែមើលទៅខាងដីចំការឃើញដូចជាភ្នំ ពេលឡើងដល់ចំការ ទើបមើលឃើញចំការស្មើគ្នាវិញ រីឯជួរភ្នំ១០០គឺស្ដិតនៅទៅខាងត្បូងទីតាំងនោះ ប្រហែលចម្ងាយ ៣ទៅ៥គីឡូម៉ែត្រ ពីទីតាំងនេះ ហើយជួរភ្នំ១០០ស្ថិតនៅក្នុងតំបន់អភិរក្សសត្វភ្នំត្នោត ភ្នំពក រីឯទីតាំងកិនថ្មនេះស្ថិតនៅក្រៅតំបន់អភិរក្សទេ  គឺស្ថិតនៅក្នុងតំបន់ ០១បប ដែលជាតំបន់ដី អាស្រ័យផលរបស់ប្រជាពលរដ្ឋយូរមកហើយម៉្យាងទៀតដីនេះ លោកអភិបាលស្រុកលើកឡើងទៀតថាជាដីដែលមានការដាំដុះជាប់មករហូតយូរយារណាស់មកហើយ មានដំណាំ ឬស្សី ហើយម្ចាស់យកគ្រឿងចក្រមក ពួនគល់ឬស្សីដើម្បីគោលបំណងបំប៉នជីគល់ យកទំពាំងតែប៉ុណ្ណោះ និងដំណាំ ដើមក្ងោក ស្វាយ និងស្រូវ  និងផ្សេងៗទៀត  ដោយពុំមានជាដីទើបតែឈូសឆាយ ថ្មីៗនោះទេ ។ ហេតុនេះក្រុមការងារក៏បានធ្វើកំណត់ហេតុ និងដាក់គោលការណ៌សុំ ឲ្យម្ចាស់កុំនាំយកគ្រឿងចក្រចូលទៀត នាំតែអ្នកសារព័ត៍មានឃើញគ្រឿងចក្រ ចូលនោះប្រាកដជាមានការចុះផ្សាយហើយ បន្ទាប់មកក្រុមការងារគណះបញ្ជាការឯកភាពស្រុកបានត្រឡប់មកវិញ ដោយពុំមានវិធានការអ្វី ដល់ម្ចាស់ដីអ្វីដែរព្រោះគ្នានអង្គហេតុណាមួយដែលត្រូវ ដាក់ទោសទាន់ដល់ម្ចាស់ដីបាន ។

ដោយឡែកជុំវិញបញ្ហារឿងរ៉ាវខាងលើគិតត្រឹមព្រឹកថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០២៤នេះអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺនឹងសុំបង្ហាញឯកសារពាក់ព័ន្ធ ពីលោក ប៉ែន ជឹង អភិបាលស្រុកគូលែនបានទេដោយខលទូរស័ព្ទចូលជាប់រវល់ ។

សូមបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការគ្រប់ដីរដ្ឋ កាលពីព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានអនុសាសន៍ ចេញពីខេត្តពោធិ៍សាត់ក្រោយទទួលបានអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចនៅយប់ថ្ងៃដដែល ឯកឧត្តម គីម រឹទ្ធី អ ភិបាល ខេត្តព្រះវិហារ ប្រធានក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងជាប្រធាគណះបញ្ជាការឯកភាពខេត្តបានធ្វើការណែទៅអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់អភិបាលក្រុងស្រុកកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងគ្រុប Telegram របស់គណៈបញ្ជាការឯកភាពខេត្តដើម្បីអនុវត្ត៕

ដោយ៖ ទ្រី សុផល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.