រាជធានីភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសសម្រេចសម្រួល ភារកិច្ចលោក ណុប ហេង ចេញពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឲ្យមកបម្រើការនៅទីស្តីការក្រសួងវិញ ដោយដាក់លោក បូរី វង្សសានិត្យ ជាប្រធានមន្ទីរជំនួសវិញ។
ដោយ ៖ វិបុល