ព័ត៌មាន​ទាន់ហេតុការណ៍
ក្មេងទំនើង២នាក់ត្រូវបានជំនាញចាប់ខ្លួន នឹងបានសារភាពពីសកម្មភាពរបស់ខ្លួន ដែលបានប្រព្រឹត្តនាពេលកន្លងមក.. - អាជ្ញាធរខេត្តសៀមរាបការបង្ហើរខ្លែងខ្មែរគឺរក្សាការពារ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបីនិងរួមចំណែក ទាក់ទាញកំណើនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប. - អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបើកចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួនជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋជិតមួយពាន់គ្រួសារ ក្នុងឃុំបាគងស្រុកប្រាសាទបាគងនៅខេត្ដសៀមរាប ទទួលចង្រ្កានថាមពល ពីក្រុមការងារចុះមូលដ្ឋាន - ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ក្នុងខេត្តសៀមរាប - តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត...
0

ក្មេងទំនើង២នាក់ត្រូវបានជំនាញចាប់ខ្លួន នឹងបានសារភាពពីសកម្មភាពរបស់ខ្លួន ដែលបានប្រព្រឹត្តនាពេលកន្លងមក..


ក្រុងប៉ោយប៉ែត÷នៅថ្ងៃចន្ទ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវហ្នឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្ត លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំជំនាញផ្នែក ចុះអនុវត្តសិក្សាស្រាវជ្រាវ ជាលទ្ធផល នៅវេលាម៉ោង៩:៥០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានទទួលបណ្ដឹងពីឈ្មោះ ម៉ា ចន្ទធឿន អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងនិងរៀបរាប់ថា នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង៣និង០០នាទីទាបភ្លឺ ខ្លួនបានចេញពីធ្វើការហើយ ជិះម៉ូតូតែម្នាក់ឯងទៅផ្ទះ ពេលជិះតាមផ្លូវដល់កាស៊ីណូហ្គោល ឌិនស្ទួចត្រី ស្រាប់តែក្មេងទំនើងមានគ្នាប្រហែល៦នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយកំបិតបានជិះដេញកាប់ខ្លួន ពេលនោះខ្លួនបានជិះដល់ផ្លូវបត់ចូលផ្ទះស្រាប់តែម៉ូតូដួល ហើយពួកវាបានមកតាមទាន់ កាប់មកលើខ្លួនចំខ្នង ហើយលើកម៉ូតូទៅបាត់។ ម៉ូតូដែលពួកវាយកទៅ ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ 1AV-4180 លេខតួនិងលេខម៉ាស៊ីន០០៧៤១១៦។

ដើមបណ្ដឹងសំណូមពរសូមឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់។

បន្ទាប់មកនៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង វេលាម៉ោង៩ព្រឹក កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវរកឃើញម៉ូតូ១គ្រឿងទុកប្លុងចោល នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់មកទៀត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២និង៥០នាទី កម្លាំងជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ យកមកអធិការដ្ឋានដើម្បីសួរនាំ ។

ទី១ /.ជនសង្ស័យឈ្មោះ ឈិន សីហា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាព កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣ទាបភ្លឺ ខ្លួននិងបក្ខពួកចំនួន៦នាក់ មានឈ្មោះភុំ ភេទប្រុស អាយុប្រហែល១៥ឆ្នាំ ,ឈ្មោះអាឡិច ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ,ឈ្មោះអាម៉ាប់ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ និង២នាក់ទៀតពុំស្គាល់ឈ្មោះ ។ ពេលនោះខ្លួនជិះខាងក្រោយអាភុំ កាន់កាំបិតផ្គាក់ខ្លី ហើយអាម៉ាប់កាន់កាំបិតផ្គាក់វែង ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពកាប់យកម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៣ ពេលបានហើយអាឡិចអ្នកយកម៉ូតូទៅទុក។

. នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២ទាបភ្លឺ ខ្លួននិងបក្ខពួក ចំនួន៦នាក់ ម៉ូតូចំនួន៣គ្រឿង កាំបិត២ដើម បានធ្វើ សកម្មភាពកាប់យកម៉ូតូ នៅខាងត្បួងវត្តថ្មី ។ ពេលកាប់យកម៉ូតូបានហើយ អាឡិចបានយកទៅលក់មិនដឹងលក់កន្លែងណា ហើយខ្លួនបានប្រាក់២០០០B(ពីរពាន់បាត)។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣ទាបភ្លឺ ខ្លួននិងបក្ខពួក ចំនួន៤នាក់ ២ម៉ូតូ កាំបិត១ដើម កាប់បានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៤ ខ្លួនបានលុយ៤០០០B(បួនពាន់បាត)។

រយៈពេល៥ខែមុន ខ្លួននិងបក្ខពួកចំនួន៦នាក់ ម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពភាព កាប់ម៉ូតូគេ ហើយដេញកាប់និងគប់ ក្រុមម្ខាងទៀតព្រោះវាឌឺមើលមុខ។

ខ្លួននិងបក្ខពួកធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទនិងកាបូបលុយចំនួន៤លើក។

ទី២/.ជនសង្ស័យឈ្មោះ ហឹង ហ្វាន់ទី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២ទាបភ្លឺ ខ្លួននិងបក្សពួក មានឈ្មោះសីហា ,ឈ្មោះឡិ,ឈ្មោះសម្បត្តិ,ពីរនាក់ទៀតអត់ស្គាល់ឈ្មោះ បានធ្វើសកម្មភាពកាប់យកម៉ូតូគេនៅមុខវត្តថ្មី ពេលនោះបក្ខពួកជិះម៉ូតូ៣គ្រឿង កាំបិតចំនួន២ដើម ខ្លួនបានប្រាក់ចំនួន១០០០០០៛(ដប់ម៉ឺនរៀល)។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៩យប់ ខ្លួននិងបក្ខពួកចំនួន៤នាក់ មានអាសី,អាឡិនិងម្នាក់ទៀតពួកម៉ាកអាឡិ បានធ្វើសកម្មភាពឆក់កាបូបលុយគេ នៅចំនុចចំការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ចែកប្រាក់គ្នាខ្លួនបានចំនួន៣៥០០០៛(បីម៉ឺនប្រាំពាន់រៀល)។

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើពិតជាបានធ្វើសកម្មភាពកាប់យកម៉ូតូគេនឹងកាប់ហើយគប់គេ យ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពិតប្រាកដមែននិងជាក្មេងទំនើងផងដែរ។

.ចំណែកបក្ខពួកដែរបានរត់គេចខ្លួន ជំនាញបន្តកំពុងស្រាវជ្រាវដើម្បីយកមកចាត់ការតាមនីតិវិធីផ្លូវច្បាប់។

ដោយ÷ សត្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2935 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.