ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ វេង ​សាខុន ​និង​សហ​ការី​បាន​បន្​ត​ដំ​ណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​​ចុះ​​ពិ​និត្យ​ស្ថានីយ៍​ស្រាវ​ជ្រាវ​​និង​ស្តារ​ព្រៃ​ឈើ​​ឃុន​រាម


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃដដែលចេញពីខេត្តឧត្តមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីចុះពិនិត្យស្ថានីយ៍ស្រាវជ្រាវ និងស្តារព្រៃឈើឃុនរាម នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ស្ថានីយ៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ក្រោមជំនួយឧបត្ថម្ភថវិកាពីសាធារណរដ្ឋកូរ៉េក្នុងចំនួនទឹកប្រាក់៣,៥លានដុល្លារ។ស្ថានីយ៍មាន​គោលដៅស្រាវជ្រាវផ្សព្វផ្សាយនិងបណ្តុះកូនឈើទុកចែកជូនប្រជាពលរដ្ឋដាំដើម្បីបង្កើតគម្របព្រៃឈើនៅតំបន់បន្ទាយស្រី និងនៅទូទាំង​ខេត្តសៀមរាប។ ជាមធ្យមក្នុង ១ឆ្នាំស្ថានីយបណ្តុះឈើបាន ១០ម៉ឺនកូន និងបានរៀបចំសួនដាំឈើ​អនុស្សាវរីយ៍​ទុកជូនសាធារណជនដាំ និងបង្កើតចំការពូជ បង្កើតឡូតិ៍ពិសោធន៍ជម្រើសដើមកូន។

ក្រៅពីនេះ ស្ថានីយ៍ក៍ដើរតួនាទីជាកន្លែងស្រាវជ្រាវសេនេទិកព្រៃឈើ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសដល់និស្សិត និងប្រជាពល​រដ្ឋផងដែរទាក់ទងនឹងបច្ចេកទេសដាំឈើ មើលថែទាំ និងការពារ ការប្រើប្រាស់ដីប្រកបដោយ​ប្រសិទ្ធភាពនិងបណ្តុះបណ្តាល​បច្ចេកទេស​កសិកម្មចម្រុះ។

បន្ទាប់ពីបានដើរពិនិត្យពីស្ថានភាពរួមរបស់ស្ថានីយរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលកូរ៉េ និងមន្រ្តីរដ្ឋបាលព្រៃឈើទាំងអស់ដែលបានខិតខំអភិវឌ្ឍស្ថានីយទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន។

នាឱកាសនេះលោកបានណែនាំឲ្យរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំផែនការដាំដុះកូនឈើលើដីរបស់រដ្ឋទីសាធារណ: ក្នុងវត្តអារាម មន្ទីរពេទ្យ តាមដងវិថីក្នុងក្រុង ស្រុក និងសាលារៀន ដើម្បីបង្កើតគម្របព្រៃឈើបៃតងឡើងវិញ និងជាពិសេសជួយកាត់បន្ថយការឡើងកំដៅ។

ដោយកម្ពុជានិងក្លាយជាសមាជិកនៃអង្គការបណ្តាញអន្តរជាតិឫស្សី និងផ្តៅនាពេលអនាគតយ៉ាងខ្លីនេះ ហេតុនេះលោកបានណែនាំ​ឲ្យរដ្ឋ​បាលព្រៃឈើ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី ខេត្ត ត្រូវគិតគូដាំ មើលថែរទាំ និងការពារឫស្សី និងផ្តៅ​ឲ្យបានត្រឹមត្រូវតាមលក្ខណ: បច្ចេកទេសដើម្បីបង្កើនផលិតកម្មវត្ថុធាតុដើមទាំងនេះ រក្សាបាននិរន្តរភាពនៃការ​ផ្គត់ផ្គង់បម្រើឲ្យ​វិស័យកែច្នៃ​ឫស្សី និងផ្តៅឲ្យបានគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព។

មួយវិញទៀតទាំងរដ្ឋបាលព្រៃឈើនិងមន្ទីរគួរជំរុញបន្ថែមទៀតលើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មចម្រុះដល់ប្រជាសហគមន៍ដើម្បីឲ្យពួកគាត់ មានមុខរបរច្បាស់លាស់ មានចំណូលថិតថេរដែលទទួលបានពីផលដំណាំ បន្លែ និងការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ហើយពិតណាស់​ចំណូលនេះអាចនឹងជួយពួកគាត់ឈប់ចូលព្រៃដើម្បីកាប់ឈើ រកផល និងអនុផលព្រៃឈើដែលប្រឈមហានីភ័យខ្ពស់ និងធ្វើឲ្យប៉ះ​ពាល់ដល់ធនធានធម្មជាតិផងដែរ។

ចំពោះករណីនេះ មន្ទីរត្រូវចុះតាមដានសកម្មភាពរបស់ពួកគាត់ជាប្រចាំប្រការក្រែការអនុវត្តបច្ចេកទេសមិនបានត្រឹមត្រូវ ដែលនាំឲ្យគាត់បោះ​បង់ រួចធ្វើចំណាកស្រុក ហើយក៏ត្រូវទាមទារឲ្យរៀនសូត្របន្ថែមផងដែរ ធ្វើយ៉ាងនេះទើបធ្វើឲ្យការអភិវឌ្ឍន៏អាជីពរបស់​ពួកគាត់អាចរក្សា​បាននូវចីរភាព និងនិរន្តរភាពពិតប្រាកដ៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.