ព័ត៌មាន​ទាន់ហេតុការណ៍
តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន
0

យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ


ខេត្តសៀមរាប÷ ក្រុមយុវជនគណបក្សកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា ពួកគេមានការព្រួយបារម្ភអំពីការបាត់បង់ ខ្លែងឯក ដែលជាមរតកសិល្បៈដ៏ចំណាស់របស់ខ្មែរ ខណៈដែលចំនួនអ្នកដែលចេះចាំជំនាញធ្វើខ្លែងនេះ កាន់តែតិចទៅ។

ចំណែកលោក ហូ សម័យ ប្រធានក្រុមការងារយុវជនខេត្ត ចុះមូលដ្ឋានស្រុកសូទ្រនិគម បានលើកឡើងថា ក្នុងនាមជាយុវជនម្នាក់លោកពិតជាមានការបារម្ភអំពីការបាត់បង់ ខ្លែងឯក ដែលជាមរតកសិល្បៈដ៏ផូរផង់របស់ខ្មែរយើង។ ដូច្នេះទើបលោក រួមជាមួយក្រុមការងារយុវជនមកពីបណ្តាស្រុកផ្សេងៗនាំគ្នាមករៀនសូត្រអំពីរបៀបធ្វើខ្លែង របៀបធ្វើឯក ពីសំណាក់ព្រឹទ្ធាចារ្យដែលលោកនៅចេះចាំ។ លោកសម័យបន្តថា “ថ្ងៃនេះយើងបាននាំយុវជនជាង៣០នាក់មករៀនជាមួយលោក តាស៊ន់ ដែលរស់នៅភូមិព្រំកុដ្ឋ សង្កាត់បល័ង្គ ក្រុងរុនតាឯកតេជោសែន។ រៀនដើម្បីថែរក្សាប្រពៃណីវប្បធម៌យើង រៀនពីរបៀបធ្វើខ្លែងឯក។ ព្រោះយើងព្រួយបារម្ភខ្លាចបាត់បង់ដោយសារចាស់ៗពីមុនដែលគាត់ចេះហ្នឹងស្ទើរបាត់អស់ទៅហើយ ហើយយុវជនយើងសម័យនេះអត់មានអ្នកគិតគូរឬក៏ខ្វាយខ្វល់អំពីការធ្វើខ្លែងឯកទៀតទេ។ ថ្ងៃនេះយុវជនយើងមកពីបណ្តាស្រុកក្រុងផ្សេងៗគ្នាហ្នឹងបានរៀនពីរបៀបធ្វើឯកឲ្យឮ របៀបបិតឫស្សី ជាពិសេសរបៀបធ្វើកន្ទុយដែលយកស្លឹកត្នោតមកត្បាញតភ្ជាប់ជាប់គ្នា”។

រីឯលោក លឺ ភារុណ ប្រធានក្រុមការងារយុវជនចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន បានលើកឡើងថា ជាការពិតសម្រាប់លោកផ្ទាល់ក៏ពីមុនមកលោកធ្លាប់ឃើញតែខ្លែងសេរី ហើយទើបតែធ្លាប់ឃើញខ្លែងឯកជាលើកទី១នៅពេលដែលមករៀននេះប៉ុណ្ណោះ។

លោក ភារុណ លើកឡើងថា ដូច្នេះហើយដើម្បីឲ្យយុវជនជំនាន់ក្រោយបានស្គាល់ និងបានថែរក្សាមរតកវប្បធម៌នេះ ទើបលោក សហការជាមួយលោកស្រីចៅសង្កាត់បល្ល័ង្គ ស្នើសុំឲ្យលោកតាស៊ន់ ជួយបង្ហាត់បង្រៀនអំពីរបៀបធ្វើខ្លែងឯកនេះ។

ចំណែកលោក ខៀវ ប្រសើរ ប្រធានផែន ផែនការនិងរបាយការណ៍ និងជាតំណាងឲ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានធ្វើការអំពាវនាវដល់យុវជនទាំងអស់ចូលរួមជួយថែរក្សាវប្បធម៌ប្រពៃណីដែលដូនតាយើងបានបន្សល់ទុកឲ្យ ដោយនាំគ្នាស្វែងយល់ សិក្សា និងគាស់រំលឹកមកវិញនូវអ្វីដែលស្ទើរនឹងបាត់បង់ ដូចជាខ្លែងឯកនេះជាដើម។ លោកខៀវ ប្រសើរ បានលើកឡើងថា ពាក់ព័ន្ធនឹងខ្លែងនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានកសាងសារមន្ទីរខ្លែងខ្មែរតាំងពីឆ្នាំ២០០៣ ប៉ុន្តែសួរថាតើយុវជនយើងប៉ុន្មានអ្នកដែលដឹង? ដូចនេះសូមយុវជនយើងទៅសិក្សាស្វែងយល់បន្ថែមពីខ្លែងឯកនៅទីនោះផ្ទាល់។ ហើយក៏មានសមាគមអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរ ដើម្បីប្រមូលអ្នកស្រលាញ់វិស័យខ្លែងខ្មរ ឲ្យមកជួយថែរក្សាលើកស្ទួយវប្បធម៌ប្រពៃណីមួយនេះ និងដើម្បីចែករំលែកចំណេះដឹងផងដែរ។

ទន្ទឹមនឹងការព្រួយបារម្ភអំពីការបាត់បង់នេះ ក្រុមយុវជនខេត្តសៀមរាប បានបង្ហាញនូវការរំពឹងខ្ពស់ថា តាមរយៈការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ   សម្តេចធិបតី ហ៊ុន ម៉ាណែត និងមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ នឹងនាំយកនូវខ្លែងឯក ដែលជាសម្បត្តិវប្បធម៌របស់ខ្មែរនេះ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ ។

សូមជម្រាបថា ដើម្បីថែរក្សា និងផ្សព្វផ្សាយអំពីខ្លែងឯកខ្មែរនេះ រដ្ឋបាលខេត្តសៀមរាប នឹងប្រារព្ធព្រឹត្តិការណ៍បង្ហោះខ្លែងដ៏ធំមួយរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ដល់ទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅព្រលានយន្តហោះសៀមរាបចាស់ នាក្រុងសៀមរាប។ ព្រឹត្តិការណ៍នេះ ត្រូវបានអ្នករៀបចំរំពឹងថា នឹងមានខ្លែងឯកមកពីទីនានាចូលរួមប្រមាណ១០០ខ្លែង រួមជាមួយនឹងខ្លែងសេរីមួយចំនួនផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.