ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ធ​នា​គារ​ ស្ថាប​នា ​មាន​មោ​ទន​ភាព​ចំពោះ​ប្រាក់​ចំណេញ​របស់​ខ្លួន​ដែល​បាន​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ​២០១៦


ភ្នំពេញៈ ធនាគារ​ស្ថាបនា​បាន​វិល​ត្រឡប់​ទៅ​រក​ភាព​ល្អ​វិញ​ជាមួយ​នឹង​ប្រាក់​ចំណេញ​សុទ្ធ​ ១៨,៥៨ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​បាន​ធ្លាក់​​ចុះ​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ឆ្នាំ​ ២០១៦ ដែល​​​ចំណេញ​បាន​តែ​ ៨,៨ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ចេញ​ផ្សព្វផ្សាយ​សំរាប់ឆ្នាំ ២០១៧ ​របស់​ធនាគារ​ពាណិជ្ជកម្ម​មួយ​នេះ​។

ធនាគារ​ស្ថាបនា​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មក​ជា​ធនាគារ​កាលពី​ខែ​មេសា​ឆ្នាំ​ ២០១៦ បន្ទាប់ពី​ត្រូវ​បាន​ទិញ​ភាគហ៊ុន​ដោយ​ធនាគារ Maruhan Bank ដែល​វិនិយោគ​ដោយ​ពាណិជ្ជករ​ជប៉ុន ហើយ​ច្របាច់​បញ្ចូល​គ្នា ដើម្បី​ដំណើរការ​ស្ថិត​ក្រោម​ឈ្មោះ​ធនាគារ​ស្ថាបនា​។

មុន​ពេល​ច្របាច់​បញ្ចូល​គ្នា​ពោល​គឺ​នៅ​ឆ្នាំ​ ២០១៥ ប្រាក់​ចំណេញ​សុទ្ធ​របស់​ស្ថាប័ន​ទាំង​ ២ (​ស្ថាបនា និង Maruhan) បូក​បញ្ចូល​គ្នា​មាន​ចំនួន ​១៨,៣ លាន​ដុល្លារ​។

នៅ​ឆ្នាំ​ ២០១៦ ដែល​ជា​ឆ្នាំ​ច្របាច់​បញ្ចូល​គ្នា​ដំបូង​ប្រាក់​ចំណេញ​សុទ្ធ​ធនាគារ​ស្ថាបនា​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៨,៨៣ លាន​ដុល្លារ​ជា​អ្វី​ដែល​លោក ណូរីហ៊ីកុ កាតុ នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា​បាន​ឲ្យ​ដឹង​ថា​ដោយសារ​ការបង្កើន​ការចំណាយ​លើ​នីតិវិធី និង​ប្រតិបត្តិការ​នៃ​ការច្របាច់​បញ្ចូល​គ្នា​នៃ​គ្រឹះស្ថាន​ទាំង​ ២ និង​ការចំណាយ​បែបបទ​ផ្លូវ​ច្បាប់​នានា​ក្នុង​ការ​ប្រែក្លាយ​ខ្លួន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​ជា​ធនាគារ​។

លោក ណូរីហ៊ីកុ បាន​ថ្លែង​ថា​៖ «​ធនាគារ​យើង​បាន​ធ្វើឲ្យ​ប្រាក់​ចំណេញ​វិល​ត្រឡប់​មក​រក​ភាព​ល្អ​វិញ​នៅ​ឆ្នាំ​ ២០១៧ បន្ទាប់ពី​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ពេល​ច្របាច់​បញ្ចូល​គ្នា​កាលពី​ឆ្នាំ​ ២០១៦ ហើយ​ថែម​ទាំង​បាន​កើនឡើង​លឿន​ជាង​អត្រា​មធ្យម​របស់​ទីផ្សារ​នៅ​ឆ្នាំ​ ២០១៧ ​ទៀត​ផង​»​។ លោក​បន្ថែម​ថា​៖ «​ធនាគារ​នឹង​រីកចម្រើន​បន្ត​ទៀត​នៅ​ឆ្នាំ​ ២០១៨ ហើយ​បម្រើ​ជូន​នូវ​សេវា​ហិរញ្ញវត្ថុ​ពេញលេញ​តាមរយៈ​សាខា ១៦៨ នៅ​ទូទាំង​ប្រទេស ហើយ​បន្ថែម​ផលិតផល​ថ្មី​ដោយ​ប្រើ​បច្ចេកវិទ្យា​»​។

យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ ២០១៧ ធនាគារ​ស្ថាបនា​ទទួល​បាន​ចំណូល​ពី​កម្រៃ​សេវា និង​កម្រៃ​ជើងសារ​ចំនួន ៥,៣៧ លាន​ដុល្លារ កើនឡើង​យ៉ាង​ខ្លាំង​ពី​ចំនួន​ជិត ១ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៦​។ ចំណូល​សុទ្ធ​លើ​ការប្រាក់​វិញ​មាន​ចំនួន ៦៦,៥២ លាន​ដុល្លារ​។

ស្រប​ពេល​មាន​ការ​កើនឡើង​ប្រាក់​ចំណេញ​កាលពី​ឆ្នាំ​មុន​ធនាគារ​ស្ថាបនា​បាន​ធ្វើឲ្យ​អត្រា​កម្ចី​មិន​ដំណើរការ NPL (​កម្ចី​ដែល​អតិថិជន​មិន​បាន​សង​ធៀប​នឹង​កម្ចី​សរុប​) ធ្លាក់​ចុះ​ថែម​ទៀត​។ កាលពី​ឆ្នាំ ២០១៦ អត្រា NPL មាន ១,៥៧ ភាគរយ ហើយ​បាន​ធ្លាក់​ចុះ​មក​ត្រឹម ១,៣៣ ភាគរយ​នៅ​ឆ្នាំ​ ២០១៧​។ នេះ​ជា​និន្នាការ​ល្អ​មួយ​សម្រាប់​ធនាគារ​មួយ​នេះ ខណៈ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជាច្រើន​កំពុង​ប្រឈម​នឹង​ការកើនឡើង​នៃ​អត្រា NPL​។

ការទទួល​បាន​ប្រាក់​ចំណេញ​ជាង ១៨,៥៨ លាន​ដុល្លារ​នេះ​បាន​ធ្វើឲ្យ​ធនាគារ​ស្ថាបនា​ទទួល​បាន​អត្រា​ប្រាក់​ចំណេញ​ធៀប​នឹង​ទុន​អាជីវកម្ម (ROE) មាន​ចំនួន ១២,០៥ ភាគរយ​។ អត្រា​នេះ​កើនឡើង​ពី ៦,៥ ភាគរយ​កាលពី​ឆ្នាំ​ ២០១៦ ​។

គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៧ ទ្រព្យសកម្ម​ធនាគារ​ពាណិជ្ជ​នេះ​មាន ១,០២ ពាន់​លាន​ដុល្លារ​កើន ១០ ភាគរយ​ធៀប​ឆ្នាំ​ ២០១៦​។ ទំហំ​កម្ចី​បាន​កើនឡើង ៣២ ភាគរយ​មក​ដល់ ៧៩៤ លាន​ដុល្លារ​កាលពី​ឆ្នាំ​​ ២០១៧៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.