ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួងកសិកម្មបើកវគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាពនិងបរិយាប័ន្នសង្គមបច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជានៅខេត្តសៀមរាប


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមនិងរដ្ឋបាលខត្តសៀមរាបបានសហការជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី និងគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បានបើកវគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាពនិងបរិយាប័ន្នសង្គមបច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជានៅសណ្ឋាការរីជិនស៊ីអង្គរខេត្តសៀមរាប ដែលស្ថិតក្រោម អធិបតីភាពឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយមានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប រួមនឹងវត្តមានតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ការបើកបើកវគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាពនិងបរិយាប័ន្នសង្គមបច្ចេកទេសរចនាប្លង់សាងសង់ ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជានេះដែរគឺមានរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយគោលបំណងដើម្បីពង្រឹងការចែករំលែកបទពិសោធន៍និងចូលរួមជាមួយអ្នកពាក់ព័ន្ធសំខាន់ៗពីជំនាញវិស្វកម្មធារាសាស្រ្តក្រុមអ្នកវិទ្យាសាស្រ្តជលផលនិងម្ចាស់ជំនួយដើម្បីធ្វើការដោយមត់ចត់សម្រាប់ពេលបច្ចុប្បន្ននិងអនាគត។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ទន្លេមេគង្គ គឺជាជម្រករបស់ត្រីជាច្រើន ដែលមិនបានឃើញពីកន្លែងណាផ្សេងទៀតក្នុង ពិភពលោក ដែលមានត្រីទឹកសាបជាង ១.០០០ប្រភេទ នៅក្នុងទន្លេមេគង្គ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងទាំងអស់គ្នាត្រូវបន្តខិតខំការពារធនធានដ៏សំបូរបែបទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតសម្រាប់សហគមន៍របស់យើង ដើម្បីប្រើប្រាស់ធនធានទាំងនេះ ប្រកបដោយប្រសិទ្ធភាព។ លោកបន្តថាការសាង សង់ជណ្តើរត្រី ដែលបានរចនាយ៉ាងសមស្រប និងបច្ចេកវិទ្យាឆ្លងកាត់ត្រីផ្សេងទៀត អាចជួយសម្រួលដល់ការអភិវឌ្ឍធន ធានទឹកប្រកបដោយនិរន្តរភាព ដោយការសាងសង់ជណ្តើរត្រី សម្រាប់ត្រីធ្វើការបន្លាស់ទី។ ប្រទេសជាច្រើនជុំវិញពិភពលោកបានចាប់ផ្តើមដាក់បញ្ចូលបច្ចេកវិទ្យា ជណ្តើរត្រីជាមួយទំនប់ធារាសាស្ត្រ ហើយបានបង្ហាញថាវាអាចទៅរួចក្នុងការផលិតអាហារ ទឹក និងថាមពល ដោយមិនប៉ះពាល់ដល់ជលផល។

ក្នុងនាមអាជ្ញាធរខេត្តសៀមរាបលោក អ៊ឹង គឹមលាង បានមានប្រសាសន៍លើកសរសើរនិងមានសេចក្តីរីករាយក្នុងការពិចារ ណាលើគោលនយោបាយវិជ្ជមាន និងការសាងសង់ ជណ្តើរត្រីរួមជាមួយប្រព័ន្ធធារាសាស្ត្រ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកនេសាទ ប៉ុន្តែក៏ត្រូវផ្អែកលើវិទ្យាសាស្ត្រដ៏រឹងមាំ ដែលបង្ហាញឱ្យឃើញច្បាស់អំពីលទ្ធភាពសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សន្តិសុខស្បៀងក្នុងសហគមន៍ផងដែរ។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រី មានចក្ខុវិស័យកសិកម្ម វែងឆ្ងាយ៤គឺ÷ ១.កសិករមានហូប ២.មានប្រើ ៣.មានបាន និង៤.មានរហូត។ ឯកឧត្តម បន្តថានិយាយដោយឡែកធនធានជលផលជាពិសេសគឺត្រីពិតជាមានសារៈសំខាន់សម្រាប់ជាមួយអាហារទ្រទ្រង់ ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនហើយក៏ជាមុខរបរសម្រាប់បងប្អូនប្រជានេសាទប្រកបមុខរបរចិញ្ចឹមជីវិតនិងអាស្រ័យ ផលសម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។ ឯកឧត្តម ឃុន សាវឿន បន្តថាកន្លងមក ដើម្បីអភិរក្សធនធានជលផល និងបង្កើនផលត្រីក្នុងធនធានធម្មជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសាង សង់ជណ្តើរត្រីបង្ហាញ និងដាក់ឱ្យប្រើជាផ្លូវការជណ្តើរត្រីបង្ហាញនៅតាមបណ្តាខេត្តមួយចំនួន ដែលជាជំនួយរបស់ Australian Aid មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)។ ជណ្តើរត្រីមានសក្តានុពលក្នុងការធានានូវប្រសិទ្ធិភាពបំលាស់ទីរបស់ត្រីក្នុងអាងទឹកធម្មជាតិជាពិសេសជួយ បង្កើនផលិតភាពធនធានជលផលនិងជួយគាំទ្រការអភិរក្សត្រីធម្មជាតិរបស់ប្រទេសកម្ពុជា។ គុណប្រយោជន៍នៃ ជណ្តើរត្រីត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបរិបទនៃការងារគ្រប់គ្រង់និងធានាបាននិរន្តរភាពនៃការគ្រប់គ្រងធនធានជលផល។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍បន្ថែមថាវគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងនាពេលនេះគឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកគ្រប់គ្រងធនធាន ផលផល ប្រកបដោយប្រសិទ្ធភាព និងវិវិត្តភាព សំដៅបង្កើនប្រាក់ចំណូលប្រជាជន និងធានានូវសន្តិសុខស្បៀង ដូច្នេះ ខ្ញុំស្នើសុំឱ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងទទួលការចែករំលែកបទពិសោធន៍ ពីអ្នកជំនាញ ដើម្បីយល់ដឹងកាន់តែច្បាស់យកទៅអនុវត្ត។ ក្នុងនោះដែរឯកឧត្តម ឃុន សាវឿន ក៏បានមានប្រសាសន៍ស្នើសុំឱ្យឯកឧត្តម លោក លោកស្រី និងស្ថាប័នពាក់ព័ន្ធទាំងអស់បន្តផ្តល់ការគាំទ្របច្ចេកទេសនិងសហប្រតិបត្តិការដើម្បីជួយកសាងជណ្តើរត្រីបង្ហាញ នៅកម្ពុជា និងបណ្តុះបណ្តាលមន្ត្រីជំនាញជាបន្តបន្ទាប់ ដើម្បីចូលរួមថែររក្សានិងបង្កើនផលធម្មជាតិនៅកម្ពុជាបន្ថែមទៀតផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.