ព័ត៌មាន​ទាន់ហេតុការណ៍
អភិបាលខេត្តព្រះវិហារ អញ្ជើញបិទវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុន នៃកងយោធ ពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងខេត្ត ចំណុះយោធភូមិភាគទី៤ - សំណរអង្គរលើកទី២នៅអង្គរវត្តនឹងមានអ្នកចូលរួមជាង១,២០០នាក់ - មន្ទីរការងារខេត្តសៀមរាបចែកកង់សម្លៀកបំពាក់និងសម្ភារៈសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនៅស្រុកសូទ្រនិគម - ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបន្តនិមន្តដឹកនាំព្រះសង្ឃចូលរួមលើកកម្ពស់ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សនៅតាមសាលារៀនដើម្បីចូលរួមកសាងធនធានមនុស្សនៅកម្ពុជា - ព្រះបាឡាត់គណខេត្តសៀមរាបណែនាំដល់សមណសិស្សត្រូវស្រឡាញ់ការសិក្សារៀនសូត្រកុំបោះបង់ចោលការសិក្សាត្រូវឧស្សាហ៍ព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះចង់ដឹង - ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិ ចំនួន៤៥០គ្រួសារនៅស្រុកអង្គរជុំនិងស្រុកវ៉ារិនខេត្តសៀមរាបទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា - ដោយការរង់ចាំយុត្តិធម៌ពីអាជ្ញាធរថ្នាក់ក្រោមជាតិ ទើបលោក អ៊ុង រិន សម្រេចចិត្តសូមស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌... - ក្មេងទំនើង២នាក់ត្រូវបានជំនាញចាប់ខ្លួន នឹងបានសារភាពពីសកម្មភាពរបស់ខ្លួន ដែលបានប្រព្រឹត្តនាពេលកន្លងមក.. - អាជ្ញាធរខេត្តសៀមរាបការបង្ហើរខ្លែងខ្មែរគឺរក្សាការពារ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបីនិងរួមចំណែក ទាក់ទាញកំណើនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប. - អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបើកចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួនជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប
0

មន្ទីរការងារខេត្តសៀមរាបចែកកង់សម្លៀកបំពាក់និងសម្ភារៈសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនៅស្រុកសូទ្រនិគម


ខេត្តសៀមរាប÷ ដោយទទួលបានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់កិច្ចគាំពារ និងការទប់ស្កាត់ពលកម្មកុមារ នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅព្រឹកថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០២៥ នេះមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគមព្រមទាំងមានការចូលរួមគាំទ្រពីនាយកសាលាបឋមសិក្សាវត្តសីលាបានធ្វើការចែកកង់.សម្លៀកបំពាក់និងសម្ភារសិក្សាដល់សិស្សសាលាដែលជាកុមារគោលដៅរបស់គម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនៅស្រុកសូទ្រនិគម ។

កម្មវិធីនេះដែរប្រារព្ធធ្វើនៅបរិវេណសាលាបឋមសិក្សាវត្តសីលា ដែលស្ថិតនៅឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយស្ថិតក្រោមអធិបតីភាពលោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគម លោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រមទាំងមានអាជ្ញាធរឃុំ លោកគ្រូ អ្នកគ្រូ ម្ចាស់សិប្បកម្មផលិតឥដ្ឋ និងមាតាបិតាអាណាព្យាបាលកុមារ ចូលរួមផងដែរ ។

លោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានមានប្រសាសន៍ថាការចែកកង់សម្លៀកបំពាក់និងសម្ភារៈសិក្សាដល់កុមារនាពេលនេះគឺរៀបចំឡើងដើម្បីលើកកម្ពស់កិច្ចគាំពារកុមារ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ឬការប្រើប្រាស់ពលកម្មកុមារដោយបង្ខំ នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ។ លោកស្រីថា រាជរដ្ឋាភិ បាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងការពារកុមារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេស គឺកិច្ចខិតខំប្រឹងប្រែងក្នុងដំណើរឆ្ពោះទៅបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព។ លោកស្រីអនុប្រធានមន្ទីរការងារខេត្តបានមានប្រសាសន៍បញ្ជាក់ដែរថា ការចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារគឺទទួលបានការគាំទ្រពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់កុមារគោលដៅនៅក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ គឺមានពីរគោលដៅបានសរុបចំនួន៦០នាក់ ដោយឡែក នៅក្នុងស្រុកសូទ្រនិគមនាពេលនេះគឺមានចំនួន៤០នាក់ដែលកំពុងសិក្សានៅសាលា បឋមសិក្សាវត្តសីលាក្នុងឃុំដានរុន និងបានចែកជូនកុមារមានចំនួន២០នាក់ផងដែ កាលពីថ្ងៃទី០២ ខែមករាឆ្នាំ២០២៥ នៅសាលាឋមសិក្សាកណ្តឹង ដែលស្ថិតនៅក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី។

លោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប បានមានប្រសាសន៍ថា ពលកម្មកុមារ គឺជាបញ្ហាដែលមានលក្ខណៈសកល ហើយនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ ក្នុងនោះប្រទេសកម្ពុជារបស់យើងក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ មានការព្រួយបារម្ភជាខ្លាំង។ ការកេងប្រវ័ញ្ចពលកម្មលើកុមារ គឺជាការប្រើប្រាស់ពលកម្មកុមារ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ ការអប់រំ ការអភិវឌ្ឍន៍ និងការរស់រាន់របស់កុមារនៅថ្ងៃអនាគត។ មិនតែប៉ុណ្ណោះពលកម្មកុមារក៏ជាប្រភេទការងារទាំងឡាយណា ដែលបង្កឱ្យមានគ្រោះថ្នាក់ ការបំពាននានា និងការកេងប្រវ័ញ្ចញើសឈាមរបស់កុមារ ហើយធ្វើឱ្យកុមារឃ្លាតឆ្ងាយពីការអប់រំ (ធ្វើឱ្យបាត់បង់នូវឧត្តមប្រយោជន៍កុមារ ដូចជាសិទ្ធិរបស់ពួកគាត់ជាដើម)។

លោកជំទាវបន្តថារដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយនាំមុខ ក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ និងមានលក្ខខណ្ឌការងារល្អប្រសើរ មានគោលនយោបាយច្បាស់លាស់ ក្នុងការប្រឆាំងនឹងពលកម្មកុមារ និងជាប្រទេសនាំមុខមធ្យម ក្នុងចំណោមប្រទេសនាំមុខទាំង១៣ នៅលើពិភពលោក ក្នុងវឌ្ឍនភាពប្រឆាំងពលកម្មកុមារ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ យូសុភា បានមានប្រសាសន៍អំពាវនាវ ឱ្យមានការចូលរួម ទប់ស្កាត់ពលកម្មកុមារ នៅក្នុងមូលដ្ឋានរបស់យើង ដោយក្នុងនោះគឺ៖ទី១. នៅសាលារៀន គឺយើងមានគ្រូបង្រៀនជាអ្នកតាមឃ្លាំមើលក្មេងធ្វើម៉េចកុំឲ្យគាត់ចេញពីសាលារៀនទៅធ្វើការ ។ទី២. អាជ្ញាធរភូមិឃុំ ធ្វើការគ្រប់គ្រង និងតាមដានតាមខ្នងផ្ទះ ដើម្បីទប់ស្កាត់កុំឲ្យកុមារ ចូលទៅកន្លែងធ្វើការ ពិសេសនៅក្នុងរង្វង់សិប្បកម្មផលិតឥដ្ឋទី៣. អាណាព្យាបាលកុមារ ដែលធ្វើការ ឬស្នាក់នៅក្នុងបរិវេណសិប្បកម្ម ហាមដាច់ខាតនាំកូនចូលទៅក្នុងបរិវេណនៃសង្វាស់ផលិតកម្ម ឬ ប្រើប្រាស់ពលកម្មកុមារ ហើយត្រូវបញ្ចូនកូនឱ្យចូលរៀនឱ្យបានគ្រប់ៗគ្នា។ និងទី៤. និយោជក ឬ ម្ចាស់សិប្បកម្ម ត្រូវមានការប្រុងប្រយ័ត្នដោយមិនត្រូវជ្រើស រើសកុមារក្រោមអាយុ ១៥ឆ្នាំឲ្យចូលធ្វើការ ហើយក្រុមអធិការកិច្ចការងារ ត្រូវចុះទៅពិនិត្យលក្ខខណ្ឌការងារ ហើយទប់ស្កាត់កុមារមិនឲ្យចូលធ្វើការ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.