ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីហានិភ័យនិងទម្រង់ពាក់ព័ន្ធផ្សេងៗនៃអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនិងយន្តការឆ្លើយតប


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសោមាទេវី មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តសៀមរាប និងអង្គការសកម្មភាពដើម្បីកុមារ (APLE)ក្រោមការគាំទ្រថវិកាពី តាមរយៈ គម្រោងកិច្ចការពារជំនាន់ថ្មីឬ Protection Plusនៃអង្គការភ្លែនអន្តរជាតិនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងជូនដល់មន្ត្រីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ មកពី ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តឧត្ដរមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្ត ប៉ៃ លិន ក្នុងនោះមានទាំងបុគ្គលិកក្រុមហ៊ុនធ្វើការលើឧស្សាហកម្មអ៊ីនធឺណិត បច្ចេកវិទ្យា ប្រតិបត្តិករទូរស័ព្ទ អង្គការដៃគូរ ជាតិ អន្តរជាតិ តំណាងប្រតិបត្តិករអ៊ិន ធឺណិត និងប្អូនៗយុវជន អ្នកផលិត Blog Makers YouTuber Content Makers ជាដើមផងសរុបចំនួន៧០នាក់។

វគ្គបណ្តុះបណ្តាលនេះ មានគ្រូបង្គោលជាមន្ត្រីជំនាញមកពីក្រសួងនិងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍និងអង្គការសកម្មភាពដើម្បីកុមារ ក្នុងគោលបំណងផ្តល់នូវការយល់ដឹងអំពីហានិភ័យដែលអាចកើតមានឡើងចំពោះកុមារ ទម្រង់ពាក់ព័ន្ឋផ្សេងៗនៃអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ឋអនឡាញ បង្ហាញយន្តការឆ្លើយតប វិធានសុវត្ថិភាពចំពោះកុមារតាមប្រព័ន្ឋអនឡាញ និងវិធានការបង្កាទប់ស្កាត់ផ្សេងៗ។

ក្នុងរបាយការណ៍ របស់ លោកស្រី ហ៊ឹម សោភណ្ឌ ប្រធានកម្មវិធីគាំទ្រ និងផ្តល់ជំនួយសម្រាប់កុមាររងគ្រោះ របស់អង្គការសកម្មភាពដើម្បីកុមារ(APLE) បង្ហាញថា៖នៅកម្ពុជារបាយការណ៍ថ្មីមួយស្តីពីការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា ចំនួន១១%នៃកុមារដែលប្រើប្រាស់ប្រព័ន្ឋអ៊ិនធឺណិតមានអាយុចន្លោះពី១២ ដល់១៧ឆ្នាំបានពាក់ព័ន្ឋទៅនឹងការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ឋអនឡាញក្នុងទម្រង់មួយចំនួនជាក់លាក់ ដូចជាការបោកប្រាស់កុមារឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ ការចែកចាយរូបភាពផ្លូវភេទដោយគេមានការអនុញ្ញាតិ ឬការបង្ខិតបង្ខំកុមារឱ្យចូលរួមសកម្មភាពផ្លូវភេទតាមរយៈការសន្យាផ្តល់លុយកាក់ឬអំណោយផ្សេងៗ។

លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយ ICT ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា៖ស្របតាមស្ថាន ភាពកុមារមានភាពរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័ន លើអនុសញ្ញាអន្តរជាតិជាច្រើន ជាអាទិ៍អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២ ពិធីសារនានាជាច្រើនទៀត ហើយ ក្នុងនាមជាប្រទេស ដែលបានផ្តល់សច្ចាប័ន លើអនុសញ្ញាទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្តចតុកោណផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ លិខិតបទដ្ឋាន គតិយុត្តផែនការ សកម្មភាពជាតិ ពាក់ព័ន្ធ នឹងកុមារ និងផែនការអភិវឌ្ឍន៍តាមវិស័យរយៈពេលវែង និងមធ្យមផ្សេងៗទៀត ដើម្បីធានាការអភិវឌ្ឍន៍ផ្តល់ ការងារសមស្រប សមភាព ប្រសិទ្ធភាព និងធានាឱ្យសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ រួមទាំងបង្កើតយន្តការជាច្រើននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីសម្រប សម្រួលដល់ការអនុវត្តលិខិតបទដ្ឋានគតិយុត្តរួមទាំងគោលនយោបាយនិង ផែនការសកម្មភាពដូច បានបញ្ជាក់ខាងលើ ។

ថ្លែងបើកវគ្គបណ្តុះបណ្តាលនោះ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តសៀមរាប មានប្រសាសន៍ថា៖វគ្គបណ្តុះបណ្តាលនេះឡើងដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីសមិទ្ធផល ដើម្បីប្រមូលធាតុចូលសម្រាប់ធ្វើការវាយតម្លៃសម្រាប់ដំណើរឆ្ពោះទៅការអនុវត្តដំណាក់កាលបន្តបន្ទាប់ទៀតលើកិច្ចការពារកុមារដែលរងការរំលោភបំពានផ្លូវភេទ ពិសេសការរំលោភបំពានកុមារតាម ប្រព័ន្ធ អនឡាញ និងផ្តល់នូវការយល់ដឹងអំពីហានិភ័យ ដែលអាចកើតមាន ឡើងចំពោះកុមារ ទម្រង់ពាក់ព័ន្ធផ្សេងៗនៃ អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញបង្ហាញអំពី យន្តការក្នុងការឆ្លើយតបចំពោះហានិភ័យនិងទម្រង់ពាក់ព័ន្ធទាំងនោះវិធានសុវត្ថិភាពចំពោះ កុមារតាមប្រព័ន្ធ អនឡាញ Blocking,Filtering,Reporting វិធានការបង្ការ ទប់ស្កាត់ផ្សេងៗទៀត ។

លោក សុខ សីហា បានបញ្ជាក់ថា៖អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយដែលបណ្តាប្រទេសជាច្រើនលើសកលលោកបានជួបប្រទះ ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង ។ អំពើហិង្សាទាក់ទងនឹងយេឌ័រ (ពិសេសអំពើហិង្សា ទៅលើកុមារ) ដែលនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់ បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ដែលធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបញ្ហាសុខភាពផ្លូវចិត្តរបស់ជនរងគ្រោះ ដែលបានស្តែងចេញតាមរូបភាព អំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ អំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឬការរំលោភបំពានទៅលើសិទ្ធិ និងសេរីភាពរបស់កុមារ ។

លោកប្រធានមន្ទីរ បានស្នើឱ្យ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ធ្វើការតាមដានត្រួតពិនិត្យនិងការ វាយតម្លៃនិងធ្វើបច្ចុប្បន្នកម្មជាប្រចាំដើម្បីឆ្លើយតបទៅនឹងស្ថាន ភាពជាក់ស្តែងរបស់កុមារ ពិសេសអាជ្ញាធរនៅតាមមូលដ្ឋាន ដើម្បីកុមារដែលលទទួលរងនូវការរំលោភបំពានទទួលបាននូវការផ្តល់សេវា និងការយកចិត្ត ទុកដាក់ជាពហុវិស័យបន្ថែមទៀត មានន័យថាធ្វើសកម្មភាពផ្សេងៗគ្នាដើម្បីឈានទៅសម្រេចគោលបំណងរួមតែមួយ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តសៀមរាប មានប្រសាសន៍អំណរគុណចំពោះអង្គការសកម្មភាពដើម្បីកុមារ(APLE)ដែលបានសហការជាមួយមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប និង អង្គការភ្លែនអន្តរជាតិកម្ពុជាដែលបានសហការឧបត្ថម្ភ ក្នុងការរៀបចំសិក្ខាសាលានេះឡើងដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីសមិទ្ធផល ដើម្បីប្រមូលធាតុចូលសម្រាប់ធ្វើការវាយតម្លៃសម្រាប់ដំណើរឆ្ពោះទៅការអនុវត្តដំណាក់ កាលបន្តបន្ទាប់ទៀតលើកិច្ចការពារកុមារដែលរងការរំលោភបំពានផ្លូវភេទ ពិសេសការរំលោភបំពានកុមារតាម ប្រព័ន្ធ អនឡាញនាពេលនេះផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.