ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម អ៊ិត សំហេង ក្រើនរំឭកដល់រោងចក្រទាំងអស់អនុវត្តតាមការណែនាំឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការគ្រោះថ្នាក់ពីបាតុភូតិអ៊ែលនីណូ


ខេត្តកោះកុង ៖ ថ្លែងក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ៖ «សុវត្ថិភាព និងសុខភាពការងារ និងអនាគតនៃការងារ» ថ្ងៃទី០៣ ខែឧសភា ២០១៩ តំបន់សេដ្ឋកិច្ចពិសេសនាងកុក ខេត្តកោះកុង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំឭកដល់បណ្ដារោងចក្រ សហគ្រាសទាំងអស់ត្រូវអនុវត្តតាមការណែនាំឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានដោយសារបាតុភូតឡើងកម្ដៅ «អ៊ែលនីណូ»។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងអំឡុងពេលប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលនៃបាតុភូតអ៊ែលនីណូ (El Nino) ដែលធ្វើឱ្យអាកាសធាតុបន្តក្តៅខ្លាំងរហូតដល់ពាក់កណ្តាលខែឧសភាព ម្ចាស់-នាយកសហគ្រាស និងកម្មករនិយោជិតត្រូវយកចិត្តទុកដាក់ដូចខាងក្រោម៖

១៖ ចំពោះកម្មករនិយោជិតត្រូវអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល៖
* បង្កើនការទទួលទានទឹកឆ្អិនឱ្យបានច្រើន និងញឹកញាប់តាមដែលអាចធ្វើបាន ដោយមិនត្រូវរងចាំរហូតដល់ស្រេកទឹកនោះទេ
* កុំពិសាវត្ថុរាវដែលមានជាតិអាល់កុល ឬជាតិស្ករច្រើន ពីព្រោះសារធាតុធ្វើឱ្យបាត់បង់ជាតិទឹកកាន់ច្រើន
* ជៀសវាងពិសាភេសជ្ជៈដែលត្រជាក់ខ្លាំង ពីព្រោះវាអាចបណ្តាលឱ្យរមូលក្រពះ
* ជៀសវាងពិសាអាហារក្តៅៗ និងពិសាអាហារច្រើនពេក ពីព្រោះវាបង្កើនកម្ដៅក្នុងរាង្គកាយ
* កាត់បន្ថយការប៉ះពាល់នឹងកម្ដៅព្រះអាទិត្យផ្ទាល់ ជាពិសេសក្នុងអំឡុងពេលថ្ងៃ និងកន្លែងដែលប្រឈមនឹងកម្ដៅខ្លាំង។ ប្រសិនបើត្រូវចេញទៅខាងក្រៅសូមពាក់មួក ឬប្រើឆ័ត្រ និងលាបឡេការពារកម្ដៅថ្ងៃ (បើអាចធ្វើទៅបាន)
* ស្លៀកពាក់សម្លៀកបំពាក់ស្តើងៗ ឬមានពណ៌ស្រាល និងរលុង
* ត្រូវប្រកាន់អនាម័យជាប់ជានិច្ច ដូចជាលាងដៃជាមួយសាប៊ូ ក្រោយពេលចេញពីបង្គន់អនាម័យ និងមុនពេល និងក្រោយពេលទទួលទានអាហារ។

២៖ ចំពោះម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន សូមអនុវត្តនូវវិធានការទាំង១១ចំណុច ដូចមានចែងក្នុងសេចក្តីជូនដំណឹងលេខ០០៤/១៩កប/ស.ជ.ណ.ព.ក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន៕

ឯកឧត្តមបានបន្តថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើង ដោយរាជរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោកជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។

ទិវាពិភពលោកនេះ មានគោលបំណង៖
* ផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃគ្រោះថ្នាក់ការងារ និងការបាត់បង់ជីវិតរបស់កម្មករនិយោជិត ជាពិសេសផលប៉ះពាល់ទៅនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
* បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាព និងសុខភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌នៃបង្ការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។
* ជំរុញការលើកកម្ពស់បន្ថែមចលនាទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកាក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.