ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួងកិច្ចនារី និង រដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធីយុទ្ធនាការទិវាអន្តរជាតិក្មេងស្រីសម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះក្រសួងកិច្ចនារី និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយអង្គការមជ្ឈមណ្ឌល ធនធានស្ត្រី និងអង្គការក្លែនអន្តរជាតិកម្ពុជា បានរៀបចំកម្មវិធីយុទ្ធនាការទិវាអន្តរជាតិក្មេងស្រី សម្រាប់ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព “ដែលប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យអង្គរដោយមានការអញ្ជើញជាអធិបតីពីសំណាក់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប។

នៅក្នុងកម្មវិធី នេះដែរក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីមន្ទីរអង្គភាព តំណាងក្រសួងកិច្ចការនារី តំណាងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត.កងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប, លោក លោកស្រីចៅសង្កាត់ទាំង១២សង្កាត់ គណៈគ្រប់គ្រង និងសិស្សានុសិស្ស មកពីវិទ្យាល័យនិងសាកលវិទ្យាល័យនានាក្នុងខេត្តសៀមរាបចូលរួមផងដែរ ។

លោកស្រី ឃឹម ពិសី នាយិកា អង្គការមជ្ឈមណ្ឌលធនធានស្ត្រី (WRC )បានមានប្រសាសន៍ឲ្យដឹងថាជាមួយគ្នានេះដែលនៅថ្ងៃនេះអង្គការមជ្ឈមណ្ឌលធនធានស្ត្រីបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រសួងកិច្ចការនារី អង្គការភ្នែនអន្តរជាតិកម្ពុជា និងសមាគមយុវជនខ្មែរ ដើម្បីរៀបចំកម្មវិធីការប្រកួតបាល់ទាត់ក្មេងស្រីក្រោមប្រធានបទ (កីឡាសម្រាប់ ក្មេងស្រី កីឡាដើម្បីទាំងអស់គ្នា) ដើម្បីអបអរសាទរទិវាអន្តរជាតិថ្ងៃសំរាប់ក្មេងស្រីខួបលើកទី១២ ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចរបស់ក្មេង ស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”នាពេលនេះគឺក្នុងគោលបំណងដើម្បីផ្តល់ភាពអង់អាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងក្នុងការផ្តល់ និងទទួលព័ត៌មាន និងទទួលការអប់រំនានា និងអំពីសិទ្ធិ ការការពារខ្លួនពីការបៀតបៀន ការរៀបការវ័យក្មេង និងការរំលោភបំពានផ្សេងៗ ហើយទិវានេះរួមចំណែកជំរុញការ ប្តេជ្ញាចិត្តជាសកល ក្នុងការបញ្ឈប់ការរើសអើង អំពើហិង្សាគ្រប់ទម្រង់ប្រឆាំងនឹងស្ត្រី និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ច ដែលធ្វើឱ្យប៉ះពាល់ដល់ក្មេងស្រីនិងជាព្រឹត្តិការណ៍មួយក្នុងការបង្កើនភាពអង់អាចនិងសក្តានុពលរបស់ក្មេងស្រី តាមរយៈកៀរគរនិងលើកទឹកចិត្តឱ្យអ្នក ពាក់ព័ន្ធ រួមមានគ្រួសារ សហគមន៍ និងសង្គម បន្តគាំទ្រផ្តល់ឱកាសនិងយកចិត្តទុកដាក់វិនិយោគលើក្មេងស្រីឱ្យកាន់តែច្រើន ។

លោកស្រី ចេង ជិនណេត ប្រធាននាយកដ្ឋានសមភាព យេន ឌ័រ នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ដែរថា យុទ្ធនាការទិវាអន្តរជាតិក្មេងស្រី គឺជាយុទ្ធនាការជាសកល របស់អង្គការសហប្រជាជាតិ ក្នុងការបញ្ឈប់ការរើសអើងអំពើហិង្សា និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ច សង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ក្មេងស្រី ព្រមទាំងចូលរួមបង្កើនភាពអង់អាចរបស់ក្មេងស្រី ដើម្បី ឱ្យពួកគេមានឱកាសពេញលេញ ក្នុងការអនុវត្តសិទ្ធិ និងសក្តានុ ពលរបស់ខ្លួន ។ លោកស្រីប្រធាននាយកដ្ឋានសមភាព យេន ឌ័រនៃក្រសួងកិច្ចការនារីបានបន្តថាព្រឹត្តិការណ៍នេះគឺបានលើកទឹកចិត្តដល់ក្មេងស្រី ក្នុងការមានឱកាសដើម្បីការចូលរួមបង្ហាញនូវទេពកោសល្យ និងសមត្ថភាពរបស់ខ្លួន និងបង្ហាញនូវសន្ទុៈចិត្តដល់ក្មេងស្រីដ៏ទៃទៀតឱ្យហ៊ានស្រម៉ៃ មានភាពអង់អាច ក្នុងការសម្រចនូវគោលដៅរបស់ខ្លួន ដែលសារទាំងនេះបានបង្ហាញឱ្យឃើញថាក្មេងស្រីអាចធ្វើបាន ក្មេងស្រីមានឱកាស ក្មេងស្រីអង់អាច ក្មេងស្រីអាចចូលរួមបានគ្រប់វិស័យដើម្បីដឹកនាំកិច្ចអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថាក្រោមម្លប់នៃសន្តិភាព និងការភិវឌ្ឍយើងសង្កេតឃើញថាស្ថានភាពឋានៈនិងតួនាទីរបស់ស្រ្តី និងក្មេងស្រីត្រូវបានលើកកម្ពស់ និងមានភាពប្រសើរឡើងជាបន្តបន្ទាប់ ពិសេសគឺក្មេងស្រីបានទទួលនូវសិទ្ធិ ការអប់រំ កាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានត្រៀមខ្លួនដើម្បីចូលរួមជាចលករក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងការងារសង្គមនៅលើក្រុមវិស័យ។ ស្របជាមួយគ្នានេះដែរយើងក៏ឃើញថាពួកគាត់ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលក្នុងនោះរួមមានការវិវត្តថ្មីៗ របស់សង្គមនៅក្នុងយុគសម័យឌីជីថល ដែលធ្វើឲ្យស្រី និងក្មេងស្រីជួបប្រទះនូវបញ្ហាដូចជា សុវត្ថិភាពក្នុងការដើរហើរ ការឆបោកតាមប្រព័ន្ធអនឡាញ ការបៀតបៀតផ្លូវភេទ និងបញ្ហាអវិជ្ជមានផ្សេងទៀតផងដែរ។ ។

លោកស្រីអភិបាលរងខេត្តបន្តថា រដ្ឋាភិបាលកម្ពុជាបានបន្ត និងលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពដែលក្នុងនោះការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅក្នុងការដឹកនាំសាធារណៈគឺជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

លោកស្រីបន្ថែមទៀតថាការប្រកួតបាល់ទាត់ក្មេងស្រី ក្នុងន័យកីឡាដើម្បីក្មេងស្រី កីឡាដើម្បីទាំងអស់គ្នាហើយកីឡាគឺជាមេរៀនភាពជាអ្នកដឹកនាំ កីឡាគឺជាមេរៀនដែលបង្កើននូវភាពជឿជាក់ និងជឿទុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង ពីព្រោះទទួលបានការបង្វឹកយ៉ាងវិជ្ជមាន។ កីឡាគឺជាអ្នកកសាងឱ្យមានភាពក្លាហាន ពីព្រោះបទពិសោធន៍ក្នុង វិស័យកីឡាដែលក្មេងស្រីបានចូលរួម អាចជួយឱ្យយកឈ្នះលើការភ័យខ្លាច ក្នុងការរាយការណ៍ ឬស្វែងរកសេវា និងធនធានផ្សេងៗទៀត ក្នុងនៃជីវិតរបស់ពួកគេ។ លោកស្រី ម៉ននី រង្សី បានមានប្រសាសន៍ ជឿជាក់ថា កម្មវិធីនៅថ្ងៃនេះ និងក្លាយទៅជាឱកាសមួយបន្ថែមទៀតដើម្បីបង្កើនភាពអង់អាចរបស់ក្មេងស្រី និងសូមឲ្យព័ត៌មាន និងសារសំខាន់ៗ ដែលកើតចេញពីកម្មវិធីនេះជាតម្លៃបន្ថែមក្នុងការផ្តល់នូវភាពជាគំរូដល់ក្មេងស្រីដទៃទៀត និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីយកទៅបន្តអនុវត្តផ្លាស់ប្តូរឲ្យមានភាពជាវិជ្ជមាន ក្នុងន័យស្ថាបនាដើម្បីរួមចំណែកការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រី ហើយការងារនេះគឺជាការងាររបស់ទាំងអស់គ្នាផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.