ព័ត៌មាន​ទាន់ហេតុការណ៍
តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន
0

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យបរិស្ថាន និងសំរាមតាមទីសាធារណៈក្នុងមូលដ្ឋាន និងអំពាវនាវពលរដ្ឋចូលរួមសំអាតទាំងអស់គ្នា


ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានអំពាវនាវជាថ្មីទៀត ដល់ម្ចាស់ក្រុមហ៊ុនសំណង់ អាជីវករ និងប្រជាពលរដ្ឋ រស់ក្នុងក្រុងព្រះសីហនុទាំងអស់ ឲ្យបន្តចូលរួមវេចខ្ចប់កាកសំណល់សំរាម នៅតាមទីតាំងរៀងៗខ្លួន ឲ្យបានត្រឹមត្រូវ។

ឯកឧត្តមបានស្នើដល់ អាជីវករ និងប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជនទាំងអស់ ត្រូវ រៀបចំទុកដាក់អោយមានរបៀបរៀបរយ និងបញ្ចេញសំរាម ឬកាកសំណល់ផ្សេងៗ ត្រូវនាំយកមកគរទុកនៅលើចិញ្ចើមផ្លូវ នៅពេលយប់ ដើម្បីឲ្យក្រុមហ៊ុន KSWM មកប្រមូលសំរាមយកទៅចោលឲ្យបានទៀងទាត់។ ត្រង់ចំណុចនេះ ឯកឧត្តម អភិបាលខេត្ត ស្នើដល់ប្រជាពលរដ្ឋ និងអាជីវករ នៅតាមទីតាំងនីមួយៗ មិនត្រូវបញ្ចេញកាកសំណល់សំរាម មកគរទុកចោលតាមចិញ្ចើមផ្លូវ នៅពេលថ្ងៃទៀតទេ ព្រោះនាំឲ្យបាត់បង់សោភ័ណភាពក្រុងទេសចរណ៏មាត់សមុទ្រ។

ការអំពាវនាវបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងអំឡុងពេលរូបឯកឧត្តម បានដឹកនាំ អភិបាលរង មន្ត្រីរាជការ នៅតាមស្ថាប័នពាក់ព័ន្ធ ក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យ និងអប់រំណែនាំដល់ម្ចាស់ការដ្ឋាននានា អំពីបញ្ហាឡានដឹកដីធ្លាក់ប្រឡាក់ផ្លូវ  ការចោលកាកសំណល់សំរាម ពាសវាលពាសកាល និងបញ្ហាបណ្តាញខ្សែកាប និងខែ្សភ្ជាប់បណ្តាញអ៉ិនធឺណែត ដែលមានភាពរញ៉េរញ៉ៃ នៅតាមបង្គោលភ្លើង ដោយបានណែនាំ ដល់មន្ត្រីជំនាញកាត់ចេញ ទុកតែខ្សែណា ដែលនៅប្រើប្រាស់ ដើម្បីរក្សាសោភ័ណភាពក្រុងព្រះសីហនុ ឲ្យបានប្រសើរឡើង។

បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានណែនាំទៅម្ចាស់ការដ្ឋាន ឬមេការក្រុមហ៊ុនសំណង់មួយចំនួន ត្រូវសំអាតអនាម័យបរិស្ថាន នៅបរិវេណខាងមុខការដ្ឋាន របស់ខ្លួនឲ្យបានស្អាត។ ជាងនេះចំពោះម្ចាស់រថយន្តដឹកដី ក៏មិនត្រូវផ្ទុកដីលើសបរិមាណ ដែលនាំឲ្យហៀរកំពប់ដីប្រឡាក់ផ្លូវ និងនាំឲ្យខូចផ្លូវកៅស៊ូនោះទេ៕

ដោយ ៖ វិបុល

 

\


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.