ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរមីនកម្ពុជាប្រកាសក្រុងសៀមរាបនិងស្រុកក្រឡាញ់ ជាក្រុងស្រុកអស់មីន


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២៣ អាជ្ញាធរមីនកម្ពុជា បានប្រារព្ធធ្វើពិធីប្រកាសក្រុងសៀមរាប និងស្រុកក្រឡាញ់ ខេត្តសៀមរាប ជាក្រុង/ស្រុកអស់មីន ក្រោមអធិបតីភាពឯកឧត្តម  លី ធុជ  ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេសអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្រ្គោះជនពិការដោយសារមីន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អស់លោក លោកស្រីជាតំណាងប្រទេសស្វីស ,ប្រទេសអាមេរិក និងតំណាងអង្គការ HD R&D និង លោកនាយកអង្គការ ហេឡូត្រាស្ត ប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន, អាជ្ញាធរក្រុងសៀមរាប  ស្រុកក្រឡាញ់  តំណាងដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ បោសសម្អាតមីនជាតិ-អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការ អាជ្ញាធរឃុំ សង្កាត់ ប្រជាពលរដ្ឋ នៃក្រុង ស្រុកទាំងពីរចូលរួមផងដែរ ។

ឯកឧត្តម លី ធុជ បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ លោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីអង់អាចក្លាហានរបស់ក្រុមការងារអ្នកដោះមីន ក្នុងការចូលរួមបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល ដែលបានធ្វើការលះ បង់ខ្ពស់ និងប្រថុយប្រថានជីវិតបំផុតក្នុងការងារដ៏គ្រោះថ្នាក់នេះ ។ តាមរយៈសមត្ថភាពរបស់មន្ត្រីកម្ពុជាក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈវត្តមានអ្នកដោះមីនកម្ពុជា នៅក្នុងបណ្តាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមប្រទេសមួយចំនួនដែលមានជម្លោះប្រដាប់អាវុធ ។ ក្នុងឱកាសនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពី ការសុំរៀនសូត្ររបស់ប្រទេសអ៊ុយក្រែន អំពីបច្ចេកទេសដោះមីនរបស់កម្ពុជា ដើមី្បធ្វើការបោសសម្អាតមីននៅក្នុងប្រទេសរបស់ខ្លួនដែលកំពុងមានសង្គ្រាមជាមួយប្រទេសរុស្ស៊ី ។ ឯកឧត្តមក៏បានសាទរផងដែរ អំពី សមទ្ធិផលក្នុងខេត្តសៀមរាប ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រសិទ្ធនាមថា ជា (តារារះ នាទិស ឧត្ត) ដែលនឹងជម្រុញកំណើនសេដ្ឋកិច្ច និងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប កាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានោះឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តសៀមរាប ផ្ទៃដីដែលមាន មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានទំហំ ៥០គីឡូម៉ែត្រក្រឡា ក្នុងស្រុកចំនួន១០ នៃខេត្តសៀមរាប ដែលត្រូវស្វែងរកម្ចាស់ជំនួយ ដើមី្បក្រុមប្រតិបត្តិករយើង ធ្វើការបោសសម្អាត ។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏មានសុទិដ្ឋិនិយមថា ឆ្ពោះទៅមុខជាមួយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់មីនឲ្យអស់ពីព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥  គឺទាមទារឲ្យមានការចូលរួមចំណែកទាំងអស់គ្នាទាំងធនធាន សម្ភារៈ និងស្មារតីដល់អាជ្ញាធរមីន ដើម្បីអាចសម្រេចបានគោលដៅដ៏មានសារៈសំខាន់មួយនេះ ។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជា នៅសេសសល់ទូទាំងប្រទេសកន្លែងដែលសង្ស័យមានគ្រាប់មីនទំហំប្រមាណ៦០០គីឡូម៉ែត្រ ក្រឡា ហើយនៅក្នុងឆ្នាំ២០២៣នេះ គ្រោងបោស សម្អាតផ្ទៃដីចម្ការមីនឲ្យបានជាង២០០ គីឡូម៉ែត្រក្រឡា ដែលនឹងធ្វើឲ្យខេត្តចំនួន១២នឹងក្លាយជាខេត្តអស់គ្រាប់មីន និង រហូតដល់ឆ្នាំ ២០២៥ នឹងក្លាយជាប្រទេសអស់គ្រាប់មីនតាមផែនការដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។  ឯកឧត្តមបានថ្លែងទៀតថា នេះជាជំហានមួយបន្ថែមទៀត ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំដោះផ្ទៃដីចម្ការមីនឲ្យ មានសុវត្ថិភាព និង ផ្ដល់ជូន បង ប្អូនប្រជាពលរដ្ឋបានប្រើប្រាស់អាស្រ័យផល និង មិនឲ្យមានការព្រួយបារម្ភ នៃការបង្កគ្រោះថ្នាក់ពីកាកសំណល់ពីសម័យសង្គ្រាមទាំងនោះទៀតឡើយ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ក្នុងខេត្តសៀមរាបផ្ទៃដីដែល ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានធ្វើការប្រកាស ទទួលស្គាល់ ក្រុងសៀមរាប និង ស្រុកក្រឡាញ់ នៃខេត្តសៀមរាប ជាក្រុង ស្រុកអស់មីន ចាប់ពីថ្ងៃនេះតទៅ ។

ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា ដោយមានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូរជាច្រើន មកដល់ពេលនេះ  ឃើញថា គ្រាប់មីន គ្រាប់បែកចង្កោម និង សំណល់ជាតិផ្ទុះផ្សេងៗ ត្រូវបានបោសសម្អាតស្ទើទូទាំងប្រទេស ។  ដោយឡែកសម្រាប់ខេត្តសៀមរាប  ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចាប់ពីឆ្នាំ១៩៩២ រហូតដល់ពេលបច្ចុប្បន្ន ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម របស់អង្គភាពប្រតិបត្តិករ ដែលបាន និងកំពុងធ្វើប្រតិបត្តិការក្នុងខេត្តមាន CMAC , Halo Trust និង អង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតចម្ការមីនលើផ្ទៃដីសរុបៈ ៨៨លាន១៣០ពាន់៩៥៥ម៉ែត្រក្រឡា ស្មើនឹង៨ពាន់ ៨១៣ហិកតា  និង រកឃើញមីនថ្មើជើង ចំនួន ២១ពាន់៤៣៩គ្រាប់ ,មីនតោន ចំនួន ៧២៧គ្រាប់ សំណល់ជាតិផ្ទុះសល់ពីសង្រ្គាមគ្រប់ប្រភេទមាន ចំនួនៈ១១៤ពាន់៤៥៨ គ្រាប់ ។  ក្នុងនោះអ្នកទទួល ផលដោយផ្ទាល់ និងដោយប្រយោល សរុបចំនួន ៥៣៩ពាន់១៤៨ នាក់ ។  ក្នុងនោះយើងបានធ្វើការបោសសម្អាតបញ្ចប់ទាំងស្រុង ក្នុងក្រុងសៀមរាប និង ស្រុកក្រទ្បាញ់ ដែលនឹងត្រូវប្រកាសបញ្ចប់ពេលនេះ ។ ដោយទ្បែកសម្រាប់ផែនការឆ្នាំ២០២៣ រដ្ឋបាលខេត្ត គ្រោងនឹងស្នើសុំអនុម័តផែនការ បោស សម្អាតមីន ចំនួន ១២២ទីតាំង លើផ្ទៃដី សរុបចំនួន  ៩លាន៦៤ពាន់៨៤៧ ម៉ែត្រក្រឡាផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.