ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទស្សនៈ​ ៖​ បង​ប្អូន​៣​នាក់​នៅ​តែ​មាន​ឥទ្ធិ​ពល​នៅ​ក្នុង​ប្រ​ទេស​ថៃ​ដ​ដែល


ក្រុង​បាង​កក ៖​ យោង​តាម​ប្រភព​យោធា​បាន​ឲ្យ​ដឹង​ថា ​មរណ ភាព​របស់​លោក​ឧត្តមសេនីយ៍ប្រេម ទីនស៊ុឡានុន ប្រធាន​ក្រុម​ប្រឹក្សា​ពិសេស​​ ទំនង​ជា​មិន​អាច​កាត់​បន្ថយ​អំណាច​នយោបាយ ​ដែល​ប្រើប្រាស់​ដោយ​បង​ប្អូន​យោធា ៣ រូប ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ប្រាយុធ​ ចាន់-អូចា ​នោះ​ទេ។

ហេតុផល​មួយ​គឺ​ថា ​រយៈពេល​ចុង​ក្រោយ​នេះ​ លោក​ឧត្តមសេនីយ៍​ ប្រេម ​ មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​។ អំណាច​ភាគ​ច្រើន ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ឧត្តមសេនីយ៍​ ប្រាយុធ និង​បង​ប្រុស​សំខាន់ ​២ ​នាក់​ទៀត​ គឺ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក​ឧត្តមសេនីយ៍ ​ប្រាវីត​ វង់ស៊ូវ៉ាន់​ និង​រដ្ឋមន្ត្រី​មហា​ផ្ទៃ​លោក​ឧត្តមសេនីយ៍​ អាក់នុពុង​ ផៅចិន្តា។​

នៅ​ពេល​ដែល​លោក​ឧត្តមសេនីយ៍ ​អាក់នុពុង ​ត្រូវ​បាន​តែងតាំង​ជា​ប្រមុខ​កង​ទ័ព ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ ​២០០៦ ​លំដាប់​នៃ​ការ​ស្នង​​តំណែង​នៅ​ក្នុង​ជួរ​កង​ទ័ព​ ត្រូវ​បាន​រៀបចំ​ឡើង​តាម​របៀប​មួយ​ ដែល​ក្រុម​មន្ត្រី​ស្មោះត្រង់​នឹង​លោក​នឹង​កាន់​តំណែង​សំខាន់ៗ​។

បន្ទាប់​ពី​រយៈពេល ​៣ ​ឆ្នាំ លោក​ឧត្តមសេនីយ៍ ​អាក់នុពុង បាន​ប្រគល់​អំណាច​​ឲ្យ​ទៅ​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ ​ចាន់-អូចា ដែល​បាន​ក្លាយ​ទៅ​ជា​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​រយៈពេល ​៤ ​ឆ្នាំ ​មុន​នឹង​លោក​ត្រូវ​បាន​លើក​បន្តុប​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​ឆ្នាំ ​២០១៤។​

បើ​យោង​តាម​ប្រភព​យោធា​បាន​ឲ្យ​ដឹង​ថា​ ភាគ​ច្រើន​នៃ​អង្គភាព​ដែល​​មាន​ឥទ្ធិពល​បំផុត​របស់​យោធា ​ត្រូវ​បាន​បញ្ជា និង​គ្រប់គ្រង​​ដោយ​ក្រុម​មន្ត្រី​មក​ពី​ក្រុម​ពិសេស​ដូច​ជា​ក្រុម​ Burapha​ Phayak​និង​ Wong Thewan ដើម្បី​ធានា​ឲ្យ​មាន​ការ​បែង​ចែក​អំណាច​ស្មើភាព​ និង​ទប់ស្កាត់​មិន​ឲ្យ​មាន​ជម្លោះ​ផ្ទៃ​ក្នុង។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​លោក​ឧត្តមសេនីយ៍​ប្រាយុធ​ និង​លោក​ឧត្តមសេនីយ៍ ​អាក់នុពុង ​​​មាន​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ឧត្តមសេនីយ៍​ប្រេម​ដែល​បាន​ក្លាយ​ជា​រដ្ឋ​បុរស​ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ឥស្សរជន​ដ៏​ឆ្នើម​មួយ​រូប​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​ប្រភព​នោះ​បាន​បញ្ជាក់​ថា ​ក្រោយ​ពី​លោក​ឧត្តម​សេនីយ៍ ​ប្រេម ​ទីនស៊ុឡានុន បាន​ចូល​និវត្តន៍​ពី​កង​ទ័ព​យូរ​ណាស់​មក​ហើយ​នោះ​ លោក​មិន​ស្គាល់​ក្រុម​មេ​ដឹកនាំ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ជំនាន់​ក្រោយៗ​នោះ​ច្បាស់​ទេ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ លោក​ឧត្តម​សេនីយ៍​ ប្រេម ​មាន​ឥទ្ធិពល​តិចតួច​ទៅ​លើ​ការ​រុះរើ​តំណែង​យោធា ​ខណៈ​តំណែង​ភាគ​ច្រើន ​ត្រូវ​​បាន​ដាក់​បំពេញ​ដោយ​អ្នក​ដែល​មាន​ទំនាក់​ទំនង​​ជាមួយ​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ ​ឧត្តម​សេនីយ៍ ​ប្រាវីត ​និង​ឧត្តម​សេនីយ៍ ​អាក់នុពុង​ និង​ក្រុម​​ឧត្ដមសេនីយ៍​មក​ពី​ក្រុម​ Burapha​ Phayak ​និង​ Wong The-wan៕

ដោយ ៖ លំអង


Filed in: ទស្សនៈ​នយោបាយ, ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.