ព័ត៌មាន​ទាន់ហេតុការណ៍
អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន - រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ - គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ “កំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”
0

រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ


ខេត្តសៀមរាប÷ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងគោលដៅទី១ សម្រាប់ស្រុកស្រីស្នំ នៅក្នុងបរិវេណវត្តប្រាសាទ បូទុមមោង ស្ថិតនៅក្នុងភូមិមោង ឃុំមោង ស្រុកស្រីស្នំ ដោយស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងខេត្ត អាជ្ញាធរ មូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ទៀតចូលរួមផងដែរ។

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប មានប្រសាសន៍ថាការរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះគឺ ធ្វើឡើងក្នុងគោលបំណងផ្ដល់ព័ត៌មាន ជូនប្រជាពលរដ្ឋអំពីសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត, ទទួលសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាជីវភាពប្រចាំថ្ងៃ និងក្ដីកង្វល់នានាដើម្បីធ្វើការឆ្លើយតប និងដោះស្រាយជូនម្ចាស់សំណួរ សំណូមពរ, បង្កើនភាពជិតស្និតរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដើម្បីឲ្យការផ្ដល់សេវាសាធារណ: នានា ជូនពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។

ឯកឧត្តម ក៏សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអាចលើកឡើងនូវទុក្ខកង្វល់បញ្ហាប្រឈម និងសំណូមពរនានាក្នុងវេទិកា នេះឱ្យបានច្រើន តាមរយ:ការលើកឡើងផ្ទាល់ និងជាសរសេរជាក្រដាស ដើម្បីឲ្យក្រុមការងារប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការស្រាយបំភ្លឺ ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

សូមជម្រាបថា សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាពេលនេះ ក្រុមការងារបានទទួលនូវសំណួរ-សំណូមពរ អំពីក្តីកង្វល់ ដោយផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋនិងសិស្សា នុសិស្ស ដែលមានសំនួរទាក់ទងទៅបញ្ហាផ្លូវពិបាកធ្វើដំណើរ, ភ្លើងអគ្គិសនីប្រជាពលរដ្ឋនូវមិនទាន់មានប្រើគ្រប់ផ្ទះ ,ការងារអភិវឌ្ឍមូលដ្ឋាន,បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតាមសាលារៀនពេលសិស្សានុសិស្សចេញពីសាលា ព្រមទាំងមានការសំណូមពរផ្សេងៗជាច្រើនទៀតដោយក្នុងនោះដែរមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ក៏បានធ្វើការដោះស្រាយ និងឆ្លើយតបជូនដល់ បងប្អូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហា ដែលមិនទាន់បានបកស្រាយ ក្រុមការងារនឹងទទួលយកទៅពិនិត្យពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតបជាលាយលក្ខណ៍អក្សរជូនដល់ម្ចាស់សំណួរ សំណូមពរ តាមរយ:ក្រុមប្រឹក្សាស្រុក ភូមិ-ឃុំនាពេលឆាប់ៗខាងមុខផងដែរ។

មានប្រសាសន៍បិទអង្គវេទិកា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាសាធារណ:នេះ ពិតជាមានសារ សំខាន់ណាស់ ក្នុងការជួយជំរុញដល់ការអនុវត្តមុខងាររបស់អ្នកពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត នៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់បងប្អូនប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាបទាំងមូល។

សូមបញ្ជាក់ថាក្រុមប្រឹក្សាខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ទៅតាមគោលដៅចំនួនួន១៣ គឺ ១៣ក្រុង ស្រុក ដែលបានកំណត់ ហើយសម្រាប់ឆ្នាំ២០២៤នេះ រួមមាន៖ គោលដៅទី១. ស្រុកស្រីស្នំ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ , គោលដៅទី២ស្រុកក្រឡាញ់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤, គោលដៅទី៣ ស្រុកពួក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, គោលដៅទី៤ ស្រុកស្វាយលើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤, គោលដៅទី៥ស្រុកបន្ទាយស្រី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ,គោលដៅទី៦ ស្រុកវ៉ារិននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤,គោលដៅទី៧ស្រុកអង្គរជុំនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤,គោលដៅទី៨ស្រុកអង្គរធំនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤,គោលដៅទី៩ស្រុកជីក្រែងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤,គោលដៅទី១០ស្រុកសូទ្រនិគមនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤,គោលដៅទី១១ក្រុងរុនតាឯកតេជោ សែននៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤, គោលដៅទី១២ ស្រុកប្រាសាទបាគង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ និងគោលដៅ ទី១៣ក្រុងសៀមរាបនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.