ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វគ្គបណ្តុះបណ្តាលមិត្តអប់រំមិត្តតាមរយៈ “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថ (YABC)”នឹងក្លាយជាវេទិកាមួយដើម្បីបំផុស និងជំរុញការផ្តល់សិទ្ធិពេញលេញដល់យុវជនក្នុងសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 


ខេត្តសៀមរាប ÷ ថ្លែងបិទវគ្គបណ្តុះបណ្តាលមិត្តអប់រំមិត្តតាមរយៈ “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថ(YABC)”នៅសណ្ឋាគារ សោមាទេវី អង្គរ ខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា៖ វគ្គYABC នឹងបន្តក្លាយជាវេទិកាមួយដើម្បីបំផុស និងជំរុញការផ្តល់សិទ្ធិពេញលេញដល់យុវជនក្នុងសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហេតុនេះសូមលើកទឹកចិត្តសហព័ន្ធអន្តជាតិ និងសមាគមជាតិឱ្យបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះទៅថ្ងៃអនាគត ក្នុងគោល បំណងលើកកម្ពស់វប្បធម៌អហិង្សា និងសន្តិភាព នៅកម្រិតប្រទេសរបស់ខ្លួន និងតំបន់។ ទន្ទឹមនឹងនេះក៏ស្នើសុំឱ្យសហព័ន្ធអន្តរជាតិបង្កើតថ្នាលប្រព័ន្ធផ្សព្វ ផ្សាយសង្គម ដែលសមាគមជាតិទាំងអស់អាចចែក រំលែកបទពិសោធន៍អំពី YABC និងបង្កើតបណ្ដាញធនធានមនុស្ស YABC ដែលសមាគមជាតិនានា អាចប្រើប្រាស់ធនធាននេះ សម្រាប់ការបណ្តុះបណ្តាល YABC ក្នុងភូមិភាគ ឬតំបន់។ ឯកឧត្តម យូ ឡាណា មានប្រសាសន៍បន្តថា៖ក្នុងបរិបទរបស់កាកបាទក្រហមកម្ពុជា យុវជនគឺជាភ្នាក់ងារនៃការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ ដូច្នេះពួកគេអាចចូលរួមបានទូលំទូលាយ និងធ្វើសកម្មភាពកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងទូទាំងប្រទេស។ លើសពីនេះ កាកបាទក្រហមកម្ពុជា បាននិងកំពុងដាក់បញ្ចូល កម្មវិធីបណ្តុះបណ្តាលយុវជនជាភ្នាក់ងារ នៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន ទៅក្នុងកម្មវិធីយុវជន ការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ សុវត្ថិភាពចរាចរណ៍ ការការពារកុមារតាមអ៊ីនធឺណិត និងផ្នែកផ្សេងៗទៀត ហើយយើងជំរុញបន្ថែមទៀតកម្មវិធីនេះក្នុងបច្ចុប្បន្ន នឹងទៅខាងមុខ។

ឯកឧត្តម បានបញ្ជាក់ថា៖កាកបាទក្រហមកម្ពុជាដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ព្រមទាំងមានរចនាសម្ព័ន្ធកាកបាទក្រហមកម្ពុជា៖ មានទីស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញ និងមានសាខាទូទាំង ២៥ រាជធានី ខេត្ត, អនុសាខា(នៅថ្នាក់ស្រុក) និងក្រុមកាកបាទក្រហម(នៅថ្នាក់ឃុំ)។ មានអ្នកស្ម័គ្រចិត្តជាង ២០,០០០ នាក់ នៅតាមសហគមន៍ និងយុវជន ក្រីក្រជាង ២០,០០០ នាក់ នៅតាមអនុវិទ្យាល័យ វិទ្យាល័យ ក៏ដូចជានៅថ្នាក់សាកលវិទ្យាល័យ។កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ ជាពិសេសលើកទឹកចិត្តយុវជនឱ្យចូលរួមជាអ្នកស្ម័គ្រចិត្ត ដើម្បីធានានិរន្តរភាពនៃកម្លាំងមនុស្សធម៌វ័យក្មេង ដែលជាអ្នកបន្តវេនចូលរួមសកម្មភាពជួយសហគមន៍របស់ពួកគាត់។ ការពង្រីកអ្នកស្ម័គ្រចិត្ត និងយុវជន ក្រីក្រចាំបាច់ត្រូវមានផែនការរយៈពេលវែង និងធនធានគ្រប់គ្រាន់ រួមទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជានិច្ចជាកាលតែងតែលើកទឹកចិត្តយុវជនទាំងអស់ឱ្យយកចិត្តទុកដាក់លើសកម្មភាព មិត្តអប់រំមិត្ត មិត្តជួយមិត្ត ទាំងនៅក្លឹបយុវជននៃគ្រឹះស្ថានសិក្សា ក៏ដូចសហគមន៍ ដោយ ជួយដល់សិស្ស និស្សិត ដែលជួបការលំបាកក្នុងការសិក្សា និងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនមានការរើសអើង ដូចក្នុងពាក្យស្លោក៖ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល”។ សូមជំរាបថា៖ការបណ្តុះបណ្តាលមិត្តអប់រំមិត្ត តាមរយៈយុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថ រៀបចំដោយសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម សហការជាមួយកាកបាទក្រហមកម្ពុជា មានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសណ្ឋាគារសោមាទេវីខេត្តសៀមរាប ដោយមានអ្នកសម្របសម្រួលការងារស្ម័គ្រចិត្តរបស់ IFRC ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គភាពសេវាកម្មសមាជិកភាព នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី មន្ត្រីជាន់ខ្ពស់របស់សហព័ន្ធអន្តរជាតិ ទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្ត ប្រចាំកម្រងប្រទេសថៃ កម្ពុជា ឡាវ និងវៀតណាម និងមានវត្តមានអញ្ជើញចូលរួមពី លោក លោកស្រី មន្ត្រី-បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន មកពីសាខាកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ពីកាកបាទក្រហមថៃ សិង្ហបុរី ឡាវ ជប៉ុន និងអ៊ីតាលី អ្នកសម្របសម្រួល និងគ្រូបណ្តុះបណ្តាលមិត្តអប់រំមិត្ត និងមានសិក្ខាកាមមកពីសហព័ន្ធអន្តរជាតិ កាកបាទក្រហមកម្ពុជា កាកបាទក្រហមអ៊ីតាលី កាកបាទក្រហមជប៉ុន កាកបាទក្រហមសិង្ហបុរី សមាគមជាតិកាកបាទក្រហមឡាវ និងសមាគមជាតិកាកបាទក្រហមថៃ សម្រាប់ការចូលរួម ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ឆ្លុះបញ្ចាំងពីឆន្ទៈ និងការចែករំលែកចំណេះដឹង “ផ្លាស់ប្តូរខ្លួនអ្នក នឹងបំផុសគំនិតអ្នកដទៃឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត បែបជាវិជ្ជមាន” ហើយបន្តដំណើរឆ្ពោះទៅមុខជាមួយគ្នា ” ស្វែងយល់ស៊ីជម្រៅបន្ថែមអំពីគំនិតផ្តួចផ្តើម និងសារៈសំខាន់ យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន និងការចូលរួមរបស់យុវជនដើម្បីលើកកម្ពស់វប្បធម៌អហិង្សា និងសន្តិភាព” ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.