ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះអាជ្ញាធរខេត្តសៀមរាប បានចុះសំណេះសំណាល និងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តសៀមរាបនក្នុងឆ្នាំ២០២៤ ជូនប្រជាពលដែលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិចំនួន៤៥0គ្រួសាររស់នៅក្នុងស្រុកវ៉ារិន និងស្រុកអង្គរជុំ។
ពិធីសំណេះសំណាលនេះដែរគឺប្រារព្ធនៅបរិវេណវត្តស្វាយស នៅភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ក្រោមវត្តមានរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានចូលរួមផងដែរដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្តសៀមរាប និងមន្ទីរសង្គមកិច្ចខេត្តបាននាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយះក្រសួងសង្គមកិច្ច អតីត យុទ្ធជននិងយុវនីតិសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តជាសេនាធិការមូលដ្ឋា បានសហការជាមួយរដ្ឋបាល ស្រុកអង្គរជុំ និងស្រុកវ៉ារិន បានរៀបចំផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិចំនួន៣៥៤គ្រួសារ ដោយក្នុងនោះមានស្រុកអង្គរជុំមានចំនួន១៥០គ្រួសារ និងស្រុកវ៉ារិនមាន៣៥០គ្រួសារ ។
លោក គង់ សំអឿន បានបន្តថានេះជាលើកទី៥ហើយសម្រាប់ការផ្តល់កញ្ចប់ស្បៀងអាហារជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងចាស់ជរាក្រីក្រតាម សហគមន៍ក្នុងឆ្នាំ២០២៤ (ដោយលើកទី១នៅស្រុកសូទ្រនិគម. លើកទី២ស្រុកជីក្រែង. លើកទី៣ក្រុងសៀមរាប .លើកទី៤ស្រុកអង្គរធំ និងស្រុកបន្ទាយស្រី និងលើកទី៥ស្រុកអង្គរជុំ និងស្រុកវ៉ារិន )។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ តែងតែជួយដល់ជនរងគ្រោះ ងាយរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយយកចិត្តទុកដាក់ពីរដ្ឋាភិបាលឡើយ។ ការផ្តល់អំណោយជូនដល់លោកយាយ លោកតា និង បងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ គឺជាកាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ និងជួបការលំបាករបស់រាជរដ្ឋាភិបាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។
លោក នាក់ ណេរ៉ុន បន្តថា ក្នុងនាមថ្នាក់ដឹកនាំខេត្តត្រូវធានាធ្វើយ៉ាងណាអនុវត្តឱ្យខានតែបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលជាជំហានៗ ជាក់ស្តែងជាសក្ខីភាពស្រាប់ នាថ្ងៃនេះ យើងបាននិងកំពុងរៀបចំពិធីផ្តល់នូវអំណោយដល់ប្រជាពល រដ្ឋរងគ្រោះ ដែលទាំងនេះគឺជាចែករំលែក អាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈ ទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយឡើយ ។
លោកអភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍បន្ថែមថាចំពោះគ្រោះមហន្តរាយដោយធម្មជាតិនេះ គឺយើងមិនបានដឹងមុននោះឡើយដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងប្រកបមុខរបបន្តទៀត ដើម្បីដោះស្រាយជីវភាពក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទៅលើអនាម័យ លើចំណីអាហារ និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗផងដែរ។ លោក បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីជួយដោះស្រាយរាល់ទុក្ខធុរៈ និងបញ្ហានានាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ដែលកន្លងមកពួកគាត់បានជឿជាក់លើរាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថាការផ្តល់អំណោយរបស់រាជរដ្ឋាភិបាលនាពេលនោះរួមមានក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន២៥គីឡូ ក្រាម .មី១កេស .ទឹកស៊ីអ៊ីវ១យួរ .ទឹកត្រី១យួរ. ត្រីខកំប៉ុង១យួរ ផងដែរ៕
ដោយ÷