ព័ត៌មាន​ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ - ជនទំនើង ម៉ី វុទ្ធី និងបក្ខពួកបានប្រើហឹង្សាលើឈ្មោះ ស៊ន ម៉េង ត្រូវបានចៅក្រមសាលាដំបូងខេត្តកែបចេញដីកាឃុំខ្លួនបណ្តោះអាសន្ន! - ក្រុមជំនុំមេតូឌីស្ទកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋក្នុងសង្កាត់សៀមរាបក្រុងសៀមរាប - ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត - ពិធីសំណេះសំណាលនិងប្រកាសតែងតាំងសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប - ប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត.ចាស់ជរានិងជនពិការភាពនៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើកចំនួន៦០គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន - បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា
0

គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ “កំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០៤ នេះ គណៈ កម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ “កំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ២ធ្នូ ១៩៧៨-២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប រួមនិងវត្តមានឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។

តាមរយៈសុន្ទរកថារបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ២ធ្នូ ១៩៧៨-២០២៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលអានដោយ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានបង្ហាញថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ថ្ងៃ២ធ្នូ ជាថ្ងៃប្រវត្តិ សាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី រូបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដែលបានដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់ បនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករាឆ្នាំ១៩៧៩។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា អង្គការរណសិរ្សបានសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋអំណាចក្នុងការប្រមូលផ្តុំកម្លាំងមហាសាមគ្គីជាតិ ប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ផង និងស្តារខឿនសេដ្ឋកិច្ចសង្គម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជន ដែលបានបំផ្លាញខ្ទេចខ្ទី ផង។ ឈរលើមូលដ្ឋាននៃកម្លាំងមហាសាមគ្គីជាតិនេះ យើងបានការពារដោយជោគជ័យនូវការរស់ឡើងវិញរបស់ប្រជាជាតិ និងធ្វើឱ្យសង្គមជាតិបានរួចផុតពីដំណាក់កាលដ៏លំបាកលំបិនបំផុត មកកាន់ដំណាក់កាលរីកចម្រើនជាជំហានៗរហូតមកដល់បច្ចុប្បន្ន។ មានថ្ងៃកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ទើបមានថ្ងៃជ័យជម្នះ៧មករា។

សូមរំលឹកថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ មហាជ័យជម្នះ ៧មករា ១៩៧៩ បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.