ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គ្រួសារជនរងគ្រោះខកចិត្តចំពោះទង្វើរបស់នគរបាលស្រុកដំណាក់ចង្អើរបានដោះលែងជនបង្កខណៈជនរងគ្រោះបានបាត់បង់ជីវិតករណីគ្រោះថ្នាក់ចរាចរណ៍!


ខេត្តកែប÷ លោក ពេ គឹមសាន អាយុ ៤៣ឆ្នាំ ភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានដាក់ពាក្យបណ្ដឹងចូលទៅអធិការនគរបាលស្រុកដំណាក់ចង្អើរសុំប្ដឹងឈ្មោះ ទូច សុគន្ធ ភេទប្រុសអាយុ១៥ ឆ្នាំមុខរបរ សិស្សរស់នៅភូមិអង្គទៀន ឃុំសំរោងលើ ស្រុកអង្គស្នូល ខេត្តកណ្ដាល ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យភរិយារបស់លោកឈ្មោះ ហ៊ សុធាវី អាយុ៤១ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅពេលដឹកទៅព្យាបាលនៅប្រទេសវៀតណាម។

សូមជម្រាបផងដែរថាគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៦:៥០ នាទីនៅលើផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ខណៈនៅពេលមានគ្រោះ ថ្នាក់ចរាចរណ៍ជនរងគ្រោះ និងជនបង្កត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែបភ្លាមៗតែដោយស្ថានភាពជនរងគ្រោះមានសភាពខ្លាំងមិនអាចព្យាបាលបានគ្រូពេទ្យបានណែនាំឲ្យក្រុមគ្រួសារ យកជនរង គ្រោះទៅព្យាបាលនៅឯប្រទេសវៀតណាម ខណៈនៅពេលទៅដល់ប្រទេសវៀតណាមបានរយៈពេល៤៨ម៉ោង ជនរងគ្រោះក៏បានបាត់បង់ជីវិត។ ចំណែកជនបង្កបានសម្រាកព្យាបាលនូវមន្ទីរពេទ្យក្រោយមកនគរបាលស្រុកដំណាក់ចង្អើរបានអនុញ្ញតឲ្យជនបង្កត្រឡប់ទៅផ្ទះវិញ ដោយមិនបន្តនីតិវិធីរបស់សមត្ថកិច្ចឡើយដែលធ្វើឲ្យជនបង្កមានឱកាសគេចវេសមិនទទួលខុសត្រូវចំពោះបទល្មើសចរាចរណ៍ដែលខ្លួនបានប្រព្រឹត្តទៅលើជនដទៃនៅលើផ្លូវសាធារណៈ។

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ អ្នកសារព័ត៌មានយើងបានទាក់ ទងសារសួរលោក ស៊ូ ចាយ អធិការនៃអធិការដ្ឋានស្រុកដំណាក់ចង្អើរ ពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ លោកបានឆ្លើយថា កម្លាំងជំនាញរបស់លោកកំពុងរៀបចំសំណុំ រឿងបញ្ជូនទៅលើដើម្បីបន្តនីតិធីតាមច្បាប់។

ទោះជាយ៉ាងណាលោក ពេ គឹមសាន ដែលជាតំណាងឲ្យគ្រួសារ ជនរងគ្រោះមានការខកចិត្តជាខ្លាំងទៅលើចំណាត់ ការរបស់នគរបាលចរាចរណ៍ស្រុកដំណាក់ចង្អើរដែលបណ្ដែតបណ្ដោយ ដោះលែងជនបង្កឱ្យមានសេរីភាពខណៈក្រុមគ្រួសាររបស់លោកមានទុកជាទម្ងន់។ រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ក្រុមគ្រួសារនៃសពអំពាវនាវដល់សមត្ថកិច្ចនគរបាលស្រុកដំណាក់ចង្អើរ នៃស្នងការដ្ឋាននគរបាលខេត្តកែបមេត្តាពន្លឿនីតិវិធីដើម្បីស្វែងរកជនបង្កមកផ្ដន្ទាទោសទៅតាមច្បាប់និងសងសំណងរដ្ឋប្បវេណីដល់ក្រុមគ្រួសារនៃជនរងគ្រោះ៕

ដោយ÷ នេ ប៉ក់


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.