ព័ត៌មាន​ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងពន្ធនាគារខេត្ត ជាមួយស្នងការដ្ឋាននគរបាលខេត្ត និងគម្រោងការ ការពារ សន្តិសុខ សុវត្ថិភាព នៅពន្ធនាគារខេត្តព្រះវិហារ - ផ្លូវ១ខ្សែប្រវែង១៣,២០០ម៉ែត្រពីឃុំស្នួលទៅឃុំសែនសុខស្រុកក្រឡាញ់ខេត្តសៀមរាបដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបើកការដ្ឋានស្ថាបនាក្រាលកៅស៊ូពីរជាន់(DBST) - ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម សាយ សំអាល់ ដឹកនាំក្រុមការងារចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ 
0

ប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត.ចាស់ជរានិងជនពិការភាពនៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើកចំនួន៦០គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២៥ នេះបងប្អូនប្រជាពលរដ្ឋដែលជាគ្រួសារមានជីវភាពក្រីក្រខ្វះខាត ចាស់ជរានិងជនពិការភាពដែលរស់នៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើកក្រុងសៀមរាបចំនួន៦០គ្រួសារបានទទួលអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីសប្បុរសជនដែលរស់នៅប្រទេសអាមេរិកដែលផ្តល់តាមរយៈលោក កែវ ប៊ុនឡូ មេភូមិវត្តបូព៌។

នៅក្នុងពីធីចែកអំណោយនោះដែរប្រារព្ធធ្វើនៅទីស្នាក់ការភូមិវត្តបូព៌ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក សុខ មករា សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប និងលោកស្រី ឃឹម សុខន សមាជិកក្រុមប្រឹក្សា សង្កាត់សាលាកំរើក ព្រមទាំងសប្បុរសជនដែលម្ចាស់ជំនួយអញ្ជើញចូលរួមផងដែរ។

ក្នុងនាមអាជ្ញាធរសង្កាត់ លោកស្រី ឃឹម សុខន សមាជិកក្រុមប្រឹក្សាសង្កាត់សាលាកំរើក ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសជន ដែលបានផ្តល់យកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាតាមរយះលោកមេភូមិវត្តបូព៌ មកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៦០គ្រួសារដែលមានជីវភាពក្រីក្រខ្វះខាត.ចាស់ជរានិងពិការភាពនាពេលនេះថាគឺពិតជាការងារមនុស្សធម៌និងរួមចំណែកជួយសម្រាលជីវភាពដល់គ្រួសារទីទ័លខ្វះខាត ដែលអំណោយមនុស្សធម៌នេះ ជាគុណបំណាច់ដ៏ធំធេងណាស់សម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតគឺអាចជួយសម្រាលនូវភាពខ្វះខាតបានមួយរយ:ពេលផងដែរ ។

លោកស្រី ក៏បានអំពាវនាវដល់សប្បុរសជនដ៏ទៃទៀត មេត្តាបន្តផ្តល់អំណោយជាមនុស្សធម៌ ឲ្យបានច្រើនបន្តទៀត ដើម្បីអាជ្ញាធរសង្កាត់មានលទ្ធភាព ផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព ព្រោះថាភាពទីទ័លលំបាករមែងតែងតែកើតមានគ្រប់ទីតំបន់មិនថាតែប្រទេស ជឿនលឿនឬប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាយើងនោះទេ ។

ក្នុងងនោះដែរ លោកសុខ មករា សមាជិកក្រុមប្រឹក្សាក្រុងសៀមរាបបានមានប្រសាសន៍លើកឡើងថាបងប្អូនប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងមានជីវភាពខ្វះខាត ត្រូវបានចាត់ទុកថាជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ។ លោកបន្តទៀតថាអំណោយដែលសប្បុរសជនបានធ្វើការប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គ្រាន់តែជាចំណែកតូចមួយជួយរំលែកការលំបាកមួយគ្រាៗតែប៉ុណ្ណោះ ហើយមិនអាចឆ្លើយតបតាមសេចក្តីខ្វះខាតរបស់បងប្អូនឡើយហើយអំណោយដែលបានទទួលនៅពេលនេះគឺ ដើម្បីជាការដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយះពេលដែរ ។

លោក សុខ មករា សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប បានមានប្រសាសន៍បន្ថែមទៀតថាការផ្ដល់អំណោយនាពេលនោះ គឺជាវប្បធ៌មចែករំលែកជួយគ្នាទៅវិញទៅមក គឺអ្នកមានលទ្ធភាព មានជីវភាពសំបូរហូរហៀរ ជួយដល់អ្នកក្រីក្រខ្វះខាត ដែលនេះជាការបង្ហាញពីទឹកចិត្ត ស្រឡាញ់រាប់អានអាណិតអាសូរដល់មនុស្សផងគ្នា ដែលជាកត្តាបង្កើននូវសាមគ្គីភាព ក្នុងស្រទាប់មហាជនជាមូលដ្ឋានគ្រឹះ នៃការឯកភាពជាតិ ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន។

សូមបញ្ជាក់ថា អំណោយមនុស្សដែលយកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនោះគឺក្នុង១គ្រួសារៗទទួលបាន ៖ អង្ករចំនួន២៥ គីឡូក្រាម .មី១៥កញ្ចប់. ត្រីខ៥កំប៉ុង .ទឹកស៊ីអ៊ីវ៣ ដប . អំបិល១កញ្ចប់. ទឹកត្រី៣ដប. ប៊ីចេង១កញ្ចប់និង ប្រេងឆា១ដប.ស្កសរ១គីឡូក្រាមនិងថវិកាចំនួន៤ម៉ឺនរៀលផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.