ព័ត៌មាន​ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ - ជនទំនើង ម៉ី វុទ្ធី និងបក្ខពួកបានប្រើហឹង្សាលើឈ្មោះ ស៊ន ម៉េង ត្រូវបានចៅក្រមសាលាដំបូងខេត្តកែបចេញដីកាឃុំខ្លួនបណ្តោះអាសន្ន! - ក្រុមជំនុំមេតូឌីស្ទកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋក្នុងសង្កាត់សៀមរាបក្រុងសៀមរាប - ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត - ពិធីសំណេះសំណាលនិងប្រកាសតែងតាំងសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប - ប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត.ចាស់ជរានិងជនពិការភាពនៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើកចំនួន៦០គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន - បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា
0

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋស្ថិតនៅ៥៣ភូមិនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូអមគណៈធិបតី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុកទាំង១៣ មេឃុំ ចៅសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឲ្យដឹងថាមុនពេលឈានដល់ការចេញ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ នាអំឡុងខែធ្នូ ឆ្នា២០២៣ កន្លងទៅ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោ ដីខេត្តសៀមរាប ទទួលបានលិខិតចំនួន ១១ច្បាប់ពីអាជ្ញាធរជាតិអប្សរា ក្នុងការស្នើសុំចុះបញ្ជីដីធ្លីបុរាណដ្ឋានក្នុងក្រុងស្រុកទាំង១៣ ដោយមានទីតាំងបុរាណដ្ឋានប្រមាណ១១.៥៥៩ ទីតាំង ស្មើនឹង៥៦.៦៩៤ក្បាលដី ដែលក្រុមការងារបច្ចេកទេសរបស់មន្ទីរ បានវាស់វែងរួច និងបានបិទផ្សាយជាសាធារណៈ ប៉ុន្តែមិនទាន់អាចចេញបណ្ណបាន និងក្បាលដីខ្លះទៀតមិនទាន់វាស់វែងនៅឡើយដែលភាគច្រើនជាក្បាលដីកាន់កាប់ដោយប្រជាពលរដ្ឋជាដីលំនៅឋាន ស្រែ ចំការ ជាដើម។

ឯកឧត្តមបន្តថា ក្រោយការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន បានប្រជុំកំណត់ទីតាំងបុរាណដ្ឋានបានចំនួន ៩ក្រុង/ស្រុក ស្មើនឹង៧១ ឃុំ/សង្កាត់ សម្រេចបានចំនួន ៧២១៣ទីតាំង ស្មើនឹង៦៣% ដែលមានទំហំ ២៣៥ ៤៥៦ ៨៤៩ ម៉ែត្រក្រឡា និងប៉ះពាល់ដីប្រជាពលរដ្ឋចំនួន ៧០ ៤០២ ក្បាលដី និងជាលទ្ធផលយើងក៏សម្រេចបាន ចំនួនក្បាលដីត្រូវចេញបណ្ណសរុបចំនួន ៤៤៤៧ បណ្ណ ក្នុងនោះជូនជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន ៤៤២៣ បណ្ណ និងជូនជាកម្មសិទ្ធិរបស់រដ្ឋចំនួន ២៤បណ្ណ ដោយក្រុងសៀមរាប ត្រូវចេញបណ្ណសរុបចំនួន ៣១១៩បណ្ណ ចំនួន ៣០៩៦បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងចំនួន ២៣ បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ រីឯស្រុកប្រាសាទបាគងវិញ ត្រូវចេញបណ្ណសរុបចំនួន ១៣២៨បណ្ណ ក្នុងនោះចំនួន ១៣២៧ បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងចំនួន ៩បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងមន្ទីរអង្គភាពជំនាញ អាជ្ញាធរពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទាំងកម្លាំងកាយចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការជួយជ្រោមជ្រែងលើវិស័យដីធ្លី សំណង់ សុរិយោដី ភូមិបាល និងវិស័យរៀបចំដែនដី ក្នុងខេត្តសៀមរាប នាពេលកន្លងមក រហូតទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងជាប្រវត្តិសាស្រ្តសម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានឲ្យដឹងផងដែរថា ការចុះបញ្ជីដីធ្លីបានត្រឹមត្រូវស្របតាមច្បាប់នេះ គឺបានរួមចំណែកជួយដល់បងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើននៅក្នុងការកាត់បន្ថយនូវជម្លោះវិវាទដីធ្លីនានា និងបានកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ចំពោះប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ តាមរយៈការបន្តនិងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ ទៅតាមលក្ខខណ្ឌ និងគោលការណ៍កំណត់ ដែលស្របតាម ការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។ ដើម្បីសម្រេចឱ្យបានតាមយុទ្ធសាស្ត្របញ្ចកោណនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលនយោបាយគន្លឹះចំនួន ៣គឺ ការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា សម្រាប់ម្ចាស់ក្បាលដីដែរក្រុមការងារមិនទាន់ចុះវាស់វែងដល់សូមកុំមានការព្រួយបារម្ភ ពីព្រោះក្រុមការងារនឹងពន្លឿនការចុះវាស់វែងជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដើម្បីឆាប់បានចេញបណ្ណសម្គាល់ជូន៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.