ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីអបអរសាទរខួប លើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅសណ្ឋាគារ អេមព្រីស អង្គរ ខេត្តសៀមរាប ដែលអាយឆាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីអបអរសាទរខួបលើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ក្រោមអធិបតីភាពរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង ឯកឧត្តម កែវ រ៉េមី តំណាងកម្ពុជាប្រចាំអាយឆា និង មានការចូលរួមពីតំណាង/តំណាងរង ប្រចាំអាយឆានៃប្រទេសអាស៊ានទាំងអស់ ព្រមទាំងលេខាធិកាដ្ឋានអាស៊ានផងដែរ ។

ក្នុងកិច្ចស្វាគមន៍នោះ ឯកឧត្តម កែវ រ៉េមី តំណាងកម្ពុជាប្រចាំអាយឆា ក៏បានលើកឡើងអំពីប្រវត្តិនៃ របស់អាយឆា នៅកម្ពុជា ព្រមទាំងបានបញ្ជាញ់អំពីលទ្ធផលអនុវត្តបានក្នុងរយៈ១០ឆ្នាំមកនេះ ។

ឯកឧត្តមបញ្ជាក់ ពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី/សកម្មភាព អាទិភាពរបស់អាយឆាឆ្នាំ២០២២ ដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិមនុស្សនិង បរិស្ថាន ធុរកិច្ចនិងសិទ្ធិមនុស្ស និងការជួញដូរមនុស្សជាដើម។ ការអនុវត្តក្របខណ្ឌត្រួតពិនិត្យនិងវាយតម្លៃផែនការការ ងារប្រាំឆ្នាំរបស់ អាយឆា ២០២១-២០២៥ វិធាននៃនីតិវិធីសម្រាប់មូលនិធិអាយឆា រួមទាំងគោលការណ៍ណែនាំស្តីពីទំនាក់ទំនងខាងក្រៅរបស់អាយឆា។ ឯកឧត្តម ក៏បានបង្ហាញនូវសុទិដ្ឋិនិយមនិងសេចក្តីរំពឹង យ៉ាងមុតមាំថា អាយឆា-ឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាយឆាឆ្នាំ២០២៣ នឹងបន្តដឹកនាំបេសកកម្ម សិទ្ធិមនុស្សនេះ ឱ្យសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនអាស៊ាន ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត ។ ថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់អាយឆា ក្នុងការអនុវត្តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និង សេចក្តីថ្លែងការណ៍ ភ្នំពេញ ស្តីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា ដោយអនុ លោមតាមមាត្រា១១ នៃធម្មនុញ្ញរបស់អាស៊ាន ហើយអាស៊ានត្រូវបង្កើតឲ្យមានស្ថាប័នអប់រំ ក្នុងគោល បំណងលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ។ កត្តានេះហើយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា ) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដែលជាស្ថាប័នមានការទទួលខុសត្រូវជារួម ដោយគ្រប់ដណ្តប់លើការលើកកម្ពស់ការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ក្នុងតំបន់អាស៊ាន ។ ឯកឧត្តមបានបន្តទៀតថា ក្រោយការបង្កើត អាយឆា ក៏បានសម្រេចនូវសមទ្ធិផលរួមដ៏សំខាន់ លើការបង្កើតឧបករណ៍ស្នូលនៃការការពារ និងលើកកម្ពស់សិទ្ធិ មនុស្សរបស់អាស៊ាន និង សម្រាប់កិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សអាស៊ាន នៅក្នុងតំបន់ ដែលហៅថា សេចក្តី ប្រកាសសិទ្ធិមនុស្សអាស៊ាន និង សេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន នៅឆ្នាំ២០១២ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកផងដែរថា ឆ្នាំ២០២២ នេះ គឺជាខួបគម្រប់១០ឆ្នាំ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ។ ម៉្យាងទៀតក្នុងរយៈពេល១ទស្សវត្សនេះ ដើមី្បលើកកម្ពស់និងការពារសិទ្ធិមនុស្ស ក្នុងតំបន់អាស៊ាន ដែលត្រូវបាន បញ្ជា្រប់ចូលទៅក្នុងមូលដ្ឋាននៃតំបន់អាស៊ាន ក្នុងការការពារសិទ្ធិមនុស្ស ក្នុងគោលការណ៍ ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជាតិអាស៊ាន ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត ។

ឯកឧត្តមក៏បានជម្រុញ អាយឆា ដែលជាស្ថាប័នគ្រប់ដណ្តប់ ក្នុងការលើកកម្ពស់ និង ការការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន និង ត្រូវបន្តខិតខំ ប្រឹងប្រែង ដើមី្បលើកកម្ពស់ក្នុងការការពារសិទ្ធិមនុស្ស ឲ្យស្របតាមសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន តាមរយៈបញ្ជ្រាបសិទ្ធិមនុស្ស ទៅក្នុងសសរស្តម្ភទាំងបី ដែលមានសហគមន៍សេដ្ឋកិច្ចអាស៊ាន ,សហគមន៍វប្បធម៌អាស៊ាន និង បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋក្នុង តំបន់អាស៊ាន ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.