ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សេចក្តី​រាយ​ការណ៏​ថា សហ​គមន៍​វៀត​ណាម​បាន​ទិញ​ដី​ព្រៃ​លិច​ទឹក​ចំនួន​៧២​ហិតតា​ក្នុង​ដែន​នេសាទ​ជល​ផល


កំពង់ឆ្នាំង ៖  ផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម លយទៅមុខហួសពីការកំណត់របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង
ខណ:ដែលសមាគមន៍វៀតណាម មានដីព្រៃលិចទឹកក្នុងដែននេសាទ៧២ហិចតា សម្រាប់ឡើងគោក តែមិនទាន់មានអនុបយោគ (មិនមានច្បាប់អនុញ្ញាតពីរដ្ឋាថាភិបាលកម្ពុជា)

ផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាមជាច្រើន បានលយទៅមុខ ហួសពីការកំណត់អាជ្ញាធរខេត្ត ការកំណត់ព្រំដែន នៅលើផ្ទៃទឹក ដែលមានទង់ជាតិខ្មែរបានដោតនៅលើដើមឈើ១ដើម នៅជាប់នោះផងដែរក៍មានផ្ទះបណ្តែតទឹក របស់គណ:កម្មាការខេត្ត សម្រាប់ធ្វើការត្រួតពិនិត្យ ការចតផ្ទះទឹករបស់ជនអន្តោសប្រវេសន៍ និងបានហួសទៅពីមុខកំពង់ផែរថ្មី ដែលអាជ្ញាធរខេត្ត បានរៀបចំរួចហើយ ប៉ុន្តែហាក់ដូចជាបានឃើញដែរ តែដូចជាធ្វើមិនដឹង។

សូមបញ្ជាក់ថា ការរៀបចំផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម ដើម្បីឡើងលើគោគនោះ គឺដឹកនាំដោយអភិបាលខេត្ត និងអភិបាលរងមួយរូប និងមន្ទីរពាក់ព័ន្ធ អាជ្ញាធរខេត្តបានរៀបចំផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម មិនអនុញ្ញាតអោយនៅលើផ្ទៃទឹកទៀតឡើយ ហើយការអនុវត្តន៍មានច្រើនដំណាក់កាល។

ជនអន្តោសប្រវេសន៍ ជនជាតិវៀតណាមក្នុងខេត្តកំពង់ឆ្នាំង មានចំនួន២៣៩៧គ្រួសារ ដោយឡែកក្នុងក្រុងកំពង់ឆ្នាំងមួយ មានជនអន្តោសប្រវេសន៍ ជនជាតិវៀតណាម ប្រមាណជាង១ពាន់គ្រួសារ និងផ្ទះបណ្តែតលើទឹកតាមមាត់ទន្លេ
មានចំនួនជាង១ពាន់ខ្នង (យោងការបញ្ជាក់ ប្រធានការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)។

បច្ចុប្បន្ននេះបានលិចលឺដំណឹងថា សមាគមន៍វៀតណាមបានទិញដីព្រៃលិចទឹក (ក្នុងដែននេសាទជលផល) ចំនួន៧២ហិចតា នៅចំនុចភូមិដំបូកកោះ និងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំជនជាតិវៀតណាមទាំង​នោះឡើងមករស់នៅលើគោគ តាមគម្រោងផែនការរបស់អាជ្ញាធរខេត្តផងដែរ ។

ផ្ទៃដីព្រៃលិចទឹកទាំងនោះ ថិតនៅក្រោមការគ្រប់គ្រង របស់ជលផល (ដែននេសាទជលផល) ដោយអាជ្ញាធរខេត្ត បានធ្វើការ​ស្នើសុំ​ទៅកាន់ប្រមុខរដ្ឋាភិបាល ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ត្រូវបានរដ្ឋាភិបាលអនុញ្ញាតនៅឡើយទេ (មិនទាន់មានអនុបយោគ)។

មានចម្ងល់និងមតិមួយចំនួនបានកើតឡើង
តើជនអន្តោសប្រវេសន៍ ជនជាតិវៀតណាម ដែលមិនទាន់​ស្រប​ច្បាប់ អាចមានសិទ្ធទិញ និងគ្រប់គ្រងផ្ទៃដីនៅក្នុងប្រទេសកម្ពុជាដែរ ឬទេ ?

តែបើជនអន្តោសប្រវេសន៍ទាំងនោះ មិនមានសិទ្ធ ឬក៍រដ្ឋាភិបាលមិនអនុញ្ញាត ផ្តល់សិទ្ធទិញលក់ និងគ្រប់គ្រងដីធ្លី ជនអន្តោសប្រវេសន៍នឹងបន្តការរស់លើផ្ទៃទឹកដ៍ដែល ហើយអាជ្ញាធរខេត្តអាចពិបាកក្នុងការគ្រប់គ្រងជនអន្តោសប្រវេសន៍ នាំបញ្ហាអាក្រក់ដល់បរិស្ថាននៃផ្ទៃទឹក ចំនួនផ្ទះទឹកកាន់តែកើនឡើងជាបន្តបន្ទាប់ នៅពេលខាងមុខមិនខាន។

បញ្ហានេះមានតែសម្តេចប្រមុខរាជរដ្ឋាភិបាលតែមួយគត់ ដែលអាចសម្រេចថា តើគួរផ្តល់សិទ្ធគ្រប់គ្រង ដីព្រៃលិចទឹក ចំនួន៧២ហិចតា(ដែននេសាទជលផល) នៅចំណុចខាងលើ អោយទៅជនអន្តោសប្រវេសន៍ទាំងនោះដែរឬទេ?
តាមសភាពជាក់ស្តែង ឬក៍ត្រូវពឹងផ្អែកលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជាយើង។

ដោយ ៖ ប៊ុនថន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.