រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូសមាគម ពាណិជ្ជកម្មពិភពលោកហាកកា ( Hakka ) ដឹកនាំដោយលោក លី កាំជុង ( Li Kam Chung ) ស្ថាបនិក និងជាប្រធាន ក្រុម ប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្មពិភពលោកហាកកា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Jin Xin Gruop ដើម្បីពិភាក្សាការងារពាក់ព័ន្ធក្នុងការវិនិយោគលើវិស័យកសិឧស្សា ហកម្ម វិស័យអចលនទ្រព្យនៅកម្ពុជា។ ជាពិសេសក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋកម្ពុជា ដោយមិនបាច់ចំណាកស្រុកទៅធ្វើការកន្លែងឆ្ងាយ។
រដ្ឋបាលរាជធានីភ្នំពេញគាំទ្ររាល់គ្រប់គម្រោងទាំងអស់ ដែលក្រុមហ៊ុនសម្រេចចិត្តធ្វើកាវិនិយោគ ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើន និងសុីវិល័យ៕
ដោយ ៖ សុភា