ព័ត៌មាន​ទាន់ហេតុការណ៍
តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន
0

ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ក​សិ​កម្ម ​វេង ​សា​ខុន​ បាន​អនុញ្ញាត​ឲ្យ​ស​មា​គម​នា​វា​យុវ​ជន​អា​ស៊ី​អា​គ្នេយ៍​កម្ពុ​ជា​និ​ង​​ជប៉ុន​​ចូល​ជួប​សម្តែង​​ការ​គួរ​សម


រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យប្អូនៗ​សមាគមនាវាយុវជន​អាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន ចំនួន ២៩នាក់ ចូលជួបសម្តែងការគួរសមមុនចេញដំណើរទៅបំពេញ​ទស្សនកិច្ចក្នុងកម្មវិធីនា​វាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន SSEAYP សម្រាប់រយ:ពេល ៥២ថ្ងៃ នៅប្រទេសកម្ពុជា វៀតណាម សឹង្ហបូរី ហ្វីលីពីន និង​ចុង​ក្រោយគឺប្រទេសជប៉ុន។

លោក ស្រ៊ាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាបានជម្រាបជូនអង្គពិធីជ្រាបថាសមាគមនេះ​បាន​បង្កើត​​ឡើងនៅឆ្នាំ១៩៧៤។ ដោយឡែកកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០០៤ រហូតមកទល់បច្ចុប្បន្នកម្ពុជា​មានសមា​ជិកសរុប ៥៩៤នាក់។  សម្រាប់ឆ្នាំនេះ មានយុវជននិងយុវនារីចំនួន ៣៣៥នាក់ ដែលអញ្ជើញមកពីបណ្តាប្រទេស​សមាជិកអាស៊ានទាំង១០ រួមទាំងប្រទេសជប៉ុនផងដែរ។ គោលបំណងចំបងរបស់សមាគមគឺកសាងទំនាក់ទំនងអន្តរជាតិ ចែករំលែកប្រពៃណី វប្បធម៌ ចូលរួមការងារសង្គម ការថែរក្សា និងអភិរក្សបរិស្ថាន បរិចាគឈាម ធ្វើឲ្យប្រសើរឡើង​ផ្នែក​ជំនាញ​ និងភាពជាអ្នកដឹកនាំ ពង្រឹងចំណេះ ដឹង និងជំនាញច្បាស់លាស់ ការចែករំលែកបទពិសោធន៍ ការរស់នៅ រួមគ្នា និង​ធ្វើការជាក្រុម។ល។ សម្រាប់សកម្មភាពនៅប្រទេសកម្ពុជាក្រុមយុវជននឹងចូលរួមដាំព្រៃកោងកាង និងផ្តល់ឈាម។

មានមតិសំណេះសំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់​ក្មួយៗដែលបានបង្ហាញឲ្យឃើញពីសក្តានុពលយ៉ាងធំធេងលើចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ដ៏មានតម្លៃដែល​រាជរដ្ឋាភិ​បាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបណ្តុះ​និង​ត្រូវការជាចាំបាច់។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកបទ ពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការសិក្សារៀនសូត្រ ការធ្វើជា​មន្រ្តី​ល្អ បុគ្គលល្អ ពលរដ្ឋល្អនិងជាពិសេសជាថ្នាក់ដឹកនាំល្អ។បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីបានធ្វើអត្ថាធិប្បាយ​ដោយសង្ខេប​អំពីការ​វិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ជាក់ស្តែងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ និងវិស័យកសិកម្ម។ សមិទ្ធ​ផល​ដ៏ធំធេងដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់បានពីតម្លៃនៃសុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៏  ទទួលបានពីគោលនយោបាយឈ្នះ-ឈ្នះ រួមជាមួយការពលិកម្មរបស់សម្តេចតេជោ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្ត និងគាំទ្រដល់យុវជនគ្រប់ៗរូបត្រូវយកឱកាសដ៏មានតម្លៃនេះ ព្យាយាមសិក្សារៀនសូត្រ ដកស្រង់ ចែករំលែកបទពិសោធន៍ទាំងចំណេះជំនាញ ចំណេះដឹងទូទៅ អក្សរសាស្រ្ត ប្រពៃណី វប្បធម៌ ការគ្រប់គ្រងប្រទេស និងភាពជាអ្នកដឹកនាំ។ល។ ដើម្បីនាំយកធាតុចូលដែលជាពុទ្ធិ និងបទពិសោធន៍ទាំងនោះមកមាតុភូមិវិញចូលរួមថែរក្សា ការពារ កសាង និងអភិវឌ្ឍន៏ ទឹកដីអង្គរដ៏បវររបស់យើងទាំងពេលបច្ចុប្បន្ន និងអនាគត។

ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរឲ្យក្មួយៗយុវជនគ្រប់ៗរូបធ្វើដំណើរទៅចូលរួមកម្មវិធីនេះមានសុខភាពល្អ ធ្វើដំណើរ​ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យ៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.