ខេត្តក្រចេះ÷ មានសេចក្តីរាយការណ៍កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៤ សិប្បកម្មធ្វើទ្វារបង្អួចរបស់តាយឿន (យួន) កំពុងត្រូវបានបើកឡើងវិញដោយមិនញញើតនិងការបង្ក្រាបពីសមត្ថភាពកិច្ចជំនាញរដ្ឋបាលព្រៃឈើនោះឡើយ។
សេចក្តីរាយការណ៍បានបន្ថែមទៀតថាសិប្បកម្មលួចលាក់ធ្វើធ្វើទ្វារបង្អួចខុសច្បាប់របស់តាយឿនស្ថិតនៅភូមិស្រែជីក ឃុំរលួស ស្រុកអូរៀងសែនជ័យ ខេត្តក្រចេះ នេះត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តក្រចេះ ទើបតែបានបង្ក្រាបថ្មីៗកន្លងមកហើយ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលួចបង្ហើបប្រាប់ភ្នាក់ងារសារព័ត៌មានយើងឲ្យដឹងថា បើមិនរលាយព្រៃឈើក្រោមស្នាដៃតាយឿននោះទេពិតជាចម្លែកហើយ ខណៈដែលកម្លាំងជំនាញបានបង្ក្រាបដូចភ្លៀងរលឹម។ បឋម
ដោយ÷ សត្យា