ព័ត៌មាន​ទាន់ហេតុការណ៍
ប្រជាពលរដ្ឋជិតមួយពាន់គ្រួសារ ក្នុងឃុំបាគងស្រុកប្រាសាទបាគងនៅខេត្ដសៀមរាប ទទួលចង្រ្កានថាមពល ពីក្រុមការងារចុះមូលដ្ឋាន - ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ក្នុងខេត្តសៀមរាប - តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល...
0

ប្រជាពលរដ្ឋជិតមួយពាន់គ្រួសារ ក្នុងឃុំបាគងស្រុកប្រាសាទបាគងនៅខេត្ដសៀមរាប ទទួលចង្រ្កានថាមពល ពីក្រុមការងារចុះមូលដ្ឋាន


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា រួមជាមួយក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស) បានប្រគល់ជូនចង្រ្កានបង្កើនថាមពលកាត់បន្ថយការបំពុលបរិស្ថាន ដល់ប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នៅក្នុងការប្រគល់នោះដែរក៍ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក សាខុន ប៉ូរិន ប្រធានក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd និង លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង រួមជាមួយភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋជិត១,០០០ គ្រួសារនៅក្នុងឃុំបាគង។

លោក សាខុន ប៉ូរិន ជាប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងជាដៃគូសហប្រតិបត្តិការតែមួយគត់របស់ក្រុមហ៊ុនចិន មានប្រសាសន៍ថា ក្នុងបេសកកម្មចែកចង្ក្រានបង្កើនថាមពលព្រៃមាន់នេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបរិស្ថាន និងការកាត់បន្ថយភាពក្រីក្រ។

ចង្ក្រានព្រៃមាន់គឺមានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយ ដល់ការប្រើប្រាស់បរិមាណ អុស និងការបំភាយកាបូនក្នុងកំរិតមួយទាបចូលទៅក្នុងបរិយាកាស។ ចង្ក្រាននេះក៏មានការ ពិសោធន៍ចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការផលិតយ៉ាងណាឱ្យមានគុណភាព និងការបំភាយកាបូនក្នុងកំរិតទាប។

លោកបន្ដថា ចង្ក្រាននេះត្រូវបានផលិតឡើងដោយសិប្បកម្មព្រៃមាន់ ដែលមានមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង និងដែលមានកម្មករជាអ្នកពិការភាពមួយចំនួនផងដែរ ហើយកន្លងមក បណ្តាញសង្គមស៊ីវិលកម្ពុជា បានចែកជូនដល់ប្រជាជនអស់ជាច្រើននៅក្នុងខេត្ដសៀមរាប។ លោកបន្ថែមថា ស្ថិតនៅក្នុងប្រទេសដែលមានសន្ដិភាព លោកនឹងបន្ដចែកជូនចង្ក្រានថាមពលនេះ ដល់ប្រជាពលរដ្ឋនៅតាមឃុំក្នុងខេត្ដសៀមរាបបន្ថែមទៀត។

ឯកឧត្ដម គឹម សុធិន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបាគង ស្រុកប្រាសាទបាគង មានប្រសាសន៍ថា ចង្ក្រានបង្កើនថាមពលនេះ ជាលើកទីមួយហើយ ដែលជាអំណោយរបស់ក្រុមហ៊ុនចិនGuangzhou Iceberg Environmental Consulting Services ដែលមានមូលដ្ឋាននៅសាធារណៈរដ្ឋប្រជាមានិតចិន ហើយបានផ្ដល់ជូនប្រជាពលរដ្ឋនៅឃុំបាគង ដោយមិនគិតថ្លៃ ដែលជាសកម្មភាពក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ចង្ក្រាននេះ មិនត្រឹមតែជួយលើក សម្រស់ផ្ទះបាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែក ជាមួយសហគមន៍អន្តរជាតិ នៅក្នុងការកាត់បន្ថយការបំភាយកាបូនទៅក្នុងបរិយាកាស និងជំរុញបៃតងភាពជំវិញផ្ទះ និង សហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀតផង ។

ឯកឧត្ដមបន្ដថា ការផ្ដល់ចង្ក្រានជិតមួយពាន់ចង្ក្រាននេះ ជាខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពរីកចំរើន នៅក្នុងគ្រួសារ ស្របពេលប្រទេសជាតិមានសុខសន្ដិភាព នៃគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី។ ឯកឧត្ដម បានបញ្ជាក់ថា បើប្រទេសកម្ពុជាគ្មានសន្ដិភាព សុវត្ថិភាពទេ ក្រុមហ៊ុនចិន ក៍មិនអាចផលិតចង្ក្រានថាមពលចែកជូនប្រជាលរដ្ឋបានបានដែរ ។ ជាក់ស្ដែង ប្រជាពលរដ្ឋចំនួន៩៧៥គ្រួសារ តាមរយៈបណ្តាញសង្គមស៊ីវិលកម្ពុជា(CCN) បានទទួលចង្ក្រានថាមពលនេះ ។

ឯកឧត្ដម ក៍បានអរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ហើយឯកឧត្ដម ក៍បានប្រាប់ប្រជាពលរដ្ឋ ដែលចូលរួមជិតមួយពាន់នាក់ ឱ្យមានភាពជឿជាក់លើកថ្នាក់ដឹកនាំ ពិសេសជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលជានាវារកសុខសន្ដិភាព និងការអភិវឌ្ឍន៍រីក ចម្រើនគ្រប់វិស័យជូនប្រជាពលរដ្ឋផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.