ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង


ខេត្តសៀមរាប ÷ នារសៀលថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៣ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបសហការជាមួយនិងអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា(CAMSAFE)បានបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដែលមានរយៈពីរថ្ងៃ នៅវិទ្យាល័យ១០មករា១៩៧៩។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរក៏មានការអញ្ជើញជា អធិបតីភាព ពីសំណាក់លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងមានអញ្ជើញចូលរួមតាមរយៈវីដេអូហ្សូមពីចម្ងាយក្រៅប្រទេសពីសំណាក់លោកស្រី តំណាងអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជានិងលោកស្រីតំណាងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលនៃអង្គការសហប្រជាជាតិ(UNITAR) ផងដែរ។ ការបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនាពេលនេះគឺក្នុងគោលបំណង៖បង្កើនសមត្ថភាពអ្នកប្រើប្រាស់ផ្លូវដើម្បីបង្ការការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងតាមរយៈការ ប្រើប្រាស់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ លើកទឹកចិត្តឲ្យមានការអនុវត្តវិធានការណ៍នានាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តាមរយៈការបង្រៀន តាម រយៈការធ្វើយុទ្ធនាការ និងរំលែកបទពិសោធន៍ដែលទទួលបាន.បង្កើនការរួមគ្នាធ្វើសហប្រតិបត្តិការជាពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលមានពាក់ ព័ន្ធដល់ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជានៅតែជាបញ្ហាប្រឈមហើយនិងជាក្តីបារម្ភរបស់រាជរដ្ឋាភិបាលដោយសារវាបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត របួស ពិការ ធនធានមនុស្ស បន្សល់ទុកនូវ កុមារ កំព្រា ស្ត្រីមេម៉ាយ និងធ្វើឱ្យបាត់បង់នូវ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ផងដែរ។

លោកបានបន្តថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តប្រឹងប្រែងឆ្លើយតប និងចាត់វិធានការដោះស្រាយតាមគ្រប់រូបភាព រួមទាំងការប្រើប្រាស់ កំលាំងចំរុះដូចជា៖ កំលាំងនគរបាលចរាចរណ៍ កងរាជអាវុធហត្ថ កំលាំងប្រជាការពារ រួមទាំងមានកិច្ចសហការ ជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតមានក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាល។ល។ ហើយព្រមទាំងជម្រុញសកម្មភាពការចុះផ្សព្វផ្សាយតាមរយៈកម្លាំងយុវជនស្ម័គ្រចិត្តគ្រប់ប្រភេទ ដូចជាយុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនកាយរិទ្ធិជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុង សហគមន៍ ស្តីពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក របៀបពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ ផលប៉ះពាល់នៃការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការប្រើប្រាស់ល្បឿនហូសកំណត់ និងឥរិយាបទធ្វើដំណើរប្រកបដោយ គ្រោះថ្នាក់ ដ៍ទៃផ្សេងទៀត កាន់តែទូលំទូលាយជាងមុន។

លោក លី ប៊ុនណា ក៏បានបញ្ជាក់បន្ថែមថា សាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប ក៏បានសហការជាមួយមន្ទីរ និងសមត្ថកិច្ចនានា ក្នុងការផ្សព្វផ្សាយមូលដ្ឋានគ្រឹះសុវត្ថិភាព ចរាចរណ៍ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ក្រោយពេលពួកគាត់បានយល់ដឹងគឺ បានចុះ អនុវត្តសកម្មភាពផ្សព្វផ្សាយដល់យុវជន យុវសិស្សលោកគ្រូអ្នកគ្រូ នៅគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយនូវសារសុវត្ថិភាពចរាចរណ៍ តាមខិត្តប័ណ្ណ រូបភាពផ្ទាំងធំនៅតាមទីតាំងភ្លើងសញ្ញាចរាចរណ៍ តាមទីសាធារណៈ សហគមន៍។

លោកបានបន្ថែមទៀតថា ពិតមែនហើយថាការ ទទួលទានគ្រឿងស្រវឹងជាជម្រើសផ្ទាល់ខ្លួន ប៉ុន្តែជារៀរាល់ថ្ងៃឃើញមានព័ត៌មានផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជារឿយៗ ហេតុនេះលោករំពឹងថា បន្ទាប់ពីបានបញ្ចប់វគ្គនេះរួចមក លោក លោកស្រីដែលជាគ្រូបង្គោលនិងបានទទួលចំណេះដឹង និង មានភារកិច្ចធ្វើការ ផ្សព្វផ្សាយចែករំលែកបន្តដល់ មន្រ្តី និយោជិក តាមអង្គភាពនីមួយៗ យុវសិស្សក្នុងគ្រឹះស្ថានសិក្សា ប្រជាពលរដ្ឋក្នុងសហគមន៍ ហើយសកម្មភាពចូលរួមរបស់លោកគ្រូ អ្នកគ្រូបន្ទាប់ពីបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះនិងអាច រួមចំណែកជួយឲ្យរាជរដ្ឋាភិបាលក្នុងការសម្រេចបានតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ដល់២០៣០ដែលបានកំណត់គោលដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍ឲ្យបាន៥០%ត្រឹមឆ្នាំ២០២៣ខាងមុខនេះ។

ជាមួយគ្នានេះផងដែរ លោក លី ប៊ុនណា ក៏បានសម្ដែងនូវមោទកភាព និងថ្លែងអំណរគុណចំពោះអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា និងវិទ្យាស្ថានស្រាវ ជ្រាវ និងបណ្តុះបណ្តាលនៃអង្គការសហប្រជាជាតិ(UNITAR ) និងកាជួយឧបត្ថម្ភពីក្រុមហ៊ុន PERNOD RICARD CAMBODGE សម្រាប់ការបើកវគ្គគ្រូបង្គោលសុវត្ថិភាពចរាចរណ៍នៅពេលនោះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាបផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.