ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក មុត ចន្ថា ​ស្នើ ​ACU ​​ចាត់​វិធាន​ការ​ច្បាប់​​លើ​អ្នក​ពាក់ព័ន្ធ​ករណី​បាត់​លុយ​​ទូរទស្សន៍​ជិត ​១លាន​ដុល្លារ​!!!


រាជធានីភ្នំពេញ ៖ លោក មុត ចន្ថា អតីតមនុស្សជំនិតរបស់លោក កឹម សុខា និងជាអតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្ស​CNRP នោះ បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់វិធានការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធករណីបាត់លុយទូរទស្សន៍ជិត ១ លានដុល្លារ ខណៈអតីតមេដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ស្ទើរតែទាំងអស់បានបិទមាត់ជិត​ឈឹងរឿង​បាត់មូលនិធិ (លុយ) ទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារអាមេ​រិក​ហើយ​បើត្រូវការបណ្តឹងជាលាយ​លក្ខណ៍​អក្សរលោក​នឹងពិចារណា។

បើតាមលោក មុត ចន្ថា លោក យឹម សុវណ្ណ គឺជាថ្នាក់ដឹកនាំម្នាក់ ដែលចេញចូលប្រទេសកម្ពុជា-អូស្រ្តាលី ដោយសេរី ហើយគេបានដឹងថា លោក យឹម សុវណ្ណ បានស៊ីញ៉េ ដកលុយពីធនាគារ ជាមួយលោក គី វណ្ណដារ៉ា ។ លោកថា ភាពស្ងាត់​ស្ងៀម​របស់ពួកគេចំពោះការបាត់ដំណឹងសូន្យឈឹង នៃលុយទូរទស្សន៍ មានន័យពីរយ៉ាង គឺទីមួយ ពួកគេជាមនុស្ស​ស្រឡាញ់គាំទ្រអំពើពុករលួយ និងម្យ៉ាងទៀតពួកគេខ្លះអាចសមគំនិតឃុបឃិតក្នុងអំពើបាត់លុយនេះ។លោក មុត ចន្ថា លើកឡើងដែរថា អ្នកនយោបាយខ្លះបានចេញទៅបង្កើតគណបក្សថ្មី ដោយអួតឡង់​សេ​ពី​គោលនយោបាយ ពីការចង់បាន​សង្គមស្អាតស្អំ និងគ្មានអំពើពុករលួយ ប៉ុន្តែពួកគេបិទមាត់ជិតឈឹងរឿងបាត់លុយទូរទស្សន៍ ដែលពួកមានចំណែក​ទទួល​ខុសត្រូវ។

ប្រជាពលរដ្ឋខ្មែរពុំគួរជឿអ្នកនយោបាយសេក ដែលពូកែសូត្រកំណាព្យ ប៉ុន្តែពួកគេគ្មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះឡើយ។

លោកថា “វាដល់ពេលវេលាហើយ ដែលស្ថាប័នអនុវត្តច្បាប់ ដូចជា អង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល ចាប់ផ្តើមស៊ើបអង្កេត និងនាំខ្លួនអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវចំពោះករណីបាត់លុយទូរទស្សន៍ ដើម្បីបង្ហាញថា ស្ថាប័នទាំង​នេះអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការរើសអើង”។

លោក មុត ចន្ថា អះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ គួរប្តឹងទៅតុលាការស្នើសុំដីកាបង្កកទ្រព្យសម្បត្តិរបស់មនុស្ស ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការស៊ីញេដកលុយពីធនាគារ គឺលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ហើយទ្រព្យ​សម្បត្តិរបស់លោកស្រី មូរ សុខហួរ ក៏គួរត្រូវតែបង្កកដូចគ្នា ដោយសារគាត់បានចេញមុខធានា​អះអាងពីការមិន​បាត់លុយ​ទូរទស្សន៍នេះ។

លោក មុត ចន្ថា បានថ្លែងប្រាប់កម្ពុជាថ្មីដែរថា អំពើពុករលួយ គឺជាបទល្មើសព្រហ្មទណ្ឌ ឬឧក្រិដ្ឋ ដូច្នេះដោយផ្អែកតាមក្រម​នីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងក្រុងភ្នំពេញ មានសមត្ថកិច្ចបើកការស៊ើបអង្កេត ទោះមានបណ្តឹង ឬគ្មានបណ្តឹង។

ជាងនេះទៅទៀត ផ្អែកតាមច្បាប់ប្រឆាំងអំពើពុករលួយ ACU ដែលជាស្ថាប័នអនុវត្តច្បាប់នេះមានយុត្តាធិការ អំណាច និងសមត្ថកិច្ចចាត់វិធានការច្បាប់ និងបើកការស៊ើបអង្កេត សូម្បីតែបណ្តឹងអនាមិក លោកថា បើសិនជាតម្រូវឱ្យមាន​បណ្តឹងជា​លាយ​លក្ខណ៍អក្សរ “ខ្ញុំនឹងពិចារណា ប៉ុន្តែខ្ញុំជឿថាស្ថាប័នតុលា​ការ និងអង្គភាពប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការដោយអនុលោមតាមច្បាប់”៕

អត្ថបទ៖ កោះកែវ


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.