ព័ត៌មាន​ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ - ជនទំនើង ម៉ី វុទ្ធី និងបក្ខពួកបានប្រើហឹង្សាលើឈ្មោះ ស៊ន ម៉េង ត្រូវបានចៅក្រមសាលាដំបូងខេត្តកែបចេញដីកាឃុំខ្លួនបណ្តោះអាសន្ន! - ក្រុមជំនុំមេតូឌីស្ទកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋក្នុងសង្កាត់សៀមរាបក្រុងសៀមរាប - ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត - ពិធីសំណេះសំណាលនិងប្រកាសតែងតាំងសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប - ប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត.ចាស់ជរានិងជនពិការភាពនៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើកចំនួន៦០គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន - បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា
0

សង្ស័យល្បែងប៉ាញ់ត្រីគ្រប់ប្រភេទ និងឆ្នោតឡូតូ ខុសច្បាប់ជ្រោកក្រោម យីហោ “វេទមន្ត អ៊ិចធើធេនម៉ិនវើយដ៏” ស្ថិតនៅក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២ ក្នុងទីដីខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកទទួលភ្លៀវយ៉ាងគគ្រឹកគគ្រេងមិនស្តាប់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី?


រាជធានីភ្នំពេញ៖ តាមសេចក្តីរាយការណ៏នាល្ងាចថ្ងៃទី២៣ ខែវិច្ឋិកា ឆ្នាំ២០២៤ ពីប្រជាពលរដ្ឋដែលបានបាត់កូនរបស់ខ្លួនជាច្រើនថ្ងៃមកហើយ បានខិតខំខ្នះខ្នែងរកកូនជាទីស្រឡាញ់ ទើបបានប្រទះកំពុងអង្គុយចុចហ្គេមប៉ាញ់ត្រីនៅក្នុងមណ្ឌលកំសាន្តដែលមានយីហោ វេទមន្ត អ៊ិចធើធេនម៉ិនវើយដ៏ ស្ថិតនៅក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២ ក្បែរពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្នុងសង្កាត់វាលវង ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងមណ្ឌលកំសាន្តនោះសំបូរល្បែងលេងគ្រប់ប្រភេទមិនចាញ់កាស៊ីណូប៉ុន្មានទេ… មានទាំងស្របច្បាប់និងល្មើសច្បាប់ ក្នុងនោះមានដូចជា៖ ទូហ្គេមប៉ាញ់ត្រី ឡូតូ …ជាដើម។

ប្រភពពីអាជីវករលក់ដូរក្នុងផ្សារទំនើបស៊ីធីម៉ល និងអ្នកញៀនល្បែងទាំងនោះបានខ្សឹបប្រាប់ថា ទីតាំងល្បែងប៉ាញ់ត្រីគ្រប់ប្រភេទ និងឆ្នោតឡូតូ នេះប្រហែលជាគ្មានច្បាប់នោះទេ មើល ទៅ នឹងក៏មានលោកធំៗដែលមានអំណាចនៅកាងពីក្រោយខ្នងហើយមើលទៅបានជាកន្លងមកធ្លាប់មានអាជ្ញាធរចុះមកបង្ក្រាបដែរ តែមិនបានប៉ុន្មានថ្ងៃក៏ឃើញដំណើរការវិញដោយរលូន ដូចពាក្យចាស់ថា គ្រាន់តែវេកចកតែប៉ុណ្ណោះ។

ដោយឡែកលោក សេង ធី ចៅសង្កាត់វាលវង់ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ទីតាំងខាងលើនោះអាជ្ញាធរធ្លាប់ចុះបង្រា្កប និងធ្លាប់ធ្វើកិច្ចសន្យាច្រើនលើកដែរ។ រីឯលោក រ៉េត នាយករដ្ឋបាល ក៏បានបញ្ជាក់ថា ទីតាំងល្បែងសងខាងលើរដ្ឋបាលខណ្ឌធ្លាប់ចុះបង្រា្កបនិងធ្លាប់ធ្វើកិច្ចសន្យាច្រើនលើកច្រើនសាររួចហើយដែរ ! ពេលនេះបើដឹងច្បាប់លោកនិងជំរាបលោកអភិបាលខណ្ឌចុះបង្ក្រាបទៀតតែសូមឲ្យលោកសារព័ត៌មានចូលរួមជាមួយគ្នាផង។

តាមមាត្រា៤ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ចែងថា ជនណាលេងល្បែងស៊ីសង នឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១ម៉ឺនរៀល ដល់ ៥ម៉ឺនរៀល ឬដាក់គុកពីមួយសប្ដាហ៍ទៅមួយខែ។ ករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី០១(មួយ)ខែ ទៅ០១(មួយ)ឆ្នាំ។ ចំណែកមាត្រា៥ ចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវពិន័យប្រាក់ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ០១ (មួយ)ឆ្នាំដល់ ៥(ប្រាំ)ឆ្នាំ។

សូមរលឹកថាក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១រូប នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យមន្រ្តីនគរបាលពង្រឹងការគោរពច្បាប់និងជំនាញ និងបានដាក់បទបញ្ជាឱ្យមន្រ្តីនគរបាលការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់បញ្ហាក្មេងទំនើងដែលបង្កអសន្តិសុខតាមផ្លូវសាធារ ណៈ ការទប់ស្កាត់និងបង្រ្កាបគ្រឿងញៀន ការបង្រ្កាបល្បែងស៊ីសង ឆ្នោតផ្សងសំណាងខុសច្បាប់ បង្ការទប់ស្កាត់ និងបង្រ្កាបអំពើឆក់ លួច គាស់ផ្ទះ និងឱ្យណែនាំសហការជាមួយម្ចាស់បុរីដើម្បីទប់ស្កាត់បញ្ហាបទល្មើសកើតឡើងក្នុងបុរី។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កាលពីកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះបានបង្ហោះសារជាសំឡេងដែលមានរយៈពេលជាង ២១ នាទី នៅ លើទំព័រហ្វេសប៊ុកផ្លូវការ ដោយបានបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ត្រីថ្នាក់ក្រោមជាតិ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ ខណៈសកម្មភាពបើកល្បែងស៊ីសង ដែលជ្រកក្រោមស្លាកល្បែងឡូតូ និងមានអាជ្ញាបណ្ណស្របច្បាប់ បានរីករាលដាលនៅតាមហាងកាហ្វេ និងហាងគុយទាវជាដើម។ ជាមួយគ្នានោះសម្តេចក៏បានបញ្ជាអាជ្ញាធរ ឱ្យបិទហាងរកស៊ីណា ដែលនៅតែបន្តបើកល្បែងស៊ីសងទាំងនោះឱ្យបានជាដាច់ខាត ប្រសិនបើរកឃើញនោះ។ សម្តេចតេ ជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំគិតថា កន្លែងលេងល្បែងមួយចំនួនមិនមែនមន្ត្រីមូលដ្ឋានមិនដឹងនោះទេ ទាំងកម្លាំងនគរបាល ឬអាវុធហត្ថ ឬមន្ត្រីរដ្ឋបាលរបស់យើង។ ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អស់លោកមានឆន្ទៈធ្វើ ឬមិនធ្វើ ឬក៏កន្លែងនោះជាទីកន្លែងរកប្រាក់របស់អស់ លោក។ នេះជាចំណុច ដែលខ្ញុំគួរតែត្រូវនិយាយដោយ ត្រង់ៗ ទៅកាន់អស់លោកតែម្តង»។ សម្តេចបានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនញញើតដៃជាមួយការដកចេញពីមុខតំណែង ជាមួយអភិបាលខេត្ត ឬអភិបាលរង ឬអភិបាលស្រុក ឬក៏ឋានៈនាយទាហាន នគរបាល អាវុធហត្ថ ចាប់ពីស័ក្កិប្រាំឡើងលើ ខ្ញុំនឹងចេញអនុក្រឹត្យដើម្បីបញ្ចប់ភារកិច្ចចោលតែម្តង»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាក៏បានចេញបទបញ្ជា ឲ្យគណៈអភិបាល រាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យ ល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថ កិច្ចរបស់ខ្លួនផងដែរតាមរយៈសារជាសំឡេង កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដល់ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឲ្យចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីថែមទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់។

មហាជនស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានបង្ក្រាបឱ្យមានប្រសិទ្ធភាព ឱ្យដូចភ្លៀងរលឹម ដោយមិនត្រូវចុះអនុវត្តតែ មួយឆាវ ប្រៀបដូចភ្លើងចំបើង ដូចកាលពីពេលមុនឡើយ ព្រោះល្បែងស៊ីសងទាំងនេះ គឺជាឫសគល់ ធ្វើឱ្យពលរដ្ឋធ្លាក់ទៅក្នុងស្ថានភាពក្រីក្រ ដែលបណ្ដាលឱ្យប៉ះពាល់ទៅលើសេដ្ឋកិច្ចគ្រួសារ និងឈានដល់ការបង្កឱ្យអសន្តិសុខក្នុងសង្គម៕

ដោយ÷ សត្យា


Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.