ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ


ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់ នៃកម្រិតអប់រំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលត្រូវផ្ដល់ជូនដល់ឥស្សរៈជន ឬបុគ្គលឆ្នើម ដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធដ៏សំខាន់ៗស្របតាមបេសកកម្មរបស់ សាកលវិទ្យាល័យ។

ឯកឧត្តមបន្តថា គណៈកម្មាធិការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងម៉ត់ចត់នូវស្មារដៃទាំងឡាយរបស់ សម្ដេចក្រឡាហោម និងបានឯកភាពគ្នាជាឯកឆ័ន្ទ សម្រេចនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ស្នាដៃរបស់សម្ដេចក្រឡាហោម ក្នុងផ្នែកអភិវឌ្ឍជនបទ មានលក្ខណៈដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម និងមានតម្លៃលើសលប់ទាំងផ្នែកសិក្សា សេដ្ឋកិច្ច និងសង្គម ក្នុងកម្រិតខ្ពស់សម្រាប់ប្រគល់ជូនពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ជូនបេក្ខជនសម្ដេចក្រឡាហោម។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាវិទ្យាសាស្ត្រគណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិត របស់សាកលវិទ្យាល័យ ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាដែលបានវាយតម្លៃ និងគាំទ្រចំពោះស្នាដៃរបស់សម្ដេច ហើយសម្រេចផ្ដល់នូនសញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទដល។

សម្ដេច មានប្រសាសន៍ថា យើងទាំងអស់គ្នាមើលឃើញស្រាប់នៅទីនេះ រយៈពេល៣០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម និងរូបសម្ដេចផ្ទាល់ ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងសប្បុរសជននានា បានធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សាជិតពីរម៉ឺននាក់ក្លាយជាធនធានមនុស្សដ៏សំខាន់ចូលរួមក្នុងការបម្រើការងារនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន សង្គមស៊ីវិល និងខ្លះទៀតបានបង្កើតជាសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្តមភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស រួមចំណែកដល់ការអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិមកទល់បច្ចុប្បន្ន។

សម្ដេច រម្លឹកថាជាតំបន់ដាច់ស្រយាល នៃប្រទេសក៏ដោយ សិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ ក៏ដូចជាតំបន់ដទៃទៀតទូទាំងប្រទេស អាចមានលទ្ធភាពបន្តការសិក្សាដល់ថ្នាក់ឧត្តមសិក្សានៅទីនេះ។ សម្ដេច នៅតែជឿជាក់ឱ្យតម្លៃ និងគាំទ្រជានិច្ចលើការអប់រំនៅគ្រប់កម្រិត ជាពិសេសកម្រិតឧត្តមសិក្សា និងកម្រិតអប់រំបច្ចេកទេសវិជ្ជាជីវៈ ដែលជាស្ពានចម្លងមនុស្សគ្រប់គ្នាទៅរកមុខជំនាញវិជ្ជាជីវៈប្រចាំជីវិត ដែលមានន័យថា ពលរដ្ឋម្នាក់ត្រូវមានជំនាញមួយច្បាស់លាស់យ៉ាងតិច ដើម្បីចិញ្ចឹមជីវិត។ ដូច្នេះហើយ ដរាបណាសម្ដេចនៅមានកម្លាំង និងធនធាន សម្ដេចនៅតែបន្តគាំទ្រដល់វិស័យអប់រំដើម្បីជំរុញការអភិវឌ្ឍជាតិ។

សម្ដេច បានអរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូចជាសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ ដែលបានផ្ដល់នូវការវាយតម្លៃខ្ពស់សម្រាប់សម្ដេច ហើយចាប់ផ្ដើមពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារនេះហើយ ដែលសម្ដេចមានមូលដ្ឋានដើម្បីស្វែងរកបង្កើតគ្រឹះស្ថានឧត្តមសិក្សានៅទីតាំងផ្សេងទៀតនៅតាមបណ្តាខេត្ត ដើម្បីបំពេញតម្រូវការមូលដ្ឋានក្រៅពីរាជធានីភ្នំពេញ ដើម្បីបង្ខិតឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេសក្មួយៗសិស្ស-និស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សានៅរាជធានីបាន ព្រោះកាលជំនាន់សម្ដេចរៀន កុំថាឡើយថ្នាក់ឧត្តមសិក្សាសូម្បីថ្នាក់បឋមសិក្សាឬថ្នាក់មធ្យមសិក្សា ក៏មានការលំបាកក្នុងការស្វែងរកសាលារៀនដែលនៅជិតផ្ទះដែរ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាពិសេសក្រសួងអប់រំយុវជន និងកីឡា ដែលបានបង្កលក្ខណៈងាយស្រួលធ្វើឱ្យសាកលវិទ្យាល័យមានដំណើរការល្អ និងមានការរីកចម្រើន។ ទន្ទឹមនេះដែរ សម្ដេចក៏សូមអំពាវនាវចំពោះសប្បុរសជនទាំងអស់ មេត្តាបន្តជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាតទៅទៀត ដើម្បីអាចឱ្យមជ្ឈមណ្ឌលជាតិអប់រំ និងបណ្ដុះបណ្តាល ជាស៊ីមកំចាយមារ មានលទ្ធភាពដាក់ឱ្យដំណើរការឆាប់រហ័ស និងសម្រេចតាមផែនការនៅឆ្នាំសិក្សាថ្មីខាងមុខ។

ព្រមជាមួយនេះគ្នាដែរ សម្ដេចក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, គណៈកម្មការសាងសង់, បុគ្គលិក, សាស្ត្រាចារ្យ, ដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ និងក្មួយៗទាំងអស់ សូមបន្តលើកស្ទួយវិស័យអប់រំនៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ឱ្យកាន់តែល្អប្រសើរ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

សម្ដេច បានសង្កត់ធ្ងន់ថា បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កុំថាឡើយថ្នាក់ចំណេះទូទៅ សូម្បីថ្នាក់ឧត្តមសិក្សាក៏មានគ្រឹះស្ថានឧត្តមសិក្សាជាច្រើនទាំងរដ្ឋ និងឯកជន ត្រូវបានបង្កើតឡើងនៅតាមបណ្តាខេត្តស្ទើរតែទូទាំងប្រទេស។ សម្ដេច បន្តថាការទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលជាការទទួលស្គាល់នៃកម្រិតអប់រំខ្ពស់បំផុតរបស់ សាកលវិទ្យាល័យ ដែលត្រូវបានផ្ដល់ជូនដល់ឥស្សរជន និងបុគ្គលដែលមានកិត្តិយសខ្ពស់បំផុត និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធផលសំខាន់ៗ និងភាពខុសគ្នា នៅក្នុងវិស័យ ឬសកម្មភាពដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ។

សម្ដេច បានមានប្រសាសន៍ទៀតថា « សញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទ ដែលរូបខ្ញុំទទួលបាននាឱកាសនេះ គឺពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់រូបខ្ញុំ ហើយនេះក៏ជាមោទនភាពមួយផងដែរ ពីព្រោះគ្រប់យ៉ាងដែលខ្ញុំបានខិតខំប្រឹងប្រែងគឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ខ្ញុំពិតជាអរគុណចំពោះការវាយតម្លៃនូវគុណសម្បត្តិរបស់ខ្ញុំទាក់ទងនឹងផ្នែកអភិវឌ្ឍន៍ជនបទ។ អរគុណ និងមានមោទនភាពជាមួយអ្វីដែលបានកើតឡើងក្នុងជីវិតរយៈពេលជាង ៧០ឆ្នាំមកនេះ»។

ជាមួយនឹងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ សម្ដេចក្រឡាហោម បានថ្លែងថ្វាយនូវសេចក្ដីថ្លែងអំណរព្រះគុណការអរគុណថ្វាយព្រះករុណាព្រះមហាក្សត្រ ក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គ បានគាំទ្រចំពោះការងាររបស់សម្ដេច និងបានផ្ដល់ឱកាសឱ្យសម្ដេចបានបម្រើជាតិ និងបានផ្សារភ្ជាប់ខ្លួនជាមួយនឹងប្រជាជាតិ។ ទន្ទឹមនេះ សម្ដេចក៏ថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានប្រគល់ភារកិច្ចជាប្រធានក្រុមការងារចុះមូលដ្ឋាននៅខេត្តចំនួន២ គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលធ្វើឱ្យសម្ដេចបានរួមចំណែកកសាងសមិទ្ធផលជាច្រើននៅក្នុងភូមិសាស្រ្តខេត្តទាំងពីរនេះ។

ជាមួយគ្នានេះ សម្ដេច ក៏ថ្លែងអំណរគុណចំពោះមន្ត្រីនៅក្នុងជួររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាមន្ត្រីរាជការនៅទូទាំងប្រទេស ដែលបានខិតខំយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងបានចែករំលែកគុណសម្បត្តិ និងកិត្តិយសដែលសម្ដេចទទួលបាននេះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាជន៕

#អត្ថបទ រូបភាព #អគ្គស្នងការនគរបាលជាតិ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.