ព័ត៌មាន​ទាន់ហេតុការណ៍
បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា - ប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយអគ្គិភ័យនៅសង្កាត់ចុងឃ្នៀស ទទួលបានអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប - អភិបាលខេត្តព្រះវិហារ អញ្ជើញបិទវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុន នៃកងយោធ ពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងខេត្ត ចំណុះយោធភូមិភាគទី៤ - សំណរអង្គរលើកទី២នៅអង្គរវត្តនឹងមានអ្នកចូលរួមជាង១,២០០នាក់ - មន្ទីរការងារខេត្តសៀមរាបចែកកង់សម្លៀកបំពាក់និងសម្ភារៈសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនៅស្រុកសូទ្រនិគម - ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបន្តនិមន្តដឹកនាំព្រះសង្ឃចូលរួមលើកកម្ពស់ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សនៅតាមសាលារៀនដើម្បីចូលរួមកសាងធនធានមនុស្សនៅកម្ពុជា - ព្រះបាឡាត់គណខេត្តសៀមរាបណែនាំដល់សមណសិស្សត្រូវស្រឡាញ់ការសិក្សារៀនសូត្រកុំបោះបង់ចោលការសិក្សាត្រូវឧស្សាហ៍ព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះចង់ដឹង - ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិ ចំនួន៤៥០គ្រួសារនៅស្រុកអង្គរជុំនិងស្រុកវ៉ារិនខេត្តសៀមរាបទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា - ដោយការរង់ចាំយុត្តិធម៌ពីអាជ្ញាធរថ្នាក់ក្រោមជាតិ ទើបលោក អ៊ុង រិន សម្រេចចិត្តសូមស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌... - ក្មេងទំនើង២នាក់ត្រូវបានជំនាញចាប់ខ្លួន នឹងបានសារភាពពីសកម្មភាពរបស់ខ្លួន ដែលបានប្រព្រឹត្តនាពេលកន្លងមក..
0

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិនិត្យការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ នៅខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានរៀបចំបើកសិក្ខាសាលាពិនិត្យការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដោយមានការចូលរួមពីសំណាក់តំណាងអង្គការសុខភាពពិភពលោក តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) រួមនឹងវត្តមានប្រធានអនុប្រធានមន្ទីរសុខាភិបាលមកពីតាមបណ្ដាខេត្ត និងអង្គការដៃគូរជាច្រើនរូប។ សិក្ខាសាលានេះដែរ មាន រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ រីជិនស៊ី ក្រុងសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសម្តែងនូវការសប្បាយរីករាយជាខ្លាំងដែលចូលរួមជាអធិបតីនៅក្នុងសិក្ខាសាលា ដែលទាក់ ទងនឹងទំនាក់ទំនង និងហានិភ័យ ដែលជាប្រធានបទមួយដែលមានសារៈសំខាន់ ដោយគ្រប់អន្តរាគមន៍នានាប្រសិនមិនមានទំនាក់ទំនងល្អទេវាអាចជះឥទ្ធិពលដល់ប្រតិបត្តិការនិងអន្តរាគមន៍ការងារទាំង មូល។

ជាក់ស្តែងនៅក្នុងបរិបទកូវីដ-១៩ ព័ត៌មានមិនត្រឹមត្រូវ ព័ត៌មានប្រឌិត និងព័ត៌មានក្លែងក្លាយជាច្រើន បានកើតមានឡើងដែលមិនមែនមានតែកម្ពុជាទេ ដែលវាកើតឡើងនៅលើសកលលោក។ ជាមួយគ្នានោះលោកជំទាវ ក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ ចែករំលែកទៅលើព័ត៌មានផ្សេងៗដែលទាក់ទង់ទៅនឹងព្រឹត្តិការណ៍ ក៏ដូចជាការឆ្លើយតបគោលនយោបាយ យុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ហើយក៏មានវិធានការទប់ស្កាត់នានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល អនុវត្តឲ្យបានលឿនដើម្បីលុបបំបាត់នូវហានិភ័យ ដែលបង្កឡើងដោយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមិនត្រឹមត្រូវ។

ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានជំរុញដល់មន្រ្តី ពិសេសប្រធានមន្ទីរសុខាភិបាល នៅតាមខេត្តរាជធានីទាំង២៥ ត្រូវយកចិត្តទុកដាក់លើការងារទំនាក់ទំនងហានិភ័យ ដូចជាការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដោយត្រូវឆ្លើយតបឲ្យបានលឿនតាមតែអាចធ្វើទៅបាន។ ជាមួយគ្នានោះដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រួមសហការជាមួយនឹងមជ្ឈមណ្ឌលជាតិ និងសុខភាព ទើបបានរៀបចំនូវវគ្គបណ្ដុះបណ្ដាលនេះឡើង ដល់បណ្ដាថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានីខេត្ត រួមនឹងមន្ត្រីបច្ចេកទេសដែលពាក់ព័ន្ធ។ ទាក់ទងទៅនឹងទំនាក់ទំនងនឹងហានិភ័យនេះដែរ គឺត្រូវមានការឆ្លើយតបឲ្យបានលឿន និងត្រូវមានការសហកាល្អជាមួយនឹងអ្នកសារព័ត៌មាន ដើម្បីផ្ដល់នូវព័ត៌មានត្រឹមត្រូវ ព័ត៌មានពិតជាក់ស្ដែង ហើយធ្វើឲ្យបានលឿនដើម្បីឲ្យពួកគាត់មានមូលដ្ឋានត្រឹមត្រូវក្នុងការផ្សព្វផ្សាយព័ត៌មាននេះជាបន្តទៀត ពីព្រោះតួនាទីរបស់អ្នកសារព័ត៌មានបានជួយច្រើន។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាបានទទួលជោគជ័យក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ យើងបានធ្វើរួមគ្នាក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តថា ក្នុងរយៈកូវីដ២ឆ្នាំមកនេះ ខេត្តសៀមរាបមានស្លាប់ដោយជំងឺនេះមានចំនួន ៣៦២នាក់ ហើយភាគច្រើន គឺជាអ្នកដែលមានកាយសម្បទាមិនរឹងមាំ ដោយភាគច្រើនជាមនុស្សចាស់ ។ ក្នុងចំណោមនោះ ពី២០ ទៅ៣០ភាគរយ គឺជាអ្នកខេត្តផ្សេងៗ ដែលស្វែងរកការព្យាបាលក្នុងមន្ទីរពេទ្យក្នុងខេត្តសៀមរាប។

ជាមួយគ្នានោះដែរ អ្នកស្រី លីហ្សា ស្មីត (Lisa Smyth) តំណាងអង្គការសុខភាពពិភពលោក បានលើកដែរថា ការចូលរួមរបស់សហគមន៍មានសារៈ សំខាន់ ហើយយើងនឹងរៀនសូត្រ ពីការប្រាស្រ័យទាក់ទង និងការចូលរួមពីសហគមន៍រយៈពេល២ថ្ងៃនេះ។ នៅមុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ ការប្រាស្រ័យទាក់ទងអំពីការទទួលនូវជំងឺផ្សេងៗ ជាពិសេសនៅជំនាន់ជំងឺអេបូឡា។ ប៉ុន្តែពេលដែលផ្ទុះជំងឺកូវីដ-១៩ ការងារនេះ មានសារៈសំខាន់ និងជួយអោយមានការជឿទុកចិត្តរវាងរដ្ឋាភិបាល និង សហគមន៍នឹងជំរុញឲ្យមានការជាទុកចិត្តជឿជាក់គ្នានៅក្នុងពេលមានវិបត្តិ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 9215 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.