ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ ធ្វើទស្សនកិច្ច នៅសហគមន៍ទេសចរណ៍បឹងពារាំង នៅសង្កាត់ជ្រាវ ក្រុងសៀមរាប


ខេត្តសៀមរាប ÷ លោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បន្ទាប់ពីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាពរួចមក នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានមកទស្សនកិច្ច នៅសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការអភិរក្សសត្វស្លាប និងសក្តានុពលទេសចរណ៍។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានឱ្យដឹថា នៅក្នុងសង្កាត់ជ្រាវនេះ មានសក្តានុពលទេសចរណ៍ជាច្រើន ហើយភ្ញៀវទេសចរដែលបានមកកម្សាន្តនៅតំបន់នេះ អាចឈ្វេងយល់ពីជីវភាពរស់ នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទស្សនទិដ្ឋភាពវាលស្រែអមជាមួយថ្ងៃលិចដ៏ស្រស់ស្អាត ការជិះរទះគោ និងទស្សនាសត្វស្លាបនៅបឹងពារាំង។

លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធដើម្បីអភិរក្សធនធានជលផល បានថ្លែងដែរថា អង្គការរបស់លោកបានកំពុងតែធ្វើសកម្មភាពជួយទៅបណ្តាញសហគមន៍ទេសចរណ៍បឹងទន្លេសាប ដូចនេះការទស្សកកិច្ចរបស់ប្រធានក្រុមសភា នៃសហ ព័ន្ធអាល្លឺម៉ង់នេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅពេលដែលពួកគាត់បានឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូបែបនេះហើយ ពួកគាត់និងជួយផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរអាល្លឺម៉ង់ ដើម្បីឱ្យមកកម្សាន្តនៅទីនេះ។ លោកក៏រំពឹងថា បន្ទាប់ពីលោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ គាត់បានមកឃើញនៅទីនេះដោយផ្ទាល់ហើយនោះ អាចនឹងមានការ ជួយដូចជាពាក់ព័ន្ធការអភិក្សសត្វនៅបឹងពារាំង និងការលើស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ និងធ្វើការចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ នៅខែធ្នូ ឆ្នាំ២០០៣ ដោយធ្វើការផ្តោតទៅលើវិស័យជលផល និងបរិស្ថាននៅជុំវិញបឹងទន្លេសាប ទន្លេមេគង្គ និងតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ FACT ធ្វើការទាក់ទងទៅលើការចងក្រង និង ពង្រឹងសមត្ថភាពសហគមន៍នេសាទ ការតស៊ូមតិ និងតាមដានលើកំណែទម្រង់នៃគោលនយោបាយដែលទាក់ទងលើវិស័យជលផល។
លោកជំទាវ Gabriele KATZAMAREK បានមានប្រសាសន៍ថា លោកជំទាវពិតជាមានការពេញចិត្តនៅពេលបានមកដល់ទីនេះ ដោយបានឈ្វេងយល់ពីវប្បធម៌ ប្រពៃណី របស់ប្រជាពលរដ្ឋខ្មែរនៅមូលដ្ឋានដោយផ្ទាល់ ជាពិសេនោះគឺការបង្ហាញពីក្បាច់គុណល្បុកតោ ដែលកំពុងតែមានភាពល្បីល្បាញ ការបង្ហាញពីការផលិតអង្ករដោយប្រើប្រាស់ឧបករណ៍ពីបុរាណ របៀបកែឆ្នៃសំណល់ផ្លាស់ទិចឱ្យក្លាយជារបស់ប្រើប្រាស់ ការជិះរទះគោ និងការបានទស្សនាសត្វស្លាបរាប់ពាន់ក្បាលនៅក្នុងបឹងអភិរក្ស ដែលទាំងនេះវាពិតជាគួរឱ្យចាប់អារម្មណ៍បំផុត។

គួរបញ្ជាក់ថា៖បឹងពារាំងគឺជាតំបន់សត្វស្លាបដ៏ទាក់ទាញមួយ នៅលើទឹកដីខេត្តសៀមរាប  កាលពីមុនសកលលោកជួបវិបត្តិដោយសារជំងឺកូវីដ-១៩ ទីនេះបានក្លាយជាគោលដៅទេសចរណ៍ និង មានការចាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ ដែលបានទៅដល់ទឹកដីខេត្តសៀមរាប បន្ទាប់ពីទស្សនាប្រាសាទនានា។

បឹងពារាំង ជាតំបន់ស្ថិតនៅតាមជម្រាលនៃទំនាបលិចទឹកផ្នែកខាងជើងចំងាយជាង២គ.មពីបឹងទន្លេសាប និងស្ថិតនៅភាគខាងត្បូងទីរួមខេត្តសៀមរាប មានចំងាយប្រមាណជា ១៨ គីឡូម៉ែត្រ ពីតំបន់អង្គរ។ បឹងនេះ ភ្ជាប់ចរន្តទឹកនៅប៉ែកខាងជើងពីបឹងទន្លេសាប  មានព្រៃលិចទឹក មានប្រព័ន្ធជីវៈចម្រុះយ៉ាងសម្បូរបែប រួមទាំងហ្វូងសត្វស្លាប  មានមច្ឆជាតិ មានប្រភេទល្មូន ព្រមទាំងសត្វទ្វេរបាត និងចតុបាត មួយចំនួនផងដែរ។តាមការស្រាវជ្រាវពីសមាគមមគ្គុទេសក៍សត្វស្លាបកម្ពុជានិងក្រុមអ្នកថតសត្វស្លាបកម្ពុជា បានមកសហការធ្វើជំរឿនសត្វ កាលពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ននៅតំបន់នេះ ឃើញមានសត្វស្លាប១៣៣ ប្រភេទ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.