ព័ត៌មាន​ទាន់ហេតុការណ៍
អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន - រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ - គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ “កំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”
0

ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង”ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល” នៅក្នុងខេត្តសៀមរាប


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះក្រសួងកិច្ចការនារីបានបើកសិក្ខាសាលាបិទគម្រោង”ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល”។ សិក្ខាសាលានេះដែរគឺប្រារព្ធធ្វើនៅក្នុងខេត្តសៀមរាបដោយមានសិក្ខាកាមចូលរួមអញ្ជើញមកពីប្រទេសថៃនិងប្រទេស វៀតណាម ដែលស្ថិតក្រោមអធិបតីភាព លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប តំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជា តំណាងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិព្រមទាំងមានលោក លោកស្រី ដែលជាក្រុមការងារអនុវត្តគម្រោងមកពីមន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌល អភិវឌ្ឍន៍ស្ត្រីខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ មជ្ឈមណ្ឌលបរិស្ថាន និងធនធានធម្មជាតិ (CEN) ដៃគូពាក់ព័ន្ធក្នុងគម្រោងរួមជាមួយ និងថ្នាក់ដឹកនាំឬតំណាងមន្ទីរអង្គភាពជុំវិញខេត្តសៀមរាបអញ្ជើញចូលរួមជាសិក្ខាកាមផងដែរ ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាបិទ គម្រោងស្តីពី “ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល”គឺទទួលបានមូលនិធិពិសេសពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង សម្របសម្រួល ដោយក្រសួងការបរទេស សហប្របត្តិការ និងអន្តរជាតិ ដោយមានការគាំទ្រពីខាងភាគីចិន។ ហើយគម្រោង សាកល្បងដែលរួមមាន៖ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃ ពាក់ព័ន្ធនឹងការបង្កើន ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល គឺពិតជាជំរុញឱ្យស្ត្រី ជាពិសេសស្ត្រីនៅ តាម សហគមន៍ទទួលបានចំនេះ និងជំនាញឌីជីថល និងអាចទាញប្រយោជន៍ពីការប្រើប្រាស់ឌីជីថល ដែលប្រកបដោយភាពទាន់សម័យ ឆ្លាតវៃ ការទទួលខុសត្រូវខ្ពស់ក្នុងការប្រកបមុខរបរសម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ខ្លួនបាន។

លោកស្រី ម៉ននី រង្សី បន្តថាសិក្ខាសាលាបិទគម្រោងនាថ្ងៃនេះ គឺជាសក្ខីភាពដែលបានបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហការ យ៉ាងល្អរវាងភាគីអនុវត្តគម្រោងទាំងអស់ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថលផងដែរ។

លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី ៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូល ដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ ខ្ពស់ ប្រកប ដោយសីលធម៌ សមធម៌និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រី គឺជាស្នូល»។ ដោយ ក្នុងនោះផ្តោតទៅលើការបង្កើនការវិនិយោគលើយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភ យេន ឌ័រ។

លោកជំទាវ គឹម ស៊ីផាត់ បានបន្តថា ស្រ្តីបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ស្ថានភាពជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងជាតិ ដែលទាំងនេះ សបញ្ជាក់ថា “ការអភិវឌ្ឍសេដ្ឋកិច្ចស្រ្តី ជាពិសេសការកសាងភាពសហគ្រិនសម្រាប់ស្ត្រី ក្នុងបរិវត្តកម្មឌីជីថល គឺជាកាលានុវត្ត ភាពនៃការវិនិយោគដ៏ឆ្លាតវៃ” ហេតុនេះដូច្នេះហើយ គម្រោងសាកល្បង ស្តីពី ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ក្នុងយុគសម័យឌីជី ថលនៅក្នុងប្រទេសទាំងបី ពិតជាមានសារៈសំខាន់ និងចាំបាច់នៅក្នុងបរិកានេះ។

លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី បានមានប្រសាសន៍បញ្ជាក់ថាការបើក សិក្ខាសាលាបិទគម្រោង “ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល” នាពេលនេះគឺ ជាឱកាសមួយដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមក និងពិភាក្សាអំពីបញ្ហាប្រឈម ការកសាងយុទ្ធសាស្ត្របន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍជាតិ និងសង្គម ជាពិសេសនៅក្នុងក្របខ័ណ្ឌរួមនៃកិច្ចសហការប្រតិបត្តិការមេគង្គ-ឡានឆាងផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.