ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច ស្នើក្រុមហ៊ុនអាមេរិកជួយដោះស្រាយ កង្វះខាតថាមពលអគ្គិសនីនៅកម្ពុជា


រាជធានីភ្នំពេញ ៖ ឯកឧត្តម អូន ព័ន្ធ មុនី រ័ត្ន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្នើ ឱ្យ ក្រុមហ៊ុន អាមេរិក ជួយ ដោះស្រាយ ចំពោះ កង្វះខាត ថាមពល អគ្គិសនី នៅ កម្ពុជា ទាំង ក្នុង ពេល បច្ចុប្បន្ន ក៏ដូចជា សម្រាប់ អនាគត ដើម្បី គាំទ្រ ក្នុង វិស័យ សុខាភិបាល , ការ គាំទ្រ ការ កសាង សមត្ថភាព របស់ មន្ត្រី និង ការ ធ្វើ ឱ្យ ប្រសើរ ឡើង នៃ សមត្ថភាព ផលិត ថាមពល អគ្គិសនី នៅ កម្ពុជា ។

ការ ស្នើ នេះ ធ្វើឡើង ខណៈ អនុញ្ញាត ឱ្យ លោក ចន ជី រៃ ( Mr . John G . Rice ) អគ្គនាយក ក្រុមហ៊ុន General Electric Gas Power និង ជាទី ប្រឹក្សា រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំ ក្រុមការងារ ចូល ជួប សម្ដែង ការគួរសម និង ពិភាក្សា ការងារ នៅ ទី ស្តី ការក្រ សួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពី ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ ។

ឯកឧត្តម អូន ព័ន្ធ មុនី រ័ត្ន បាន គូសបញ្ជាក់ ថា ថាមពល អគ្គិសនី មាន តួនាទី សំខាន់ ក្នុង ដំណើរការ សេដ្ឋកិច្ច តាមរយៈ ការធានា បាន និង ធ្វើ ឱ្យ ប្រសើរ ឡើង នូវ ភាព ប្រកួតប្រជែង ពាណិជ្ជកម្ម ។ ឯកឧត្តម ក៏បាន ស្នើសុំ ឱ្យ លោក អគ្គនាយក ក្រុមហ៊ុន បន្ត ផ្តល់ ការ គាំទ្រ ទៅលើ កិច្ចការ សំ ខាន់ ផ្សេង ៗ ទៀត រួមមាន វិស័យ សុខាភិបាល និង សុខុមាលភាព របស់ ប្រជាជន ការ ដោះស្រាយ បញ្ហា ប្រឈម នៃ ការ ផ្គត់ផ្គង់ អគ្គិសនី និង ជួយ គាំទ្រ កសាង សមត្ថភាព និង សិក្សាការ បន្ទាប ថ្លៃ អគ្គិសនី នៅ កម្ពុជា បន្ថែម ទៀត ។

លោក ចន ជី រៃ បាន យល់ស្រប និង ទទួលយក ទៅ ពិចារណា ចំពោះ សំណើ របស់ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ហើយ ក្រុមការងារ របស់ លោក នឹង ប្តេជ្ញា បន្ត កិច្ចសហការ ជាមួយ ក្រុមការងារ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង ពាក់ព័ន្ធ ធ្វើការ ពិនិត្យ សិក្សា ទៅលើ ការងារ និង សំណើ ទាំងនេះ ។
គួរ បញ្ជាក់ ដែរ ថា ក្រុមហ៊ុន General Electric មាន វត្តមាន នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា ក្នុង ឆ្នាំ ២០០៩ ដោយ បាន កសាង ភាពជា ដៃគូ ជាមួយនឹង វិស័យ ឯកជន និង សាធារណៈ ដោយ អាជីវកម្ម ដែល មាន ភាព សកម្ម គឺ វិស័យ ថាមពល អគ្គិសនី , ដំណោះស្រាយ បណ្តាញ បញ្ជូន និង ចែកចាយ អគ្គិសនី និង ថាមពល អគ្គិសនី សម្រាប់ វិស័យ សុខាភិបាល ។ ក្រុមហ៊ុន មាន ទីស្នាក់ការ នៅក្នុង រដ្ឋ Boston សហរដ្ឋអាមេរិក និង នៅក្នុង ប្រទេស ចំនួន ១៧៥ ។ ក្រុមហ៊ុន នេះ គឺ បាន ដោយ ផ្តោត លើ ដំណោះស្រាយ ផ្នែក ថាមពល ក្រុមហ៊ុន មានបទពិសោធន៍ ច្រើន លើ ថាមពល អគ្គិសនី ដែល រួមមាន ៖ ថាមពល ធ្យូងថ្ម , ថាមពល វារីអគ្គិសនី និង ថាមពល កកើត ឡើងវិញ ( Renewable Energy ) ដូចជា ថាមពល ពន្លឺ ព្រះអាទិត្យ , ខ្យល់ , ថាមពល ជីវចម្រុះ និង ថាមពល នុយក្លេអ៊ែរ ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.