ព័ត៌មាន​ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ - ជនទំនើង ម៉ី វុទ្ធី និងបក្ខពួកបានប្រើហឹង្សាលើឈ្មោះ ស៊ន ម៉េង ត្រូវបានចៅក្រមសាលាដំបូងខេត្តកែបចេញដីកាឃុំខ្លួនបណ្តោះអាសន្ន! - ក្រុមជំនុំមេតូឌីស្ទកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋក្នុងសង្កាត់សៀមរាបក្រុងសៀមរាប - ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត - ពិធីសំណេះសំណាលនិងប្រកាសតែងតាំងសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប - ប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត.ចាស់ជរានិងជនពិការភាពនៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើកចំនួន៦០គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន - បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា
0

ការតម្រូវឱ្យកាយដី ដែលបានចាក់លប់រមនីយដ្ឋានទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ង និងលោកមាស ឌី ប៉ុណ្ណោះឬទេ?


ខេត្តកំពង់ស្ពឺ÷ សេចក្តីរាយការណ៍ពីខេត្តកំពង់ស្ពឺឱ្យដឹងនៅថ្ងៃទី២០ វិច្ឆិកា ២០២៤នេះថា៖ដីដែលចាក់លប់បឹងធម្មជាតិមួយកន្លែង នៅតំបន់រមណីយដ្ឋានទំនប់បឹងធម្មជាតិទំនប់តាសាល ដើម្បីយកជាកម្មសិទ្ធផ្តាល់ខ្លួនរបស់ឈ្មោះ មាស ឌី អស់ជាង៦០អារនោះ បានត្រូវលោកប្រធានធនធានទឹកខេត្តកំពង់ស្ពឺ ឈ្មោះ ញ៉ាញ់ ជាហ៊ង តម្រូវឱ្យកាយយកដីចេញវិញទាំងអស់ហើយ ។ បុន្តែក្នុងមួយរយះកន្លងមក គេឃើញគ្រឿងចក្រទៅកាយមែន ប៉ុន្តែមិនមែនកាយយកដីចេញពីផ្ទៃបឹងទេ នោះគឺគ្រាន់តែការកាយពីកន្លែងមួយ មកដាក់ជាពំនូកក្បែរនោះដដែលតែប៉ុណ្ណោះ។ ទង្វើបែបនេះត្រូវពលរដ្ឋខ្លះថា ជាល្បិចសម្តែង ធ្វើឡប់ឡែរបិទបាំងទោសកំហុស នៃជនពាក់័ពន្ធមួយដំបរស្វាប៉ុណ្ណោះ។

ប្រភពដដែលបន្តថា៖ជាក់ស្តែងណាស់ក្រុមអ្នកកាយដីចេញពី បឹងនោះ បានធ្វើសកម្មភាពកាយដី ហើយថតយកសកម្មភាពនៅពេលកំពុងកាយដីចេញតែមួយភ្លែត គឺធ្វើបៀបសម្តែង ឬហៅថាធ្វើជាឡប់ឡែដើម្បីបង្ហាញថ្នាក់លើ ប៉ុណ្ណោះ។ លុះបន្ទាប់ពីសម្តែងចប់ ពួកគេបានដឹកគ្រឿងចក្រត្រឡប់ក្រោយទៅវិញបាត់ឈឹងអស់ ឯដីនៅតែពេញក្នុងបឹងធម្មជាតិដដែល…

គួរបញ្ជាក់ថា៖បឹងធម្មជាតិនិងជារមណីយដ្ឋាន មួយកន្លែងស្ថិត នៅក្នុងឃុំអូរតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវឈ្មោះ មាស ឌី ចាក់លប់បឹងរំលោភយកធ្វើជាកម្មសិទ្ធិអស់ចំនួនជាង ៦០អារ។ តែភ្លាមៗ គេពុំបានឃើញ មានអាជ្ញាធរនិងមន្ទីរធនធានទឹកខេត្ត ឬមានស្ថាប័នណាមួយ ចេញមុនមកទប់ស្កាត់ ឬឈឺឆ្អាល នៅក្នុងអំឡុងពេលកំពុងចាក់ដីលប់បឹងនោះទទេស្អាត ស្ងាត់ឱ្យឈឹង!រឹតតែមិនដែលលឺថាសមត្ថកិច្ចណាមួយនឹងមកចាប់ជនល្មើសបុគ្គលមាស ឌី ដែលហ៊ានលប់បឹងធម្មជាតិបំពានច្បាប់នោះឡើយ។ បើតាមសំដីពលរដ្ឋនៅទីនោះថា ករណីនេះ គឺមានតែការបើកដៃឱ្យចាក់ដីលប់បឹងនោះផ្គើននឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយលួចលាក់ឃុប ឃឹតគ្នាប៉ុណ្ណោះ ហើយអ្នកបើកដៃនោះអាចជាលោក ញ៉ាញ់ ជាហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពី? ត្បិត លោក ញ៉ាញ់ ជាហ៊ង និងលោក មាស ឌី ស្និទ្ធស្នាលនឹងគ្នាដូចមនុស្សតែមួយដែរ។ ដូចពាក្យថា«ដំរីងាប់មិនអាចយកចង្អេរទៅបាំងជិតឡើយ»ហើយទំនងជាសុីលៀសរអៀសខ្លួន ស្រៀវខ្នងដូចគោដំបៅខ្នង ក្អែកហើររំលង តែងតែរំសាយកន្ទុយអញ្ចឹង បុគ្គលដែលនឹងពាក់ពន្ធ័ ហាក់ភ័យព្រួយនឹងការដែលពួកគេអាចប្រឈមទៅនឹងផ្លូវច្បាប់ នៅក្នុងអំពើឃុបឃឹតប្រព្រឹត្តពុករលួយ លប់បឹងតាសាលជាតំបន់ទេសចរណ៍បំពានច្បាប់យកជាកម្មសិទ្ធិ ទើបគេឃើញលោក ញ៉ាញ់ ជាហ៊ង តម្រូវឱ្យលោក មាស ឌី កាយដីដែលលប់បឹងតាសាលនោះ ចេញវិញឱ្យអស់។

ប្រភពពីពលរដ្ឋរស់នៅក្បែរបឹងតាសាល ឃុំតាសាយ ឱ្យដឹងថា៖ លោក ញ៉ាញ់ ជាហ័ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ជាមនុស្សមានទំនាក់ទំនងយ៉ាងល្អ ជាមួយ លោកមាស ឌី ស្និតណាស់! ដូច្នេះការចាក់ដីលប់បឹង រំលោភយក បឹងតាសាលដោយលោកមាស ឌីនេះ គឺបុគ្គលទាំងពីរច្បាស់ គេចមិនផុតពីការឃុបឃឹតដែលនឹងរយោងដូចសម្លរកំពឹសនោះមិនខានទេ។ ហេតុនេះ ទើបពួកគេ កំពុងប្រើវិធី តម្រូវឱ្យលោក មាស ឌី កាយដីចេញវិញ គឺគ្រាន់តែជាលេសនិងជាឡប់ឡែរ បិទបាំង អំពើល្មើស សម្រាប់ដោះសាររាយកាណ៍បន្ទន់ចិត្តថ្នាក់លើ។ ប៉ុន្តែការកាយដីចេញនោះ បានត្រឹមតែយកគ្រឿងចក្រចូលកាយដាក់ជាពំនូកក្បែរនោះដដែល ហើយយកគ្រឿងចក្រទៅវិញហើយសម្ងំឱ្យឈឹង!។បែបនេះគេហៅថាចេះច្បាប់បំពានច្បាប់ យកច្បាប់ទៅទ្រាប់គូថអង្គុយ។

មហាជនស្នើសុំលោកអភិបាលខេត្តកំពង់ស្ពឺទើបផ្លាស់មកកាន់ថ្មី គួរតែត្រួតពិនិត្យ និងចាត់វិធានការក្តៅដល់ លោក ញ៉ាញ់ ជាហ័ង និងលោក មាស ឌី ជាបុគ្គលពាក់ពន្ធ័ ក្នុងការលប់បឹង តាសាលជាបឹងទេសចរណ៍ធម្មជាតិរបស់ខេត្ត ស្ថិតនៅក្នុងឃុំ តាសាល ស្រុកឳរ៉ាល់ ជាគំរូសម្រាប់មន្ត្រីដទៃៗ ដែលហ៊ានធ្វើអំពើចេះច្បាប់ បំពានច្បាប់ បើពុំដូច្នោះទេអំពើរំលោភបំពានច្បាប់ចាក់ដីលប់បឹង លប់ស្ទឹងទន្លេ បំផ្លាញព្រៃ នៅតែកើតមានក្នុងខេត្តកំពង់ស្ពឺមិនឈប់ឈរឡើយ។

ករណីជុំការរិះគន់ខាងលើលោក ញ៉ាញ់ ជាហ័ង បានទទួលទូរស័ព្ទចូលហើយបែរជាមិនអាចមានអ្វីបំភ្លឺឡើយបានឆ្លើយយ៉ាងខ្លីថា ធើមិនកើត ហើយបិទទូរស័ព្ទឈឹងតែម្តង៕

ដោយ÷ រស្មី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.