ព័ត៌មាន​ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ - ជនទំនើង ម៉ី វុទ្ធី និងបក្ខពួកបានប្រើហឹង្សាលើឈ្មោះ ស៊ន ម៉េង ត្រូវបានចៅក្រមសាលាដំបូងខេត្តកែបចេញដីកាឃុំខ្លួនបណ្តោះអាសន្ន! - ក្រុមជំនុំមេតូឌីស្ទកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋក្នុងសង្កាត់សៀមរាបក្រុងសៀមរាប - ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត - ពិធីសំណេះសំណាលនិងប្រកាសតែងតាំងសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប - ប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត.ចាស់ជរានិងជនពិការភាពនៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើកចំនួន៦០គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន - បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា
0

រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ


ខេត្តកំពង់ស្ពឺ÷ ក្រោយពីមានលិខិតបង្គាប់ការរបស់អភិបាលខេត្តកំពង់ស្ពឺលេខ៥៧៧/២៤ ស.ជ.ណ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីឲ្យអាជ្ញាធរបើកកិច្ចប្រជុំពិភាក្សាករណីធ្វើរបងរំលោភលើផ្លូវសាធារណៈដែលមានឈ្មោះ អ៊ុំ សុភាង ដែលបានសាងសង់សំណង់រឹងមាំនាពេលបច្ចុប្បន្ន។ យោងតាមលោកឧកញ៉ា អែល សារ៉ុម ដែលជាអ្នកតំណាងឱ្យប្រជាពលរដ្ឋបានឱ្យអង្គភាពសារព័ត៌មានយើងដឹងថានៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៤ នេះថាក្រោយពីលោកបានទទួលលិខិតអញ្ជើញពីអាជ្ញាធរ ស្រុកបសេដ្ឋ លោកបានចូលរួមប្រជុំដោះស្រាយបញ្ហាជុំវិញរឿងរ៉ាវករណី ឈ្មោះ អ៊ុំ សុភាង ដែលបានសាងសង់រំលោភយកផ្លូវសាធារណៈរួច មកលោកឧកញ៉ា បានបញ្ជាក់ថាការដោះស្រាយរបស់អាជ្ញាធរស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មិនមានលទ្ធផលអ្វីនោះទេ។

ចំណែកប្រជាពលរដ្ឋដែលរស់នៅទីនោះបានបញ្ជាក់បន្ថែមទៀតថា,រឿងដែលបុគ្គលឈ្មោះ អ៊ុំ សុភាង ត្រូវជាក្មួយរបស់លោក អ៊ុំ មនោរម្យ មេឃុំកាត់ភ្លុក សង់សំណង់រឹងរំលោភលើផ្លូវសាធារណៈនេះគឺកើតមានយូឆ្នាំមកហើយ បើទោះបីជាមានការប្តឹងទប់ស្កាត់ពីប្រជាពលរដ្ឋច្រើនលើកច្រើនសារក៏ដោយប៉ុន្តែអាជ្ញាធរភូមិ ឃុំ និងស្រុកនៅតែដោះស្រាយមិនចេញ បានត្រឹមចុះមកមើលហើយ បាត់ឈឺង រួចក៏មានអ្នកផ្សេងមកមើលក្រោយៗគ្នា ទៀតគ្មានឃើញមានចំណាត់ការអីសោះ។

ចំណែកលោកឧកញ៉ា បានបញ្ជាក់ថាក្រោយពីចូលរួមកិច្ចប្រជុំដោះស្រាយសម្របសម្រួល វិវាទនៅសាលាស្រុកបសេដ្ឋ រួចមក គឺមិនបានលទ្ធផលនោះទេពីព្រោះភាគី ឈ្មោះ អ៊ុំ សុភាង បានស្នើសុំឲ្យទុករបងនោះសំរាប់ខ្លួនប្រើប្រាស់បណ្តោះអាសន្ន។

ក្នុងនាមលោកឧក ញ៉ា ជាតំណាងប្រជាពលរដ្ឋនៅតែទទូចស្នើសុំឲ្យអាជ្ញាធរស្រុកនិងខេត្តធ្វើយ៉ាងណាអនុវត្តវិធានការតាមផ្លូវច្បាប់ដើម្បីឲ្យបុគ្គល ឈ្មោះអ៊ុំ សុភាង ដែលបានសាង សង់របងរំលោភលើផ្លូវសាធារណៈនេះរុះរើរបងដែលខ្លួនបានរំលោភនោះចេញដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងធ្វើជាគំរូល្អដល់ពលរដ្ឋនៅក្នុងភូមិ។

យោងតាមប្រភពពីលោកឧកញ៉ា អែល សារ៉ុម បានឱ្យអង្គភាពយើងដឹងថា ពាក់ព័ន្ធនិងករណីខាងលើនេះលោក អ៊ុំ សុភាង បានទទួលស្គាល់ថារូបលោកពិតជាសាងសង់សំណង់របងរឹងមាំរំលោភលើផ្លូវសាធារណៈពិតប្រាដកមែន ប៉ុន្តែលោកបានស្នើសុំទៅអាជ្ញាធរឱ្យលោកប្រើប្រាស់របងនេះបណ្តោះអាសន្ន សិនរងចាំពេលណារដ្ឋត្រូវការពង្រើកផ្លូវលោកនិងប្រគល់ជូនរដ្ឋវិញ។ លោក អ៊ុំ សុភាង បានបន្តឲ្យដឹងទៀតថា ការសង់ របងរំលោភលើផ្លូវសាធារណៈនេះនៅក្នុងភូមិគឺមានច្រើនកន្លែងហេតុអ្វីមិនមានបណ្តឹងឱ្យរុះរើ បែរជាមានបណ្តឹងតែគ្រូសារលោកទៅវិញ?

បើក្រលែកមើលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានអនុវត្តវិធានការក្តៅចំពោះបុគ្គលណាដែលសាងសង់សំណង់រំលោភនៅលើផ្លូវសាធារណៈ ដោយគ្មានការលើកលែង ចុះហេតុអ្វីខុសតែរដ្ឋបាលស្រុកបរសេដ្ឋបែរជាបណ្ដោយឱ្យមានសំណង់ជាច្រើនកន្លែងសង់រំលោភលើផ្លូវសាធារណៈទៅវិញប្រជាពលរដ្ឋសួរថាហេតុអ្វីប្រទេសតែមួយមានស្តង់ដាច្បាប់ដល់ទៅពីរទៅវិញ។

ដោយឡែក លោក ឈុំ វណ្ណរក្ស អភិបាលរង ស្រុក បសេដ្ឋ បានឱ្យដឹងនៅក្នុងអង្គប្រជុំយ៉ាងដូច្នេះថា បញ្ហាខាងលើនេះដោយភាគីខាងលោកឧកញ៉ា ស្នើសំុឱ្យអាជ្ញាធរស្រុកធ្វើការដោះស្រាយទៅតាមជំនាញនោះទើបលោកសម្រេចថាសូមឲ្យលោក អ៊ុំ សុភាង ប្រើប្រាស់របងនេះបណ្តោះអាសន្នសិនទៅនៅពេលណាដែលរដ្ឋត្រូវការពង្រើកផ្លូវ លោក អ៊ុំ សុភាង ត្រូវប្រគល់ជូនរដ្ឋវិញដោយគ្មានលក្ខខណ៕

ប្រជាពលរដ្ឋបានដាក់សំណួរថា តើផ្លូវនេះជាផ្លូវសម្រាប់ពួកគាត់ប្រើប្រាស់ឬក៏ជាផ្លូវសម្រាប់តែពេលរដ្ឋត្រូវការ៕

ដោយ÷ សត្យា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.