ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេជោ ​ហ៊ុន ​សែន ​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី៥ ​នៃ​សន្និសីទ​អន្តរ​សកម្ម​ភាព​និង​វិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី​(CICA)


រដ្ឋ​​តាជីគីស្ថាន ៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត​នៅ​អា​​ស៊ី (CICA) នៅទីក្រុង​ឌូសាន់​បេ នៃសាធារណរដ្ឋតាជីគីស្ថាន។

​​ក្នុងកិច្ចប្រជុំនោះ គឺមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៩ប្រទេស រួមទាំងប្រទេសសង្កេតការណ៍មួយចំនួន​ទៀត។ នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃតំបន់ CICA បាន​បញ្ចាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និង​និយាមគោលការណ៍ នៃច្បាប់អន្តរជាតិ ដែលបានទទួលស្គាល់ជាសកល ក្នុងការលើក​កម្ពស់​គោលដៅ និងគោល​ការណ៍របស់ CICA ដែលបានចែងនៅក្នុងសេចក្តីប្រកាស ស្តីពីគោលការណ៍​ណែនាំ ក្នុងទំនាក់​ទំនងរបស់រដ្ឋជាសមាជិក CICA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និង​ច្បាប់​អាល់ម៉ាទី ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០២។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃតំបន់ CICA បានឈានទៅ​ចេញសេចក្តី​ប្រកាសរួមនៃកិច្ចប្រជុំកំពូលលើកទី៥ ក្នុងនោះរួមមាន​បន្ត​គាំទ្រដល់ដំណើរការរបស់CICA ដោយផ្តោតលើការគោរពគោលការណ៍សមភាព អធិ​បតេយ្យ​ភាព បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សន្តិ​សហវិជ្ជមាន ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក និងការអត់ធ្មត់ពីការប្រើប្រាស់ការគំរាមកំហែង ឬការប្រើកម្លាំងប្រឆាំងបូរណភាពទឹកដី ឬឯករាជ្យនយោបាយនៃរដ្ឋណាមួយ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនក៏បានអញ្ជើញឡើងថ្លែងសន្ទរកថាគន្លឹះដែលមានខ្លឹមសារថា៖ សម្តេចពិតរីករាយដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និង វិធានការ​កសាងទំនុកចិត្តនៃតំបន់ស៊ីអាស៊ី។ សម្តេចសូមសម្តែងនូវអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលតាជីគីស្ថាន ដែល
បានផ្តល់​បដិ​ស​ណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូកម្ពុជា ព្រមទាំងសូមអបអរសាទរដល់សាធារណរដ្ឋតាជីគីស្ថានបានធ្វើជាម្ចាស់ផ្ទះនេះ។

សម្តេចតេជោក៏សូមស្វាគមន៍ប្រទេសស្រីលង្កា ដែលក្លាយជាសមាជិកថ្មីនៃគ្រួសារ CICA ដើម្បីការកសាងទំនុកចិត្ត និងការបង្កើនភាព​ជឿជាក់ ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបញ្ហាប្រទេសក្នុងតំបន់របស់យើង គឺពិតជាចាំបាច់មិនអាច​ខ្វះបានសម្រាប់​ដំណើរការ​អភិវឌ្ឍរបស់ប្រទេសយើងនីមួយៗ ជាពិសេស ដើម្បីជម្នះលើបញ្ហាប្រឈមនានារបស់ពិភពលោក ។ ក្នុងន័យនេះ,ប្រធានបទនៃកិច្ចប្រជុំនា​ពេលនេះ, ពោលគឺ «ចក្ខុវិស័យរួម ដើម្បីសន្តិសុខ និងវិបុលភាពនៃតំបន់» ពិតជាសមស្របបំផុត ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិត​ខំប្រឹងប្រែងរបស់​ប្រទេសសមាជិកស៊ីកា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាសន្តិសុខ និងស្ថិរភាពពិភពលោក ក៏ដូចជាពង្រឹងកិច្ចសហ​ប្រតិបត្តិការ​សម្រាប់ការ​​អភិវឌ្ឍសង្គម- សេដ្ឋកិច្ច ក្នុងតំបន់ ។ សម្តេចបានបន្តថា ចាប់តាំងពីការកកើតរបស់ខ្លួនក្នុងឆ្នាំ ១៩៩២ មកស៊ីកាបានធ្វើជា​សាក្សីនៃដំណើរការផ្លាស់ប្តូរជាច្រើនក្នុងពិភពលោក រួមមាន ការដួលរលំរបស់សហភាពសូវៀតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅអឺរ៉ុបខាងកើត, ការបញ្ចប់សង្គ្រាមត្រជាក់ និង ការរៀបចំឡើងវិញនៃសណ្ឋាប់ធ្នាប់អន្តរជាតិថ្មី ។ ប៉ុន្តែក្នុងមួយទសវត្សចុងក្រោយនេះ ពិភពលោក បាន និងកំពុងប្រឈមនឹងការផ្លាស់ប្តូរនិម្មាបនកម្មយ៉ាងធំធេង លើវិស័យភូមិសាស្ត្រនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាពាណិជ្ជកម្ម និង ការវិនិយោគ ដែលបានកែប្រែតុល្យភាពអំណាចសកល ឆ្ពោះទៅរកក្របខ័ណ្ណពហុប៉ូល ស្របគ្នានឹងការកើតឡើង​នូវការគម្រាមថ្មីៗ​លើសន្តិសុខ ដូចជា បញ្ហានៃការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខម៉ិនធើណែត និង សកម្មភាពភេរវកម្មជ្រុលនិយម។

ក្រៅពីជម្លោះក្នុងឧបទ្វីបកូរ៉េបញ្ហានុយក្លេអ៊ែរក្នុងតំបន់, ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយ​ចំនួនតំបន់​អាស៊ីយើងក៏កំពុងរងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំៗ ពិសេស សហរដ្ឋអាមេរិក និង ចិន ដែលមជ្ឈដ្ឋាន​ខ្លះបានហៅថាជា សង្គ្រាមត្រជាក់ថ្មី ។ ម្យ៉ាងវិញទៀតបទពិសោធន៍ និងមេរៀនរបស់ប្រទេសលីប៊ីអឺរ៉ាក់ និង ស៊ីរី បានសបញ្ជាក់ថា ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសអធិបតេយ្យ មិនបានធ្វើឱ្យសភាពការណ៍មានភាពប្រសើរជាងមុននោះទេក្រៅតែពីការបន្សល់ទុកនូវសោកនាដកម្មដ៏ឈឺចាប់ដល់ប្រជាជនស្លូតត្រង់ និងការបំផ្លិចបំផ្លាញ ព្រមទាំងការបន្តការហែកហូរដោយសារសង្គ្រាមស៊ីវិល ។ ជាងនេះទៀត, ភាពអត្មានិយមក្នុងការប្រកួតប្រជែង អំណាច និងឥទ្ធិពល ដោយមិនបានគិតគូរពីផលប្រយោជន៍រួម តាមរយៈ មធ្យោបាយដាក់ទណ្ណកម្ម ឬ គំនាបសេដ្ឋកិច្ចការដកហូត​ការ​អនុគ្រោះពន្ធ និង គោលនយោបាយគាំពារនិយមបាន និង កំពុងគម្រាមដល់ស្ថិរភាព និងដំណើការអភិវឌ្ឍន៍របស់ប្រទេសជាច្រើន។​ យើងគប្បីទាញយក​ប្រយោជន៍​ពីចំណុចខ្លាំងរបស់ស៊ីកាពោលគឺ ការផ្តោតលើវិធានការនៃការកសាងទំនុកចិត្ត ដោយសម្តេចមើល​ឃើញពីសក្តានុ​ពលដ៏ធំធេង​សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម, ការវិនិយោគ និង ទេសចរណ៍ ។

កម្ពុជាមានបំណងស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និង ការវិនិយោគបន្ថែមទៀត ជាមួយប្រទេសជាសមាជិក​របស់ស៊ីកាទាំង​អស់ជា​ពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរពត៌មាន និងការតភ្ជាប់គ្រប់ផ្នែក។ក្នុងស្មារតីនេះយើង​គួរធ្វើការ​កាន់តែជិតស្និទ្ធជាមួយនឹង «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដែលជាក់ស្តែងនឹងផ្តល់ឱកាសដ៏ល្អសម្រាប់ប្រទេសជាសមាជិកស៊ីកា ដើម្បីពន្លឿនការតភ្ជាប់តំបន់ និង ពង្រឹងប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក។

ទន្ទឹមនេះស៊ីកាគួរតែសង្កត់ធ្ងន់លើសារៈសំខាន់នៃសេដ្ឋកិច្ចពិភពលោកមួយបើកចំហ ហើយសម្តែងនូវការប្តេជ្ញាហ្មឺងម៉ាត់​ចំពោះប្រព័ន្ធ​ពាណិ​ជកម្មពហុភាគីដែលផ្អែកលើវិធាននៃច្បាប់ក្រោមក្របខ័ណ្ណនៃអង្គការពាណិជ្ជកម្មពិភពលោក ។ កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការ​ជាមួយ​ប្រទេសជាសមាជិកទាំងអស់ នៅក្នុងដំណើរការរបស់ស៊ីកា សំដៅកសាងនិម្មាបនកម្មសន្តិសុខមួយសមស្របនឹងលក្ខខណ្ណអាស៊ី ជាមួយនឹង​របៀបអាស៊ានក្នុងការគោរពគ្នាទៅវិញទៅមក ការស្រុះស្រួលមតិ និងការយោគយល់គ្នា ដើម្បីការពារសន្តិភាព និងស្ថិរភាពពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។សម្តេចតេជោ ជឿជាក់ថា សន្និសីទនេះ នឹងផ្តល់នូវគំនិតផ្តួចផ្តើមថ្មីៗ និង អនុសាសន៍ល្អៗ ដើម្បីរួមចំណែកការពារវិបុលភាពស្ថិរភាពសន្តិសុខ និងសន្តិភាពតំបន់ តាមរយៈការកសាងនូវការយោគយល់ ជំនឿនិង ការទុកចិត្តរវាងគ្នាទៅវិញទៅមក៕

ប្រភព ៖ Facebook សម្តេចតេជោ


Filed in: នយោបាយ, ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.