ព័ត៌មាន​ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងពន្ធនាគារខេត្ត ជាមួយស្នងការដ្ឋាននគរបាលខេត្ត និងគម្រោងការ ការពារ សន្តិសុខ សុវត្ថិភាព នៅពន្ធនាគារខេត្តព្រះវិហារ - ផ្លូវ១ខ្សែប្រវែង១៣,២០០ម៉ែត្រពីឃុំស្នួលទៅឃុំសែនសុខស្រុកក្រឡាញ់ខេត្តសៀមរាបដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបើកការដ្ឋានស្ថាបនាក្រាលកៅស៊ូពីរជាន់(DBST) - ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម សាយ សំអាល់ ដឹកនាំក្រុមការងារចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ 
0

ប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយអគ្គិភ័យនៅសង្កាត់ចុងឃ្នៀស ទទួលបានអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប


ខេត្តសៀមរាប÷ កាលពីល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ លោកស្រី ហួន ខេង ជាសមាជិកគណ:កម្មាធិការអនុសាខាកាកបាទក្រហមក្រុងសៀមរាប តំណាងលោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុង រួមដំណើរមានមន្រ្តីប្រចាំការកាកបាទក្រហមក្រុង លោកចៅសង្កាត់ចុងឃ្នៀស ប្រធានអ្នកស្ម័គ្រចិត្តសង្កាត់ និងមេភូមិទី៤ បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រុងសៀមរាប ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះកាលពីថ្ងៃទី០១ខែមករា ឆ្នាំ២០២៥ ដែលមាន ឈ្មោះ ជិន លីណា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅនៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

ក្នុងឱកាសនោះ លោកស្រី ហួន ខេង សមាជិកគណៈកម្មាធិការអនុសាខាក្រុងក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងចូលរួមសោកស្តាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ។

ជាមួយគ្នានោះដែរ ក្រុមការងារទាំងអស់ ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសាររងគ្រោះ សូមមេត្តាកាត់ចិត្ត ទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូល សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឱ្យមានភាពល្អប្រសើរឡើ។ អំណោយមនុស្សធម៌មាន៖ អង្ករ ៣០ គីឡូក្រាម. មី ១កេស. ត្រីខ ១យួរ .ទឹកត្រី ១យួរ. ទឹកស៊ីអ៊ីវ ១យួរ .ទឹកសុទ្ធ១យួរ. កន្ទេល មុង ភួយ សារ៉ុង ក្រមា ចាន ៥ ស្លាបព្រាបាយ ៥ ឆ្នាំង១ ចានស្រាក់ ១ កំសៀវដាំទឹក ១ ថាសដែក ១ ប្រដាប់គ្របម្ហូប ១ ខ្ទះឆា ២វែកឆា ១វែកសម្ល១ វែកបាយ ១ ធុងដាក់ទឹកកាវធំ ១ ចង្អើរអាំងត្រី១ កន្ថោរ ១ និងថវិកា ២០០.០០០រៀល(ពីរសែនរៀល) ក្នុងនោះដែរលោកស្រី ហ៊ី គា បានឧបត្ថម្ភថវិកាបន្ថែម ៥០,០០០រៀល (ប្រាំម៉ឺនរៀល) ព្រមទាំងមានថវិកាពីក្រុមការងារបានចូលរួមបន្ថែមទៀតផងដែរ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.