ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គំរោង ​AIMS​ នឹង​ជួយ​កសិករ​ផលិត​សូត្រ​មាស​ដើម្បី​ថែ​រក្សា​អត្ត​សញ្ញាណ​ជាតិ​និង​បង្កើន​ប្រាក់​ចំណូល​ជូន​ស្ត្រី​នៅ​ជន​បទ


រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា គោលបំណងសំខាន់របស់គម្រោង AIMS គឺដើម្បីជួយលើកកម្ពស់ជីវភាពប្រជាកសិករ និងកាត់បន្ថយភាពក្រីក្រ ហើយការដាក់បញ្ចូលសូត្រមាស ឬសូត្រប្រណិត ជាផ្នែកមួយនៃគម្រោងនេះ គឺដើម្បីថែរក្សាអត្តសញ្ញាណជាតិ និងបង្កើនប្រាក់ចំណូលដល់ស្ត្រីនៅតាមតំបន់ជនបទ ប្រកប​ដោយនិរន្តរភាព។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច សិប្បកម្មផលិតសូត្រ Golden​ Silk Pheach ដែលមានដាំដើមមន និងចិញ្ចឹមកូនដង្កូវនាង ស្រាវយកសរសៃសូត្រ និងតម្បាញសូត្រ ស្ថិតនៅក្នុង​ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាព​គម្រោងជំរុញ​ទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជា កសិករទាំងអស់ ឲ្យខិតខំថែរក្សាមុខរបរប្រពៃណីតម្បាញ​សូត្រ និងបានពន្យល់អំពីកិច្ចប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល ការស្វែងរកទីផ្សារ និងការ​ជំរុញ​លើកស្ទួយផលិតផលសូត្រមាស ឬសូត្រប្រណិតរបស់កម្ពុជា ដើម្បីធ្វើពិពិធកម្មការនាំចេញ និងកាត់បន្ថយការ​នាំចូលសរសៃ​សូត្រឆៅពីបរទេស។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា “ក្រសួងពាណិជ្ជកម្ម តែងចាត់ទុកផលិតផលសូត្រ ជាទំនិញមានសក្តានុពល​ខ្ពស់ទាំង​វប្បធម៌ និងសេដ្ឋកិច្ច! កន្លងមក យើងតែងគាំទ្រសកម្មភាពផលិតសូត្រ នៅតាមសហគមន៍ ហើយតាមរយៈគម្រោង AIMS យើងកំពុងខិតខំអភិវឌ្ឍន៍ ខ្សែច្រវ៉ាក់តម្លៃផលិតផលនេះ ដោយតភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ ដើម្បីជំរុញការ​នាំចេញ។ ដូច្នេះ សូមបងប្អូនចូលរួមជាមួយគម្រោងយើងខ្ញុំ”។

គួរកត់សម្គាល់ថា សូត្រមាស ឬសូត្រប្រណិត ស្ថិតនក្នុងចំណោម ផលិតផលអទិភាពចំនួន១០ សម្រាប់ជំរុញការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ដើម្បីលើកកម្ពស់ផលិតកម្មសូត្រមាស សំដៅបង្កើត​ការងារជូន​ស្ត្រីនៅតំបន់​ជនបទ និងធ្វើពិពិធកម្មការនាំចេញផលិតផលសម្រេច រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានចងក្រង​យុទ្ធសាស្រ្តសូត្រជាតិ ឆ្នាំ២០១៦-២០២០ ដោយផ្តោតលើការអភិរក្សប្រពៃណីវប្បធម៌តម្បាញសូត្រ ការបណ្តុះបណ្តាល​បច្ចេកទេស និងការធ្វើទំនើបកម្មផលិតកម្មសូត្រមាស ប្រកបដោយចីរភាព៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.