ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី​ក្រុង​ពាលី​ជួសជុល​បង្កាន់ដៃស្ពាន​នាគ​បុរាណ​(​ស្ពាន​ប្រាប់​ទិស​)​ស្ពាន​នាគ​បុរាណ ឬ​ស្ពាន​ប្រាប់​ទិស ដែល​សាងសង់ឡើង​ពី​ថ្មបាយក្រៀម ដែល​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​មកហើយ ត្រូវបាន​ធ្វើ​ការជួសជុល​ចំនួន​២​លើក​មក​ហើយ នា​សម័យ​បារាំង និង រដ្ឋ​កម្ពុជា


ខេត្តសៀមរាប​៖ ក្រោម​ម​យុទ្ធសាស្ត្រ​នយោបាយ​ឈ្នះៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ចប់​នូវ​ជី​វិត្ត​នយោបាយ​ដឹកនាំ របស់​កម្ពុជា​ប្រជាធិបតេយ្យ បាន​ធ្វើឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​នូវ​សុខសន្តិភាព ពេញ​ផ្ទៃ​ប្រទេស និង មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ  ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គិត្តិ​បណ្ឌិតដ៏​ខ្ពស់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​សិទ្ធិ​សេរីភាព ក្នុង​ការកសាង​ជីវភាព​គ្រួសារ សំខាន់​លើ​ការគោរព​ប្រតិបត្តិ លើ​វិស័យ​សាសនា ដោយ​មិន​បាន​ប្រកាន់​ពូជសាសន៍ និង ជំនឿ​សាសនា​របស់​ប្រជា​ពុទ្ធបរិស័ទ​ឡើយ ។

​សាសនា​ទាំងអស់ ដែល​មាន​វត្តមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ពុំ​មាន​សាសនា​ណា​មួយ​ត្រូវបាន​ចាប់បដិសន្ធិ​មុនគេ​នោះទេ  ពិតជា​ត្រូវបាន​ចារឹក​ទុកជា​ប្រវត្តិសាស្ត្រ គ្រប់​បណ្តា​សាសនា​ទាំងអស់​នៅ​កម្ពុជា គឺ​ត្រូវបាន​ចាប់បដិសន្ធិ​ក្នុង ថ្ងៃ ខែ ឆ្នាំ​តែ​មួយ   ដោយ​រស់​នៅក្នុង​ដំបូល​សុខសន្តិភាព  ព្រះសង្ឃ គណៈកម្មការ​វត្ត​ជី​ក្រែង  ពុទ្ធបរិស័ទ  អាជ្ញាធរ​ស្រុង​ជី​ក្រែង បានរួម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​ជួស​បង្កាន់ដៃ​ស្ពានថ្ម​បុរាណ ស្ពាន​កំពុងក្តី ហៅ​ស្ពាន​ប្រាប់​ទិស ការ​ពី​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍  ៨​រោច ខែ ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក្ត ព​.​ស​២៥៦២ ត្រូវ​ថ្ងៃ​ទី​២៨ ខែ មីនា គ​.​ស ២០១៩  បាន​ធ្វើ​ពិធិ​ក្រុង​ពាលី ដើម្បី​សុំ​នូវ​សេចក្តីសុខ​ក្នុងពេល​ត​ភ្ជាប់​បង្កាន់ដៃស្ពាន និង ជូន​ជាតិ​មាតុភូមិ សំខាន់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា ស្រុក​ជីក្រែង​ទាំងមូល​ផង​ដែរ  ។​

​ក្នុង​ពិធី​ក្រុង​ពាលី​នោះ​ដែរ​ក៏​មាន​វត្តមាន​ចូលរួម​របស់​ឯកឧត្តម ស៊ឹង គង់  អតីត​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោក ពៅ ប៊ុនធឿន អភិបាលស្រុក​ជីក្រែង មន្ត្រីរាជការ មេឃុំ និង កងកម្លាំប្រដាប់អាវុធ រួម​ទាំង​ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​ទៀតផង ។

​បន្ទាប់​ពី​ធ្វើការ​ដង្ហែ​នូវ​ទេវរូប ទាំង​ពីរ​អង្គ​ប្រទក្សិណ​ចំនួន​៣​ជុំ​ទី​អសនៈ និង ថ្វាយ​ភូ​ង​ផ្កា បូជា​ទៀន ធូ​ក របស់​ព្រះសង្ឃ អាជ្ញាធរ​ដែនដី​រួចមក លោកតា​អាចារ្យ បាន​ចាប់​ដំណើរការ​ធ្វើ​ពិធី​ក្រុង​ពាលី និង បួងសួង ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដែល​បាន​ពុទ្ធបរិស័ទ​ខ្មែរ​យើង​គោរពរ​ប្រតិបត្តិ​តរៀងមក  ដោយ​មាន​ការ​សែនព្រេន ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​មាន​បារមី គង់ប្រថាប់​ថែរក្សា នៅ​ស្ពាន​នាគ​កំពង់ក្តី​ជា​ច្រើន​ពាន់​ជំនាន់​មក​ហើយ ដែល​មាន​ឈ្មោះ​លោកតា​គង់ និង តា​ព្រហ្ម សូមឲ្យ​ជួយ​ថែរក្សា​ប្រជានុរាស្ត្រ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ក្នុងស្រុក​ជីក្រែង​។

​ក្នុងនោះដែរ​ប្រជា​ពុទ្ធបរិស័ទ សូម​ឲ្យ​បារមី​លោកតា​ថែរក្សា​ស្ពានថ្ម​ទាំង​១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ការបញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជា​ចំណោទ​បញ្ហា​របស់​កូនចៅ សំខាន់​បារមី​លោកតា​គង់ លោកតា​ព្រហ្ម ការពារ​ស្ពាន​នាគ​កំពង់ក្តី ឬ ស្ពាន់​ប្រាប់​ទិស ក្នុងស្រុក​ជីក្រែង ។

​តាម​ការបញ្ជាក់​របស់​ព្រះ​គ្រូសូត្រស្តាំ ឃឿន សាវង្ស  ក្នុងនាម​តំណាង​លោកគ្រូ​ចៅអធិការ​វត្ត​ជីក្រែង បានឲ្យដឹង ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សម្រាប់​អ្នក​កាន់​ព្រះពុទ្ធ​សាសន៍ ទៅតាម​ពុទ្ធា​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​បាន​សម្តែង​នូវ​ព្រះធម៌ ទុក​ឲ្យ​ពទ្ធបរិស័ទ គោរពបូជា  ដើម្បី​ឲ្យ​យើង​គ្រប់​រូប​ចេះ​រួបរួម​សាមគ្គី​គ្នា សំខាន់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​ជីក្រែង រួម​មតិ​គ្នា​បាន  ផ្តួចផ្តើម​រៀបចំ​ពិធីបុណ្យ​ជួស​បង្កាន់ដៃស្ពាន ដែល​មាន​តួអង្គ​ជា​នាគ ក្នុង​ការសុំ​នូវ​សេចក្តីសុខ​ចម្រើន ថែរក្សា​នូវ​សុខ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ដូច​ការថែរក្សា​ឲ្យបាន​គង់វង្ស​នូវ​ស្ពាន​នាគ​បុរាណ ដែល​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់​ជាតិ​និង​ប្រជាជន​ស្រុក​ជីក្រែង​ផងដែរ ។​

​មានប្រសាសន៍​សំណេះសំណាល​នោះ ឯកឧត្តម ស៊ឹង គង់ បាន​គូសបញ្ជាក់ថា  ដោយ​កត្តា​សន្តិភាព​នេះហើយ ដែល​ធ្វើឲ្យ​ប្រជា​ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋ​យើង មាន​សិទ្ធ​សេរីភាព ក្នុង​ការប្រកប​មុខរប​រ ការ​ដើរហើរ ការជួបជុំ​ធ្វើបុណ្យ​ទាន ទៅតាម​ប្រពៃ ណី​សាសនា ដែល​ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរមគ្រូ​នៃ​យើង​បាន​ចាក់​ទុក​តាម​គម្ពី​សត្រា​ជា​យូរលង់​មកហើយ ។ ក្នុងនោះ​ឯកឧត្តម ក៏​បាន​លើ​ផងដែរ​ថា  អំពី​ជីវប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ និង ម្ចាស់​ក្សត្រី ឥន្ទ្រ​ទេវី ក្នុងនាម​ជា​វរៈនារី​ដ៏​ឆ្នើម​នា​សម័យ​មហានគរ ដោយ ព្រះអង្គ​ទាំងពីរ បាន​បន្សល់ទុក​នូវ​ស្នា​ព្រះ​ហ​ស្ប៍ លើ​ការកសាង​នូវ​រាល់​សមទ្ធិ​ផល​ជាច្រើន ទៅតាម​បែប​ព្រហ្ម​ម​ញ្ញ​សាសនា និង ព្រះពុទ្ធសាសនា ព្រមទាំង​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ធា​រាស្ត្រ ប្រព័ន្ធ​គមនាគមន៍ មន្ទីរពេទ្យ​ជា​ដើម  ។ ម្យ៉ាងទៀត​ការជួបជុំ​គ្នា​នៅលើ​ស្ពាន​នាគ​បុរាណ គឺ​ដើម្បី​ធ្វើ​ពិធី​ជួស​បង្កាន់ដៃស្ពាន និង បួងសួង​សុំ​នូវ​សេចក្តីសុខ​ចម្រើន ជូន​ដល់​ប្រទេសជាតិ សំខាន់​ថ្នាក់ដឹកនាំ​កំពូលៗ និង អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ក្នុងស្រុក​ជី​ក្រែង ក្នុងការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅតាម​ដងផ្លូវ​ទូទាំង​ប្រទេស សូម​កុំឲ្យ​កើតមាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ  ។

​ឯកឧត្តម​បាន​លើក​ផង​ដែរ អំពី​ការ​សាសនា គ្រប់​ជាតិ​សាសន៍ ដោយ​បញ្ជាក់​ថា សាសន៍​នៃ​ប្រទេស​និមួយៗ គឺ​ធ្វើ​ការអប់រំ​មនុស្ស​គ្រប់រូប ប្រព្រឹត្ត​តែ​អំពើ​ល្អ ឲ្យ​ស្គាល់​បុណ្យ​បាប អាក្រក់​ល្អ ហើយក៏​ជា​ស្ពាន​មួយ​ក្នុង​ការស្វែងរក​នូវ​សេចក្តី​ស្ងប់ និង សុខសន្តិភាព ។ ដូច្នេះ​ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាជន​កម្ពុជា យើង​ត្រូវ​រួម​សាមគ្គី​គ្នា រក្សា​នូវ​សុខ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស និង ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ភាព​រីកចម្រើន​ទៅ​អនាគត ៕
​ដោយ ៖ វិបុល​


Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.