ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងសាខាពន្ធដាខេត្តសៀមរាប ចូលរួមយុទ្ធនាការដាំដើមឈើបន្ថែមដើម្បីអភិរក្សរមណីយដ្ឋានអង្គរ


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដែលមានលោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ និង សាខាពន្ធដាខេត្តសៀមរាប ដឹកនាំដោយលោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្ត បានចូលរួមសហការណ៍ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបន្តយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ១.២០០ដើម នៅបរិវេណខាងលិចត្រពាំងសេះ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឲ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល សាកសមជាតំបន់បេតិកភណ្ឌពិភពលោក ។ ក្នុងយុទ្ធនាការដាំដើមឈើនេះដែរក៏មានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ឡុង កុសល អគ្គនាយករង រួមទាំងមន្ត្រី-បុគ្គលិកជាច្រើននាក់ទៀតចូលរួមផងដែរ

ឯកឧត្តម ឡុង កុសល បានមានប្រសាសន៍ថា ដើម ឈើមិនត្រឹមតែមានសារៈសំខាន់ខ្លាំងដល់រមណីយដ្ឋានអង្គរទាំងមូលប៉ុណ្ណោះទេ តែក៏ផ្តល់ជាប្រយោជន៍ទៅដល់មនុស្ស សត្វនិងបរិស្ថានជុំវិញផង ។ ក្រោយពេលដាំរួច ដើមឈើទាំងនោះ ត្រូវបានថែទាំនិងស្រោចទឹកជាប្រចាំ ដោយក្រុមការងារអាជ្ញាធរជាតិអប្សរា ដើម្បីទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ។ ឯកឧត្តមអគ្គនាយករង ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងសាខាពន្ធដាខេត្តសៀមរាប និងស្ថាប័នពាក់ពាក់ព័ន្ធជាច្រើន រួមទាំងវិស័យឯកជនផង ដែលបានចូលរួមចំណែកក្នុងការងារដាំដុះដើមឈើឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។

ក្នុងនោះដែរ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ និងលោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប ក៏បានមានប្រសាសន៍ថ្លែងអំណរគុណអាជ្ញាធរជាតិអប្សរា ចំពោះការផ្តល់ឱកាសដល់ស្ថាប័នលោកឱ្យបានចូលរួមក្នុងសកម្មភាពដាំដើមឈើឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថាដើមឈើដែលបានដាំនៅពេលនេះ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិ និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានបង្ហាញក្តីសប្បាយរីករាយ ក្នុងឱកាសចូលរួមយុទ្ធនាការដាំដើមឈើឡើងវិញ នៅខាងមុខប្រាសាទអង្គរ ដើម្បីលើកកម្ពស់ទេសភាពបៃតង និងចូលរួមចំណែកថែរក្សាបរិស្ថាន នៅតំបន់រមណីយដ្ឋានអង្គរ ហើយជាពិសេសពេលដើមឈើទាំងនេះ ពេលវាធំនៅថ្ងៃអនាគត និងធ្វើឱ្យតំបន់បេតិកភណ្ឌរបស់យើង កាន់តែមានភាពស្រស់បំព្រង និងកាន់តែមានតំម្លៃ។ ដូចនេះហើយក្នុងនាមសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ ឧកញ៉ាបណ្ឌិត ពេញចិត្តក្នុងការចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ឱ្យកាន់តែមានតម្លៃ និងនៅបានយូរអង្វែតទៅទៀត។

សូមជម្រាបផងដែរថា ក្រោយពេលប្រជាជនមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រនិងផ្តល់ជូន អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងស្មៅ នៅលើទីតាំងដីទំនេរ និងបានកៀរគរស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការនេះផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.