ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធាន បទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យ បរិវត្តកម្មឌីជីថល” ដើម្បីបង្កើនការ យល់ដឹងអំពីពិការភាព ដើម្បីលើកស្ទួយការអនុវត្តកាតព្វកិច្ចនានាឈានទៅសម្រេចឱ្យខាងតែបាននូវការអនុវត្ត អភិក្រម “ធ្វើឱ្យសិទ្ធិក្លាយជាការពិត” ដើម្បីផ្លាស់ប្តូរផ្នត់គំនិតការប្រើប្រាស់ពាក្យសំដីប្រមាថមាក់ ងាយ សើច ចំអកឡកឡើយដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូរហើយអាចបាត់បង់ឱកាសចូលរួមយ៉ាងពេញ លេញរបស់ជនមានពិការភាព។
តាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ថ្ងៃទី០៣ ខែធ្នូ ត្រូវបានកំណត់យក ជាថ្ងៃទិវាជនមានពិការភាពអន្តរជាតិ ហើយឆ្នាំនេះគឺជាខួបលើកទី២៦ នៃទិវាជនមានពិការកម្ពុជា ដែលស្របនឹងខួបលើកទី៤២ នៃទិវាជនមានពិការអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់ការគោរពសិទ្ធិ សេរីភាព លុបបំបាត់ការ រើសអើង ជំរុញការអភិវឌ្ឍ និងធ្វើបរិយាបន្នជនមានពិការភាព ក្នុងការងារសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ ស្របតាមច្បាប់ស្តីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការដែលជាគន្លឹះ ធានាការលើកកម្ពស់សិទ្ធសិរីភាព សេចក្ដីថ្លៃថ្នូ និងគ្មានឧបសគ្គ។ ក្នុងឱកាសប្រារព្ធទិវានេះដែលលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានអានព្រះរាជសារព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែល។
បន្ថែមពីនោះ លោក គង់ សំអឿន ប្រធានមន្ទីរសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប ក៏បានអានសារាចរ ស្តីពីការចាត់តាំងទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ក្រោមប្រធានបទ “បរិយាប័ន្ទ ពិការភាពលើគ្រប់វិស័យក្នុងយុគ្គសម័យបរវត្តកម្មឌីជីថល “ថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាស ន៍ថាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានរួមគ្នាអនុវត្ត ធ្វើយ៉ាងណាឲ្យជនមានពិការភាពមានលំនឹងជីវភាពរស់នៅកាន់ តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ស្រមតាមអភិក្រម “មិនទុកឲ្យនរណាម្នាក់នៅដាច់ដោយឡែក” ដោយកន្លងទៅ រាជរដ្ឋាភិ បាលក៏ជារដ្ឋបាលខេត្តសៀមរាបបានដាក់ចេញនូវបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈ ងាយស្រួលសម្រាប់ជនមានពិការភាព សំដៅជំរុញឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ និងគ្រោងសាងសង់ថ្មីឱ្យមានការរៀបចំការបង្កលក្ខណៈងាយស្រួល សម្រាប់ជនមាន ពិការភាព ដូចជាជម្រាល បង្កាន់ដៃ ជណ្តើរយន្ត ជណ្តើរ យោង បង្គន់អនាម័យ ជាដើម ដែលជនមានពិការ ភាពអាចប្រើប្រាស់បាន។
តាមរបាយការណ៍សង្ខេបរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ដីពីសកម្មភាពវិស័យពិការភាពនៅក្នុងខេត្តសៀមរាប បានបង្ហាញថា ក្នុងខេត្តសៀមរាប បានទទួលបណ្ណសម្គាល់ជនមានពិការភាពចំនួន ១៦,៤៨២ បណ្ណ និងជនមានពិការភាពបានមកសម្ភាសន៍ និងអ្នកមកធ្វើអត្តសញ្ញាណ ជនមានពិការភាព បានចំនួន ១៨,៦៣៧នាក់ ស្រី ៩,៤០៩នាក់ ក្នុងនោះមាន កាយសម្បទា,ញ្ញាណដឹង, សតិបញ្ញា,ផ្លូវចិត្ត,ពិការភាពផ្សេងៗ និងទិន្នន័យពិការភាពគ្មានប្រភេទពិការចំនួន ៦៧៩នាក់ និង បានទទួលជនមានពិការភាព ដែលមកទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា នៅក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយ សម្បទាសរុបទាំងអស់ចំនួន ២,៥៤៤នាក់។ ក្នុងនោះជនមានពិការភាពចំនួន ២,៤១១នាក់ បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល។
ក្នុងឱកាសប្រារព្ធទិវានេះដែលជនមានពិការភាពដែលបានចូលរួម ក្នុងម្នាក់ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឺកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ផងដែរ៕
ដោយ÷ ពន្លឺ