ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេជោ​ ហ៊ុន​ សែន ​អញ្ជើញ​ចូល​រួម​ពិ​ធី​បើក​កិច្ច​ប្រ​ជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​២៥​ឆ្នាំ​ អាស៊ាន​-​ឥណ្ឌា​(ASEAN-India​ Commemorative ​Summit)


ប្រទេសឥណ្ឌា ៖ បន្ទាប់ពីពិធីផ្សព្វផ្សាយតែមប្រិ៍រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ជាផ្លូវការរួចហើយ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃ
ទំនាក់​ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នៅទីក្រុង New Delhi សាធារណរដ្ឋឥណ្ឌា។

មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០ ក៏បានយាងនិងអញ្ជើញចូលរួមក្រោមកិច្ចស្វា​គមន៍យ៉ាងកក់​ក្តៅពីលោក Ram Nath Kovind ប្រធានាធិបតីឥណ្ឌា, លោក Venkaiah Naidu អនុប្រធានាធិបតី និង លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។

កិច្ចប្រជុំកំពូលនេះគឺក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ”។ មេដឹកនាំអាស៊ាន-ឥណ្ឌាបាន​ប្តេជ្ញាក្នុងការខិតខំប្រឹងប្រែង និងសហការអនុវត្តផែនការសកម្មភាព ដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម(២០១៦​-២០២០) ឲ្យបានពេញលេញ មានប្រសិទ្ធភាព និងទាន់ពេលវេលា។ មេដឹកនាំទាំងអស់បានបន្តគាំទ្រ និង ចូលរួមចំណែក​ដល់សមាហរណកម្មអាស៊ាន និងដំណើរការកសាងសហគមន៍អាស៊ានឆ្ពោះទៅ​រកការសម្រេចបាន​នូវចក្ខុវិស័យសហគមន៍​អាស៊ានឆ្នាំ២០២៥។ មេដឹកនាំទាំងអស់ បានបញ្ជាក់សារជាថ្មីក្នុងការថែរក្សានិងលើកកម្ពស់សន្តិភាព ស្ថិរភាព សុវត្តិភាព​និងសន្តិសុខលំហរសមុទ្រ សេរីភាពនៃការធ្វើនាវាចរ និងការហោះហើរនៅក្នុងតំបន់ និងការប្រើប្រាស់ដែនសមុទ្រ​ស្រប​ច្បាប់ដទៃទៀត និងការធ្វើពាណិជ្ជកម្មក្នុងលំហរសមុទ្រដោយមិនមានការរារាំង។ លើកកម្ពស់ដំណោះស្រាយ​ដោយសន្តិ
វិធី​នៃជម្លោះ​នានាស្របតាមគោលការណ៍ទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជា
ជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS) និងស្តង់ដារពាក់ព័ន្ធនឹងការអនុវត្តដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរ ជាតិ​(ICAO)និងអង្គការលំហរសមុទ្រអន្តរជាតិ(IMO)។ ពង្រឹងកិច្ចសហប្រតិបត្តិការ លំហសមុទ្រតាមរយះយន្តការដែលមាន​ស្រាប់​ រួមទាំងវេទិកាទូលំទូលាយ ស្តីពីលំហរសមុទ្រអាស៊ាន ដើម្បីដោះ ស្រាយបញ្ហាប្រឈមរួមនានាពាក់ព័ន្ធ​នឹងបញ្ហា​លំ​ហរ​សមុទ្រ។ ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជំរៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់និងរូបភាព អំពើ​ហឹង្សាជ្រុលនិយម និងរ៉ាឌីកាល់និយម តាមរយះការចែក រំលែកព័ត៌មាន ការពង្រឹងការអនុវត្តច្បាប់ និងការកសាង​សមត្ថ​ភាព​

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងឥណ្ឌាលើការកសាងសមត្ថភាពសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត (Internet) និងការសម្របសម្រួលគោលនយោបាយ។ បង្កើនទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា បន្ថែមទៀត រួមទាំងការប្រើប្រាស់​ឲ្យបានពេញលេញ នូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា អោយបានទូលំទូលាយគ្រប់ជ្រុង​ជ្រោយប្រកបដោយគុណភាព​ខ្ពស់ និងមានអត្ថប្រយោជន៍ទៅវិញទៅមក។ ជំរុញថែមទៀត នូវកំណើនប្រកបដោយស្ថិរភាព និងចីរភាព សម្រាប់សហ​គ្រាស​​មីក្រូតូចនិងមធ្យម តាមរយះការផ្ទេរបច្ចេកវិទ្យា ការផ្សព្វផ្សាយ ការទទួលយក និងការសម្របខ្លួន ក៏ដូចជាការពង្រឹង​ការកសាងសមត្ថភាពជំនួញផ្នែកបច្ចេកទេស បណ្តាញចែកចាយ បរិក្ខារហិរញ្ញវត្ថុ ការទទួលបាននូវនវានុវត្តន៍ និងកាលា​នុវត្តភាព ដើម្បីធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់តម្លៃសកលលោកនិងតំបន់។ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បី​ធានា​សន្តិសុខស្បៀងរយះពេលវែង និងសន្តិសុខថាមពលក្នុងតំបន់ តាមរយះការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​កសិកម្មនិង​ថាមពល។ ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។

បន្តពង្រឹងទំនាក់ទំនងលើវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទៅតាមផ្នែកពាក់ព័ន្ធ ស្របជាមួយនិងផែនការសកម្​មភាព​អាស៊ាន ស្តីពីវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០១៦-២០២៥។ បន្តលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន និង ពង្រឹងទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច តាមរយះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឥណ្ឌា និងលើកទឹកចិត្តដល់​ព្រឹត្តិការណ៍​ពាណិជ្ជកម្មនានា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផល និងេសវាកម្មរបស់អាស៊ាននិងឥណ្ឌា ដើម្បីពង្រីកនិងពង្រឹង​បន្ថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ច។ យើងក៏រងចាំផងដែរនូវ ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន ឥណ្ឌា។ ពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងវប្បធម៌ តាមរយះការលើកម្ពស់វិស័យបវ្បធម៌ និងការលើកកម្ពស់​រវាងប្រជាជន​និងប្រជាជន តាមរយះកម្មវិធីដូចជា កិច្ចសន្ទនាដែល្លី បណ្តាញក្រុមអ្នកវិភាគអាស៊ាន ឥណ្ឌា កម្រងបទឧទ្ទេសនាម​របស់​ឥស្សរជនឆ្នើមអាស៊ាន វគ្គបណ្តុះបណ្តាលមន្រ្តីការទូត ក៏ដូចជាកម្មវិធីផ្លាស់ប្តូរសម្រាប់និស្សិត សមាជិកសភា កសិករ ប្រព័ន្ធ​ឃោសនា និងកម្មវិធីយុវជនផ្សេងៗទៀត។ ពង្រឹងកិច្វសហប្រតិបតិ្តការអាស៊ាន ឥណ្ឌា ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ រួមមាន ការគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួល ជំនួយមនុស្ស​ធម៌​លើ​ការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍របស់អាស៊ាន ស្តីពីអាស៊ានមួយ ការឆ្លើយតប​តែ​មួយ : អាស៊ានឆ្លើយតបរួមគ្នាទៅនឹងគ្រោះមហន្តរាយទាំងក្នុងតំបន់និងក្រៅតំបន់ ហើយបង្កើតភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួល ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូឥណ្ឌា ដើម្បីធ្វើឲ្យ​កាន់​តែល្អប្រសើរឡើងការសម្របសម្រួលលើការគ្រប់គ្រងគ្រោះ មហន្តរាយក្នុងតំបន់។

លើកកម្ពស់កិច្ចសន្ទនារវាងមន្រ្តីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀតរបស់អាស៊ាន និងឥណ្ឌា ដើម្បីលើកម្ពស់និងកាពារ​សិទ្ធិ ក៏ដូចជាការផ្តល់សិទ្ធិអំណាចដល់ស្រ្តីនិងកុមារ និងលុបបំបាត់រាល់ទម្រង់នៃអំពើហឹង្សាលើពួកគេ។ បង្កើនកិច្ចសហ​ប្រតិបត្តិការអភិរក្សានិងគ្រប់គ្រងជីវះចម្រុះ តាមរយះការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ការធ្វើសកម្មភាព​ស្រាវជ្រាវ​រួម និងកម្មវិធីកសាងសមត្ថភាពដើម្បីដោះស្រាយការបាត់បង់នូវជីវះចម្រុះ និងការសឹករេចរិល​នៃប្រព័ន្ធអេកូឡូស៊ី រួមទាំង​គាំទ្រ​ដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ាន សម្រាប់ជីវះចម្រុះ។ បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ការបង្កើនការតភ្ជាប់រូបវន្ត និឌីជីថល ស្របតាមផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងផែនការមេស្តីពីបច្ចេកវិទ្យាព័ត៌មាន និងទូរគម​នាគមន៍​ឆ្នាំ២០២០ តាមរយះការប្រើប្រាស់ឥណទាន ១ប៊ីលានដុល្លាអាមេរិក ដែលឥណ្ឌាបានប្រកាសដើម្បី​លើកកម្ពស់ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត និងឌីជីថល។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់ឥណ្ឌា ចំពោះកិច្​ចខិតខំប្រឹងប្រែងរបស់អាស៊ាន តាមរយះការអនុវត្តផែនការការ ងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលបានកើតឡើង​ក្នុងរយះពេល​២៥ឆ្នាំ​កន្លងមកគឺជាមោទនភាពមួយសម្រាប់រូបសម្តេច ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១កាលពីឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ និងបានដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ក្នុង​ខណះដែលឥណ្ឌា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា លើកទី១ នៅឆ្នាំ២០១២ និងបានចូលរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ឥណ្ឌា ទៅជាដៃគូយុទ្ធសាស្រ្ត។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យមានការទាញអារម្មណ៍ពីមេដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងការ ពិចារណាកំណត់ទិសដៅ​អនាគត់លើការងារសំខាន់ៗចំនួន៦ ដែលជាទិសដៅនិងជាចក្ខុវិស័យដ៏ត្រចះត្រចង់នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា។ កម្ពុជា​គាំទ្រនិងបន្តចូលរួមក្នុងសកម្មភាពនានា និងតាមរយះយន្តការនានាដែលមានស្រាប់នាំមុខដោយអាស៊ាន ដើម្បីដោះស្រាយ​បញ្ហាប្រឈមរួមក្នុងបញ្ហាលំហសមុទ្រ បង្កើនទំនុកចិត្ត និងលើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធ ស្តីពីកិច្ចសហ​ប្រតិបត្តិការសន្តិសុខតាមសមុទ្រក្នុងការជួយសង្រ្គោះ ការរុករក ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការប្រយុទ្ធប្រឆាំង​និងចោរកម្ម​នៅក្នុងលំហសមុទ្រ។ ជាមួយគ្នានេះ កម្ពុជាស្វាគមន៍ទស្សនទានសេដ្ឋកិច្ចពណ៌ខៀវ (Blue conomy) ដើម្បីបង្កើន​កិច្ច
សហ​ប្រតិបត្តិការលំហសមុទ្ររវាងប្រទេសសមាជិកអាស៊ាននិងដៃគូសន្ទនា ដើម្បីបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព
និង​កំណើនសេដ្ឋកិច្ចតំបន់ តាមរយះការលើកស្ទួយសកម្មភាពរួម និងគម្រោងអភិវឌ្ឍន៍រួម ដែលជួយដល់ការលើក​កម្ពស់
ការ​ទុក​ចិត្តគ្នាទៅវិញទៅមក។

នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន- ឥណ្ឌាថ្ងៃនេះ គឺមេដឹកនាំ​អាស៊ាន-ឥណ្ឌា បានសម្រេចចេញនូវសេចក្តីថ្លែងការណ៍ដែល្លីនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ៕

ដោយ ៖ វិចិត្រ


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.