ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

តើព្រៃលិចទឹកស្ថិតនៅក្នុងភូមិ/ឃុំប្រឡាយមាសនិងវិនាសហិនហោចដោយសារការផ្ដើមគំនិតពីលោកជ្រុយ(ឈ្មោះហៅក្រៅ)…?


ខេត្តកំពង់ឆ្នាំង÷ ព្រៃលិចទឹកស្ថិតនៅចំណុចកោះក្អែរ ភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អាចនឹងវិនាសហិនហោចដោយសារបទល្មើសកាប់បំផ្លាញព្រៃលិចទឹកយកទៅធ្វើសម្រាកដើម្បីហុំចាប់ត្រីនារដូវប្រាំងខាងមុខ(ហុំសម្រាសចន្លោះខែកុម្ភៈ មីនា)។

យោងតាមកិច្ចសម្ភាសន៍របស់អ្នកសារព័ត៌មានជាមួយប្រជាពលរដ្ឋនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាអ្នកកាប់និងដឹកជញ្ជូនព្រៃលិចទឹកបានឲ្យដឹងថា ការកាប់បំផ្លាញព្រៃលិចទឹកទាំងអស់នេះនៅក្នុងភូមិ/ឃុំប្រឡាយមាស គឺដោយសារលោកជ្រុយជាអ្នកផ្ដើមគំនិត ហើយខ្លួនគ្រប់ៗគ្នាមិនមានលទ្ធភាពហើយបានពឹងពាក់លោកជ្រុយដែលជាមេឈ្មួញទិញត្រីផ្តាច់មុខប្រចាំភូមិ/ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នេះតែម្តងដោយធ្វើការទូទាត់សងប្រាក់ទៅឲ្យលោក ជ្រុយ វិញនៅពេលប្រមូលចាប់ត្រីនារដូវខែមាឃ ឬក្នុងខែកុម្ភៈមីនា ឆ្នាំ២០២៥ ខាងមុខ។

នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពយើងបានទូរស័ព្ទទៅសាកសួរលោក ជ្រុយ នាម៉ោង០៨.៤២ នាទីព្រឹកតាម រយៈលេខ 0៧១ ៩៣៣៨៨៧៧ លោក ជ្រុយ បានឲ្យដឹងថាការកាប់កាប់ព្រៃលិចទឹកយកធ្វើជាសម្រាកនោះគឺពិតជាមាន មែនដោយខ្លួនជាអ្នកបោះទុនដើម្បីសម្របសម្រួលឲ្យប្រជាពលរដ្ឋទាំងអស់នោះទៅកាប់ព្រៃលិចទឹកយកមកធ្វើជាសម្រាកហើយខ្លួនជាអ្នករត់ការជូនពួកគាត់ទាំងអស់គ្នាដោយលុយទូទាត់យកវិញនៅពេលប្រមូលចាប់ត្រីខាងមុខ។

មហាជនបានទន្ទឹងរង់ចាំមើលតើសមត្ថកិច្ចជំនាញអាចនាំខ្លួន ជនដែលបានប្រព្រឹត្តបទល្មើសនិងអ្នកដែលផ្តើមគំនិត(លោកជ្រុយ)យកទៅអនុវត្តទោសតាមច្បាប់បានដែរឬទេ? ខណៈរូបភាពនិងសំឡេងជាភស្តុតាងមួយផ្នែកតូចរួចរាល់ហើយដែលសមត្ថកិច្ចជំនាញគួរតែធ្វើការស៊ើបអង្កេតបឋម៕

ដោយ÷ យុទ្ធា

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.