ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នាទី បញ្ជាការវរសេនាតូចលេខ១ មានរៀបចំពិធីបិទ វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករង ព្រះវិហារ ចំណុះយោធភូមិភាគទី៤ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈ អភិបាល ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការ កងកម្លាំងទាំងបី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹងរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ បានថ្លៃងបញ្ជាក់ពីការបិទវគ្គហ្វឹកហ្វឺនបានបញ្ចប់ប្រកបដោយជោគជ័យ គួរជាទីមោទនៈ ដោយមាន គោលការណ៍ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយប្រសិទ្ធិភាព ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលជានិច្ចជាកាល តែងតែផ្តល់នូវការរំលឹកដាស់តឿន ទំនុកបំរុងឧបត្ថម្ភនានា លើការងារហ្វឹកហ្វឺន បំប៉ន ជំនាញ គ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺន ជាប្រចាំសំដៅធ្វើឱ្យកងទ័ពមានសមត្ថភាព គុណភាព និងប្រសិទ្ធភាពក្នុងការដឹកនាំបញ្ជាសម្រេចបានជោគជ័យនាពេលនេះ។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ស្មារតីដ៏មោះមុត និងការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ ហ្វឹកហាត់ ទាំងកម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅ នៃវគ្គហ្វឹកហ្វឺន និងសូមកោតសរសើរដល់គណៈគ្រប់គ្រងយោធាចារ្យ គ្រូឧទ្ទេស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងចំណេះជំនាញក្នុងការបង្ហាត់បង្រៀនដឹកនាំនិងតាមដាន សិក្ខាកាមយ៉ាងយកចិត្តទុកដាក់រហូតដល់វគ្គហ្វឹកហ្វឺន ទទួលបានជោគជ័យនាពេលនេះ។
ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតរាល់ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ការញុះញ៉ុង បំបែកបំបាក់ ផ្ទៃក្នុងជាតិ នឹងត្រូវគោរពវិន័យ និងបទបញ្ជាឱ្ឱ្យបានម៉ឺងម៉ាត់ ហើយបន្តអនុវត្តចំណេះដឹង និងជំនាញ ដែលទទួលបានពីវគ្គហ្វឹកហ្វឺននេះ ឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ខិតខំរៀនសូត្រស្រាវ ជ្រាវ និងបង្កើនសមត្ថភាពខ្លួនឯងជាប់ជានិច្ច ដើម្បីក្លាយជាកងទ័ពគំរូ ជាកម្លាំងដ៏រឹងមាំរបស់ជាតិ និងត្រូវ ត្រៀមខ្លួនជានិច្ច ក្នុងការអនុវត្តនូវរាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន៕
ដោយ៖ ទ្រីសុផល