ព័ត៌មាន​ទាន់ហេតុការណ៍
យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន - រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ
0

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបកញ្ញា Olga Pascenco (Loan Officer of the European Investment Bank in Asia, EIB) និងសហការី


រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបកញ្ញា Olga Pascenco (Loan Officer of the European Investment Bank in Asia, EIB) និងសហការីដើម្បីពិភាក្សាថាតើធនាគារវិនិយោគសហភាពអឺរ៉ុប (EIB) អាចជួយក្រសួងបានយ៉ាងដូម្តេច ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ២០១៩- ២០២៣ លើអនុវិស័យដែលមានអាទិភាពសំខាន់ៗមួយចំនួនជាពិសេសអនុវិស័យព្រៃឈើ និងការអភិវឌ្ឍវិស័យកសិកម្ម។
មតិស្វាគមន៍ តាមរយ:កញ្ញា Olga Pascenco ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ការចូលរួមចំណែកឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងធនធានថវិកានេះគឺជាកំលាំងចលករយ៉ាងធំមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកំណើនចំណូលគ្រួសារតាមរយ:ការជំរុញផលិតភាពផលិតកម្មកសិកម្មសម ស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន តម្រូវការទីផ្សារ និងការប្រកួតប្រជែងទីផ្សារទាំងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
នាឱកាសនេះកញ្ញា Olga បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបដោយសង្ខេបពីប្រវត្តិរបស់ធនាគារវិនិយោគនេះ មាន សកម្មភាពការងារទាំងក្នុងប្រទេសសមាជិក និងក្រៅប្រទេសសមាជិកក្នុងការជួយរៀបចំ គោលនយោបាយ កម្មវិធីនៃការអភិវឌ្ឍនានា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទានសម្បទាន ដល់វិស័យដែលមានអាទិភាព។ កញ្ញាបានបញ្ជាក់បន្ថែមថាគោលបំណងសំខាន់ៗរបស់គម្រោងមានគឺ ទី១. លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់លើវិស័យកសិកម្មដោយសារការប្រែ ប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់រអភិវឌ្ឍន៍នៃការដាំដុះព្រៃឈើឡើងវិញ ដើម្បីរក្សាបាននូវប្រព័ន្ធជីវចំរុះ អេកូឡូស៊ី រក្សាបាននូវធនធានធម្មជាតិ និងបង្កើតតំបន់អេកូទេសចរណ៍ ដែលជាការបង្កើតការងារ និងប្រភពចំណូលសម្រាប់ប្រជាសហគមន៍ក្នុងតំបន់។ ទី២. ការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធគំទ្រ និងការអិវឌ្ឍលើការដាំដុះដំណាំកសិកម្ម ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនភ្ញៀវថាគោលដៅរបស់ក្រសួងរយៈពេលកន្លងមកគឺផ្តោតជាសំខាន់លើការផលិតស្រូវ និងការនាំចេញ ដោយឡែកក្នុងបរិបទថ្មីនៃកំណើនសេដ្ឋកិច្ច ការកើន ឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការទីផ្សារបានតម្រូវឲ្យក្រសួងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួនមកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្កានុពលខ្ពស់ដូចជាដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេសសាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជា កសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទថ្មីនេះ។ ដូច្នេះ ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យ EIB ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើ÷ ទី១.ការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេក ទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យនិងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ ទី២. ការសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម និងរចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកបែបទំនើបកម្មកសិកម្ម(ប្រព័ន្ធដំណក់ទឹក)។ ទី៣.ការអភិវឌ្ឍសហគមន៍ព្រៃឈើប្រកបដោយចីរភាព និងនិរន្តរភាព តាមរយ:ការអភិវឌ្ឍចំណេះដឹង ការងារច្បាប់ និងបច្ចេកទេសសមស្រប ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននូវអ្វីដែលជាទម្លាប់ ឬផ្តេកផ្លួលទាំងស្រុងលើផល និងអនុផលព្រៃឈើ ការធ្វើពនេចរ ការកាន់ទន្រ្ទានដីព្រៃដើម្បីធ្វើកសិកម្មដោយផ្ញើវាសនាលើធម្មជាតិទាំងស្រុង។ កត្តាទាំងអស់នេះ ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នាអនុវត្តដោយយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ និងជាពិសេសសង្ឃឹម និងជឿជាក់ថា EIB នឹងយកចិត្តទុកដាក់ពិនិត្យលទ្ធភាព ផ្តល់កិច្ចសហការជាមួយ ក្រសួងនាពេលអនាគតដ៏ខ្លីដើម្បីចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០៣០។
កញ្ញាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់ជូននូវព័ត៌មានសំខាន់ៗដែលជាប្រយោជន៍សម្រាប់ក្រុមការងារបច្ចេកទេសរបស់ EIB យកទៅពិនិត្យពិចារណា ជួយដល់វិស័យកសិកម្មកម្ពុជានាពេលអនាគត ហើយកញ្ញាបានជម្រាបជូនថានឹងបញ្ជូនក្រុមការងារបច្ចេកទេសកសិកម្មមកសិក្សាអំពីផែន ការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងឲ្យបានច្បាស់ដើម្បីកំណត់អាទិភាពចម្បងសម្រាប់ EIB យកទៅពិចារណាជួយគាំទ្រ។ លទ្ធផលនៃជំនួបនាពេលនេះកញ្ញាថានឹងរាយការណ៍ជូនទៅប្រធាន និងអគ្គនាយកគ្រប់គ្រងទូទៅនៃធនាគារវិនិយោគសហភាពអឺរ៉ុប៕
ប្រភព Facebook ក្រសួងកសិកម្ម

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.